Part 50 : ទំនុកចិត្តដែលបាត់បង់វាមិនអាចផ្គុំវិញដោយងាយបានទេ

2.7K 169 0
                                    

ទោះបីជាគ្រួសារតូច ប៉ុន្តែសុភមង្គលដែលនាយទទួលបានគឺធំធេងខ្លាំងណាស់ ។ ការរង់ចាំអស់រយៈពេល 6 ឆ្នាំរបស់នាយ វាមិនអត់ប្រយោជន៍នោះទេ អ្វីដែលនាយទទួលបានក្នុងពេលនេះគឺលើសតម្លៃនៃការទន្ទឹងរង់ចាំនោះទៅទៀត ។
ពួកគេបានមកផ្សារទំនើបធំមួយដែលស្ថិតនៅមិនឆ្ងាយពីមន្ទីរពេទ្យប៉ុន្មានឡើយ ។ ខណៈនេះ Jungkook និង Taehyung ក៏អង្គុយញុាំអាហារតាមធម្មតា តែនាងច្រម៉ក់ Areum មិនបាននៅស្ងៀមឡើយ ដោយហេតុថាទីនេះនៅកៀកនឹង background សម្រាប់ក្មេងលេង ធ្វើឱ្យក្មេងតូចនៅមិនស្ងៀម សុំ appa ទៅលេងយ៉ាងរហ័ស ។ Tae ក៏មិនបានហាម ព្រោះទីនោះមានបុគ្គលិកចាំមើលស្រាប់ គ្រាន់តែបង់លុយក៏អាចមកអង្គុយមើលនាងពីចម្ងាយបានទៅហើយ ។

«រឿងក្ដីរបស់លោកប៉ាដំណើរការដល់ណាហើយ»Tae ស្រដីឡើង ព្រោះតែឃើញ Jungkook ហាក់ស្ងាត់ជាងធម្មតា ប្រហែលជាកំពុងស្មុគស្មាញនឹងរឿងនេះហើយ ។

«មិនទាន់បានជាដុំកំភួនអ្វីទេ ពួកយើងត្រូវរកភស្តុតាងបន្ថែមទៀតដើម្បីការពារលោកប៉ា ជាពិសេសគឺមន្ត្រី San បើគេមិនព្រមទទួលសារភាពហើយនៅតែប្រកាន់ជំហរចងលោកប៉ាទៅជាមួយនោះរឹតតែពិបាក»Jungkook ឈ្ងោកមុខជ្រុំកែវទឹកកករបស់ខ្លួន ទាំងមុខស្រពោន តើមានមធ្យោបាយណាដែលល្អជាងនេះដែរទេ?

«ហេតុអីមិនរកមេធាវី?»Tae

«ពួកយើងមានរួចហើយ លោក Nutton ជាមេធាវីប្រចាំគ្រួសារ គ្រាន់តែត្រូវការជំនួយបន្ថែមព្រោះមន្ត្រី San មានខ្នងបង្អែកមិនតូចនោះទេ វាមិនងាយស្រួលក្នុងការស៊ើបរកព័ត៌មានពីគេឡើយ»ការឆែកឆេរទាល់តែមានលិខិតអនុញ្ញាត បែបនេះហើយទើប Mr Jeon ត្រូវការ Hoseok អោយជួយ ដើម្បីបានដាក់ពាក្យបណ្ដឹងទៅកាន់ព្រះរាជអាជ្ញា ក្នុងការរកភាពស្អាតស្អំរបស់គាត់មកវិញ ព្រោះគេអាចចេញដីកាអោយនរគបាលយុត្តិធម៌ឆែកឆេរនិងស៊ើបអង្កេតពីរឿងក្ដីនេះបាន ។

«បើអញ្ជឹងឯងចង់ធ្វើយ៉ាងម៉េច? ក្រែង Jungvin hyung ក៏ជាវីរៈសេនីយ៍ដែរតើ ហេតុអ្វីមិនអាច?»Tae

«ខ្នងមន្ត្រី San ឋានៈស្មើរនឹងលោកប៉ាក៏ថាបាន មិនអាចចេះតែធ្វើផ្ដេសផ្ដាសបាននោះទេ ពុំដូច្នោះច្បាស់ជាត្រូវថ្នាក់លើស្ដីបន្ទោសឬដកស័ក្តិរបស់គាត់ទៀតផង»ហេតុនេះហើយទើប Mr Jeon មិនអោយ Jungvin លូកដៃផ្ដេសផ្ដាស ខ្លាចគេថារួមផ្សំគំនិតក្បត់នឹងជាតិម្នាក់ទៀតចប់មិនខាន ។

My wife , My omega (ចប់✓)Nơi câu chuyện tồn tại. Hãy khám phá bây giờ