Part 58 : Tae កំពុងតែបាត់ខ្លួន

2.4K 151 3
                                    

សម្លេងតូរ្យតន្ត្រីដ៏សែនពិរោះ កំដរអារម្មណ៍ដល់ភ្ញៀវកិត្តិយសដែលអញ្ជើញមកថ្ងៃនេះអោយលន្លង់លន្លោចទៅតាមសំនៀង ដែលកូតដេញ បញ្ចេញសូរសៀងតាមខ្យល់អាកាសមកប៉ះនឹងត្រចៀករបស់អ្នកស្ដាប់ អោយញញឹមតាមទាំងរីករាយ ។ Tae បន្តលេងយ៉ាងយកចិត្តទុកដាក់មិនអាចអោយភ្លាត់បានឡើយ ការបានតាក់តែងនិងហាត់សមជាច្រើនដងដើម្បីឲ្យការសម្ដែងមួយនេះចេញមកឥតខ្ចោះនឹងធ្វើអោយ Jimin រីករាយបំផុតជាមួយនឹងវា ។ គេផ្ដោតទៅលើការលេងតន្ត្រីទាំងស្រុង មិនបានចាប់អារម្មណ៍ពីក្រសែភ្នែកមួយគូរបស់ស្វាមីដែលសម្លឹងទៅគេទាំងរំភើបឡើយ ។ ដឹងទេថាកាយវិការដ៏ទន់ភ្លន់នឹងស្នាមញញឹមស្រទន់របស់គេកំពុងតែទាក់ចិត្តមនុស្សស្ទើរមួយពិធីទៅហើយ ជាហេតុអោយ Jungkook កើតអារម្មណ៍ប្រច័ណ្ឌមួយរំពេច ។ ប៉ុន្តែក្នុងចិត្តក៏កំពុងតែគិតថា

បើថ្ងៃនោះនាយមិនល្ងង់នាំឲ្យមានរឿងទេ នាយប្រហែលជាបានយល់នូវបទភ្លេងដ៏ពិរោះបែបនេះតាំងពីយូរមិនខាន ។ ថ្ងៃដ៏សំខាន់ដែលភរិយាជាទីស្រឡាញ់ព្យាយាមយ៉ាងលំបាក បែរជាត្រូវបំផ្លាញ់ត្រឹមមួយពព្រិចភ្នែក ។ ប៉ុន្តែមិនថ្វីនោះទេអោយតែអាចត្រឡប់មកដូចដើម នាយនឹងថែរក្សាមនុស្សម្នាក់នេះមិនអោយរបូតឡើយ ហើយក៏មិនបណ្ដោយឲ្យចំណងអាពាហ៍ពិពាហ៍រវាងពួកគេមានការប្រឹងប្រែងតែម្នាក់ឯងដូចជាពេលមុនទៀតដែរ ពោលគឺនាយនឹងចាប់ដៃ Tae អោយជាប់រួចបន្តដំណើរទៅមុខជាមួយគ្នា ។

បន្ទាប់ពីបទភ្លេងត្រូវបានបញ្ចប់ សម្លេងទះដៃក៏បន្លឺឡើងយ៉ាងគគ្រឹកគគ្រេង បង្កជាការត្រេកអរដល់នាយតូចដែលមិននឹកស្មានថាគេអាចធ្វើបាន ។ ការដូជាការជូនពររបស់មិត្ត ប្រែក្លាយជាឱកាសអោយគេហ៊ានប្រឈមនឹងបង្ហាញពីគោលបំណងរបស់ខ្លួនរយៈពេល 10 ឆ្នាំកន្លងមក ដែលតែងតែលាក់បាំងពីទេពកោសល្យរបស់ខ្លួន គួបផ្សំនឹងកត្តាគ្រួសារផងនោះ ពេលនេះគេធ្វើបានហើយ សូម្បីតែលោកតាក៏ព្រមញញឹមផ្ដល់ជាកម្លាំងចិត្តមកដល់គេផងដែរ ។

«ខ្ញុំគ្មានអ្វីច្រើននោះទេ មានត្រឹមតែការសម្ដែងជាពិសេសសម្រាប់មិត្តតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំពិតជាត្រេកអរដែលគេអាចជ្រើសមនុស្សល្អមកមើលថែគេបាន !! Yoongi hyung ខ្ញុំសូមផ្ញើរមិត្តម្នាក់នេះផង Jimin ជាមិត្តដែលខ្ញុំស្រឡាញ់បំផុត សូម hyung កុំធ្វើអោយគេពិបាកចិត្តអោយសោះ ហើយក៏ជូនពរអោយអ្នកទាំងពីរស្រឡាញ់គ្នារហូតតទៅ»Tae ស្រដីចប់សម្លេងទះដៃក៏បន្លឺឡើង ។ មិត្តភាពដែលមិនអាចបំភ្លេច រួមសុខរួមទុក្ខមកជាមួយគ្នារាប់ឆ្នាំ រាប់អានប្រៀបដូចជាបងប្អូន ។ បើមានម្នាក់ឈឺ ម្នាក់ទៀតក៏កាន់តែចុកចាប់ ។ រាងតូចទាំងពីរសម្លឹងមុខគ្នាជាមួយនឹងស្នាមញញឹមដែលបង្កប់ទៅដោយក្ដីស្រឡាញ់ ។ Tae ចុះមកខាងក្រោមសម្ដៅមករក Jimin មុននឹងផ្ដល់ការអោបមួយយ៉ាងកក់ក្ដៅ ។

My wife , My omega (ចប់✓)Where stories live. Discover now