Part 51 : ចាំមើលយើងទៅស្ទាក់ចាប់ដល់ព្រលាន

2.6K 190 6
                                    

ទង្វើរទាំងនេះ បើគិតអោយដិតដល់ទៅមិនខុសពីអ្វីដែល Haneul ធ្លាប់ធ្វើដាក់កូនរបស់នាងពីមុននោះទេ ។ កាយវាយដំដោយគ្មានសណ្ដោសប្រណីហាក់បីដូចគេជាសត្វ មិនខ្វល់ពីការអង្វរកដ៏កម្សត់របស់នាងតូចដែលយំអោបជើងម្ដាយដើម្បីឲ្យនាងបញ្ឈប់ធ្វើបាបខ្លួនតទៅទៀត ។
Haneul នាងខឹងដែលឃើញបងប្រុសដែលនាងស្អប់មានសុភមង្គលជាង នាងច្រណែនដែល Taehyung អាចបង្កើតគ្រួសារមួយយ៉ាងកក់ក្តៅ ទើបធ្វើអោយភាពឈ្នានីសរបស់នាងផ្ទុះឡើង នាំអោយពុះកញ្ជ្រោលរករឿងគេឯងផ្អើលផ្ទះ ព្រោះតែរូបថតប៉ុន្មានសន្លឹកដែលនាងឃើញ ។ (ជួលគេអោយតាមដាន)

«សេដ្ឋីច្រើនណាស់ដែលចង់បានឯង បើថារស់ខ្វះប្រុសមិនបានទេ ចាំយើងនៀកណែនាំអោយ មិនមែនទៅយកអាប្រុសចង្រៃដែលនាំទុក្ខមកដល់គ្រួសាររបស់យើងបែបនឹងទេ »Hye-Yu ស្រែកស្ដីបន្ទោសកូនខ្លាំងៗ ក្ដៅក្រហាយដែលនាងនៅជំពាក់ចិត្តជាមួយមនុស្សប្រុសដែលកំពុងតែទាល់ច្រកដូចជា Jungkook ។

«ខ្ញុំមិនឈប់ ខ្ញុំស្រឡាញ់ Jungkook !! ម៉ាក់គ្មានសិទ្ធិមកហាមខ្ញុំដូចគ្នា»ភាពអត់ធ្មត់របស់នាងក៏មានដែនកំណត់ ។ Haneul ក្រោកឈរស្រែកបកទៅម្ដាយទាំងមិនញញើត ស្របជាមួយនឹងទឹកភ្នែកហូរមិនដាច់ ។

«នាង Haneul !! នាងឯងឆ្កួតឬយ៉ាងម៉េច? អោយរៀនអស់លុយមួយគំនរបែរជាមកភ្លើរអញ្ជឹងហេស៎?»Hye-Yu

«មែនខ្ញុំវាភ្លើរ ប៉ុន្តែម៉ាក់ទេដែលឆ្កួតនោះ ផាច់~»មួយដៃវាត់ទៅលើថ្ពាល់របស់ Haneul ព្រោះតែសម្ដីព្រហើនហួសមាឌរបស់នាង ។

«នាងកូនតិរច្ឆាន ធំខ្លួនប៉ុណ្ណាហើយ បានជាមកហ៊ានដៀលក្បាលរបស់យើង អាប្រុសនោះវាពង្វក់ស្អីខ្លះ បានងប់នឹងវាថ្នាក់នេះ ល្ងីល្ងើលែងស្គាល់អ្វីខុសអ្វីត្រូវហើយហេស៎»Hye-Yu នាងញ័រសាច់អស់ទៅព្រោះតែទោសៈដែលដុតកំដៅខ្លួនរបស់នាង

«ហ្ហឹក...ឬក៏មិនពិត? ម៉ាក់ថាខ្ញុំឆ្កួតនឹងប្រុស ចុះកាលដែលខ្ញុំក្លាយជាបែបនេះដោយសារអ្នកណា? មិនព្រោះតែម៉ាក់ទេហេស៎ ដែលបង្រៀនខ្ញុំឱ្យចេះដណ្ដើមប្ដីគេ ផាច់~ផាច់ អ៊ួយ»Haneul

«កុំមកខ្លាំងសម្ដីជាមួយយើងណា Haneul!!»

«យ៉ាងម៉េចទទួលយកមិនបានឬ?»Haneul មិនបានឈប់ នាងងាកមកសម្លក់ម្ដាយដូចសត្រូវ សភាពនាងពេលនេះប្រៀបដូចជាមនុស្សបាត់បង់សតិទៅហើយ ។

My wife , My omega (ចប់✓)Where stories live. Discover now