Part 21 : មនុស្សដែលបងស្រឡាញ់គឺជាអូន...

2.6K 186 6
                                    

   ដំណើរញាប់ជើងមិនចាំអ្នកណា ដូចកំពុងតែចង់គេចចេញពីកន្លែងដែលធ្វើឱ្យគេឈឺចាប់ ។ ដៃតូចប្រឹងលើកសម្អាតទឹកថ្លាដែលហូរស្រក់ ប៉ុន្តែវាដូចជាមិនចេះអស់ទាល់តែសោះ ។ Tae ចេញមកខាងក្រៅ សម្ដៅទៅកន្លែងដាក់ឡានដែលគ្មានមនុស្ស ដើម្បីអាចអោយគេបញ្ចេញអារម្មណ៍មកខ្លះ ព្រោះពេលនេះវាណែនទ្រូងខ្លាំងណាស់ ។

«Tae ឈប់សិន ឯងចង់ទៅណា»Jimin ប្រឹងរត់មកពីក្រោយនាយតូច ដែលមិនខ្វល់ពីសម្ដីរបស់គេ ទោះ Jimin ហៅប៉ុណ្ណាក៏គេមិនព្រមឈប់ទាល់តែសោះ ។ គេចូលទៅកញ្ឆក់ដៃ Tae ទាញគេមិនអោយដើរទៅមុខបាន

«ហ្ហឹក...ហ្ហឹក លែងយើង Jimin »Tae ស្រដីខណៈដែលដៃក៏ខ្ទប់មុខដែលជោគជាំទៅដោយទឹកភ្នែកហូរមកឥតស្រាកស្រាន្ត ទប់កម្សួលដែលឈួលនៅចុងច្រមុះ

«ហេតុអ្វីក៏បណ្ដោយអោយគេយល់ច្រឡំលើឯង? ម្ដេចក៏ព្រមអោយនាងក្មេងនោះវាឈ្នះ»Tae ចេះចុះចាញ់តាំងពីពេលណា កុំប្រាប់ដោយសារតែស្នេហាធ្វើឲ្យគេក្លាយជាមនុស្សគរអោយសោះ

«បើគេមិនជឿដដែល បកស្រាយនាំតែហត់ធ្វើអីទៅ យ៉ាងណាយើងក៏មិនល្អដល់នាងនោះស្រាប់ហើយ»Tae

«ហឺយ...»Jimin បានត្រឹមដកដង្ហើមធំ មិនដឹងគួរនិយាយអ្វី បើម្នាក់ៗរឹងដូចគ្នាបែបនេះ មើលទៅអាពាហ៍ពិពាហ៍ពួកគេឋិតឋេរជានិរន្តរ៍ដែរទេ

«hyung!!»Tae ពេលដែលឃើញអ្នកជាបងមកតាមបែបនេះ ក៏ឆ្ពោះទៅរកនាយ ជាមួយនឹងទឹកមុខហាក់ចង់សុំអ្វីម្យ៉ាង ។ ឯ Yoongi ក៏យល់ពីបំណងដ៏តក់ក្រហល់របស់ Tae ដែរនោះ ក៏ស្រដីឡើង

«ចង់ត្រឡប់ទៅវិញឬ?»Yoongi

«ហឹម...»Tae មិនអែអង់ ងក់ក្បាលញាប់ស្អេកបញ្ជាក់ថាគេចង់ត្រឡប់ទៅវិញខ្លាំងណាស់ ។ នៅក៏មានតែធ្វើអោយគេជួបនូវរឿងបែបនេះដដែលៗ គេមិនចង់សម្រក់ទឹកភ្នែកដោយសារតែមូលហេតុប្ដីមិនជឿជាក់ខ្លួនបែបនេះឡើយ វាពីរដងហើយ ។ មើលទៅវាគួរអោយសង្វេគណាស់ ដែលប្ដីរៀបការពេញច្បាប់បែរជាឈរខាងអតីតមិត្តស្រីរបស់គេ កំឡុងពេលដែលមានបញ្ហាទៅវិញ ។

«ឡើងឡានទៅ!!»Yoongi ជាមួយនឹងទឹកមុខស្មើធេង ប៉ុន្តែមិនដឹងថាក្នុងចិត្តរបស់នាយកំពុងតែគិតអ្វីខ្លះឡើយ ។ អ្នកជាបងប្រុសមិនបានបដិសេធនឹងសំណើរប្អូន ប៉ុន្តែក៏យល់ស្រប មុននឹងដើរទៅកាន់ឡានភ្លាមៗតែម្ដង ។

My wife , My omega (ចប់✓)Where stories live. Discover now