Ending Part : អូនជាកម្មសិទ្ធិនិងជាភរិយាតែមួយគត់របស់ Jeon Jungkook!!

5.2K 319 17
                                    

     ដំណឹងនេះត្រូវបានលេចលឺទៅដល់គ្រួសារទាំងសងខាង គ្រប់គ្នាក៏មានការភ្ញាក់ផ្អើលមិនស្ទើរនោះដែរ ។ បរិយាកាសដែលសប្បាយរីករាយក៏ប្រែជាភ័យព្រួយម្ដងទៀត ម្នាក់ៗរហ័សរៀបចំឥវ៉ាន់ដើម្បីត្រឡប់មកសេអ៊ូលវិញជាបន្ទាន់ ។

     Tae ញ័រដៃញ័រជើងធ្វើអ្វីមិនចេញ បារម្ភពីស្វាមីដែលត្រូវប៉ូលីសឃាត់ខ្លួន ទាំងដែលគ្រប់យ៉ាង Jungkook ធ្វើដើម្បីការពារគេតែម្នាក់ ។ មកដល់ភូមិគ្រឹះ Kim ភ្លាម Jhope និង Mr Jeon ក៏បន្តទៅទីស្នាក់ការ ចំណែក Tae ដែលទាមទារទៅតាមក៏មិនអាច ត្រូវមនុស្សចាស់ហាម អោយរង់ចាំដំណឹងនៅទីនេះជាមួយគ្នា ។

«ហឹក...នេះកន្លងទៅច្រើនម៉ោងហើយ ហេតុអ្វីមិនទាន់មកវិញទៀត»Tae ឆ្លេឆ្លានៅមិនស្ងៀម ទឹកភ្នែកក៏ដក់ពេញកន្លង់

«ស្ងប់អារម្មណ៍សិនទៅ Tae បន្តិចទៀតពួកគេនឹងត្រឡប់មកវិញហើយ»Jimin

«ពួកគេអាចនឹងធ្វើអ្វីដាក់ Jungkook ទេដឹង មិនកើតទេ ខ្ញុំនៅស្ងៀមៗបែបនេះគឺមិនបាន»Tae

«ទោះបីជា Tae ទៅក៏ជួយអ្វីមិនកើតដែរ ជឿមីងពួកគេនឹងមិនអី»Jin ចូលមកនិយាយបន្ថែមម្នាក់ទៀតអោយគេស្ងប់ចិត្ត ប៉ុន្តែគិតឬថាក្មេងដែលទទួលដឹងនូវរឿងនេះនៅស្ងៀម Areum នាងយំហើមភ្នែកអស់ទៅហើយ ទោះបីជា Mrs Jeon លួងយ៉ាងណាក៏មិនបាត់ សូម្បីតែការលេងសប្បាយក៏ភ្លេចអស់ដែរ ។

«ប៉ាៗ...ហ្ហឹក.ហ្ហឹក ប៉ាអូននៅណា»Areum ស្រែកយំកាន់តែខ្លាំងឡើង ចង់នរណាមកលួងលោមក៏មិនស្ដាប់ ។ Tae កាលបើលឺសម្លេងកូនខ្លាំងដល់ថ្នាក់នេះក៏ភ្ញាក់ស្មារតី រហ័សទៅរកនាងតូចវិញ

«Reum...កុំយំកូន...លោកប៉ាមិនអីទេ បន្តិចទៀតប៉ាមកវិញហើយ»Tae លើកនាងច្រម៉ក់មកអោបជាប់នឹងទ្រូង លួងនាងដោយសម្លេងស្រាល ស្របពេលដែល Areum ក៏អណ្ដឺតអណ្ដក់ឈ្ងប់មុខនឹងរាងតូចជាប់ ។

   អ្នកផ្សេងទៀតក៏បានត្រឹមឈរមើលនឹងរង់ចាំដំណឹងប៉ុណ្ណោះ ព្រោះជារឿងដែលមិនអាចលូកដៃផ្ដេសផ្ដាសឡើយ ។ យ៉ាងណាមិញ ការទន្ទឹងមើលផ្លូវអស់រយៈពេល2ម៉ោងវាមិនអត់ប្រយោជន៍នោះទេ ។ វត្តមានបុរសទាំងបីដែលទើបនឹងត្រឡប់មកពីទីស្នាក់ការធ្វើឱ្យគ្រប់គ្នាញញឹមសាជាថ្មី នេះក៏បានន័យថា...

You've reached the end of published parts.

⏰ Last updated: Jun 17, 2023 ⏰

Add this story to your Library to get notified about new parts!

My wife , My omega (ចប់✓)Where stories live. Discover now