Part 43 : ប្រច័ណ្ឌ

3.2K 194 4
                                    

ការគិតមិនខុសពីការរំពឹងទុកពិតមែន មិនថាកន្លងទៅយូរប៉ុណ្ណា Tae នៅតែប្រកាន់ចរិតមួយនេះមិនប្រួលប្រែ ។ ខ្នើយដ៏កម្សត់ដែលមានមុខងារជាខ្សែបន្ទាត់ព្រំដែន ត្រូវបានខ្ទាតធ្លាក់ពីលើគ្រែអស់គ្មានសល់ សូម្បីតែខ្នើយកើយរបស់នាយតូចផ្ទាល់ក៏ត្រូវគេទម្លាក់មិនអោយរួមគ្រែជាមួយនោះដែរ ។ បើបែបនេះតើគេបានអ្វីកើយទៅ ? ច្បាស់ណាស់ប្រាកដជាទ្រូងរបស់ស្វាមីគេនឹងហើយ ។ ជើងស្រឡូនលើកមកពាក់ចង្កេះរាងក្រាស់ ឯដៃតូចៗក៏លើកមកក្រព័ទ្ធអោប Jungkook មិនលែង ។ នេះហើយជាទម្លាប់របស់គេ កែមិនបានឡើយ ។

«............»Jungkook ស្ងប់ស្ងាត់បណ្ដោយអោយរាងតូចលូកលាន់ខ្លួនតាមចិត្ត ។ ពេញមួយយប់ដែលនាយត្រូវ Tae យកទៅធ្វើជាខ្នើយអោប គេងគងមិនខ្វល់ពី Jungkook ដែលត្រូវគេរំខាន រកគេងមិនបាន ។ មេឃភ្លឺ ថ្ងៃក៏ចាប់ផ្ដើមរះ នៅឡើយ Tae មិនទាន់ក្រោកពីគេង ចំណែកឯ Jungkook ក៏មិនហ៊ានក្រោកទៅណា សុខចិត្តសម្ងំ សម្លឹងមុខគេទាំងមិនមាត់.កអ្វី ។

«ហឹស...គេងស្រួលដល់ហើយ»Jungkook អត់មិនបាននឹងសើចឡើង នឹកខ្នាញ់នឹងមាឌតូចដែលមាត់ខ្លាំង មិនខុសកាលពីពួកគេទើបនឹងរើទៅនៅផ្ទះអាពាហ៍ពិពាហ៍ជាមួយគ្នាដំបូងនោះទេ ។

«បងមិនព្រមបាត់បង់អូនម្ដងទៀតទេ Tae»ដៃមាំរបស់រាងក្រាស់ លើកទៅអង្អែលថ្ពាល់រលោងថ្នមៗ ។ វង់ភ័ក្ត្រដែលនាយគយគន់មិនចេះជិនណាយ នៅតែមានឥទ្ធិពល ឆក់យកបេះដូងរបស់នាយដូចដើម ។ បងសន្យាថានឹងបំពេញឲ្យគ្រប់លក្ខខណ្ឌដែលលោកតាបានដាក់ មិនអោយខ្វះចន្លោះនោះទេ លើកលែងតែ...លក្ខខណ្ឌដែលអោយបងឆ្ងាយពីអូន!! បងធ្វើមិនបានឡើយ ។

Jungkook ធ្វើជាខ្នើយអោយ Tae មួយសន្ទុះធំ ទើបដាច់ចិត្តក្រោកដើម្បីទៅមើលកូន មិនដឹងថានាងភ្ញាក់ឬនៅ ។ រាងក្រាស់ដាក់អោយនាយតូចគេងស្រួលបួល មុននឹងចូលទៅសម្អាតខ្លួនចេញទៅក្រៅ ។

«អរុណសួស្ដីក្មេងៗ»សម្លេងផ្អែមពិរោះរបស់ Jungkook បន្លឺទៅកាន់នាងតូចទាំងបីដែលកំពុងអង្គុយនៅតុអាហារ ត្រៀមរួចជាស្រេច ។

«អរុណសួស្ដី ចាស៎»

«លោកប៉ា ចុះឯណា appa នោះ?»យប់មិញរវល់លេង រួចក៏គេងលក់បាត់មិនដឹងថា Appa ទៅចោលនាងឬមួយគេងទីនេះឡើយ បើក្រោកមកក៏ឃើញខ្លួននៅក្នុងបន្ទប់ដដែល បម្រើស្រីពីរបីនាក់ក៏នាំពួកគេទៅសម្អាតខ្លួនចេញ ។

My wife , My omega (ចប់✓)Where stories live. Discover now