Part 13 : យើងស្ដាយបំផុតដែលប្រគល់បេះដូងអោយទៅឯង

3K 194 8
                                    

ក្លឹបជាពិភពដ៏រីករាយសម្រាប់អោយមនុស្សប្រុសស្រីមកកំសាន្តសប្បាយ រំសាយអស់ទុក្ខកង្វល់ ផ្ដល់តែអារម្មណ៍រំជើបរំជួល ញ៉ាក់តាមចង្វាក់ភ្លេងដែលកំពុងតែមាន DJ ស្រស់សង្ហាអមដោយកញ្ញាស្លៀកពាក់សុិចសុីរាំរែកក្រឡែងកៀកក្បែរ ។ បើយើងក្រលែកមកកាន់តុដែលស្ថិតនៅចំហៀងឆាកឯណេះវិញ យើងនឹងឃើញកាយតូចច្រឡឹងពីរនាក់ កំពុងតែអង្គុយប្រជល់កែវស្រា ផឹកយ៉ាងរំភើយ មិនគិតខ្វល់ពីក្រសែភ្នែកជាច្រើនដែលចេះតែដៀងមកកាន់ខ្លួន ។ ខណៈដែលពួកគេទាក់ទាញចំណាប់អារម្មណ៍សឹងតែមនុស្សទូទាំងក្លឹប ប៉ុន្តែរាងតូចទាំងពីរបែរជាផ្ដោតទៅលើភ្លេងដែលញ័រកន្ត្រាក់ឯណោះទៅវិញ ។ យូរៗម្ដងក៏លើកកែវជល់ មុននឹងផឹកផ្ដាច់ មិនគិតថានឹងអាចធ្វើអោយស្រវឹងឡើយ ។

Ring~Ring

«អុ៎... Yoongi hyung ខលមក យើងទៅលើកទូរស័ព្ទសិន»Jimin ដកខ្លួនទៅទទួលទូរស័ព្ទអ្នកជាសង្សារដែលខលមករក ប្រហែលជាសួរនាំរឿងដែលគេមកក្លឹបនេះហើយ ។ ដើមឡើយ Yoongi មិនបានព្រមអោយគេមកនោះទេ ប៉ុន្តែក៏យកលេសថាមកកំដរ Tae ទើបព្រមបណ្ដោយ ឥឡូវក៏យប់ដែរហើយ ប្រាកដជានាយខលមកតាមទៅផ្ទះវិញ ។

កាលបើមិត្តចេញទៅខាងក្រៅបាត់ Tae ក៏ត្រូវអង្គុយក្រឡែងស្រាតែម្នាក់ឯង លើកផ្ដាច់មិនចេះតិចដងរហូតដល់ស្រវឹងស្រឿងៗ សំណាងដែលគ្រាន់តែជាស្រាផ្លែឈើពុំដូច្នោះច្បាស់ជាក្រាបនឹងតុមិនខាន ។

«មកតែម្នាក់ឯងទេហេស៎ អូនស្អាត»ភ្លាមនោះដែរសម្លេងមាន់ចែមកពីណាក៏មិនដឹង បន្លឺឡើងលេបខាយអ្នកម្ខាងទៀត មុននឹងប្រហើនដាក់អង្គុយជិតគេទាំងមិនសុំការអនុញ្ញាត ហាក់ដូចជាធ្លាប់ស្គាល់គ្នាយ៉ាងអញ្ជឹង

«អេ៎...នោះគឺជា Kim Taehyung ពិតទេឯង»នារីឆើតឆាយម្នាក់ដែលមកកំសាន្តនៅទីនេះផងដែរ ក៏បានស្រដីឡើងប្រាប់ទៅមិត្តរបស់ខ្លួន

«បើជាគេ ឯងចង់យ៉ាងម៉េច?»Binggie ស្រដីទាំងមិនយកភ្នែកមើល

«គ្មានយ៉ាងម៉េចទេ គ្រាន់តែថាគេស្អាតដូចជាពាក្យចចាមអារ៉ាមពិតមែន មើលចុះឯង ទម្រង់មុខដូចមនុស្សក្នុងគំនូរយ៉ាងអញ្ជឹង»

My wife , My omega (ចប់✓)Where stories live. Discover now