Part 31 : អាថ៌កំបាំងត្រូវបានលាតត្រដាង

2.8K 195 10
                                    

បញ្ហាចេះតែបន្តកើតឡើងឥតឈប់ឈរ ។ រឿងមួយមិនទាន់នឹងបានដោះស្រាយផងនោះ រឿងមួយទៀតក៏ចូលមកដល់ តើអោយរកច្រកចេញតាមណាល្អទៅ? ប្រើគ្រប់ផ្លូវសុទ្ធតែឧបសគ្គដូច្នេះ ។
Jungkook មិនបាននៅខាតពេលជាមួយនឹងសម្ដីរបស់ Mr Jeon ឡើយ ទោះបីជាគេគ្មានជំនួយ ក៏គេមិនព្រមបោះបង់នោះដែរ ។ រាងក្រាស់បើកឡានរបស់ខ្លួនចេញទៅ សំដៅទៅកាន់ភូមិគ្រឹះ Kim យ៉ាងលឿនស្លេវ ដើម្បីនាំយកមនុស្សរបស់នាយត្រឡប់មកវិញ បើឪពុកមិនជួយ ទុកអោយនាយជាអ្នកទៅបញ្ចុះបញ្ចូលលោកតាដោយខ្លួនឯង ត្បិតថាក្ដីសង្ឃឹមតិច តែក៏ប្រសើរជាងមិនធ្វើអ្វីសោះ ។

យ៉ាងណាមិញស្រស់ស្រីដែលពួនកៀនជញ្ជាំង ក៏ដើរចេញមកព្រមជាមួយស្នាមញញឹមមិនរលុប ទីបំផុតសំណាងក៏នៅខាងនាង ចាំមើលថានាងនឹងចាត់ការជាមួយនឹងវីដេអូនេះដោយរបៀបណា ។ ទៅរក Kim Taehyung ឬ ? ប្រហែលជាមិនទាន់នោះទេ ព្រោះខាងមន្ទីរពេទ្យប្រហែលជាខលស្ទាក់នាយមុនដើម្បីឲ្យទៅធ្វើការសងដែលនាយឈប់ម្សិលមិញបាត់ទៅហើយ ។

@ ភូមិគ្រឹះ Kim

«អ្នកប្រុសតូច ចង់ញុាំអីបន្ថែមទេ ចាំម៉ែដោះធ្វើយកមកអោយ»រាងចំណាស់សួរទៅកាន់នាយតូចដែលអង្គុយសរសេរអ្វីក៏មិនដឹងនៅលើសៀវភៅ ព្រោះតែគេសរសេរជាអក្សរបារាំងទើបគាត់មិនដឹងថាគេកំពុងតែនិពន្ធបទចម្រៀង ទុកអោយផលិតកម្មដែលគេទើបនឹងទាក់ទងមកនោះ ។

«អត់ទេ...មួយព្រឹកនេះខ្ញុំញុាំឡើងតឹងពោះទៅហើយ ចុះឯណាលោកតានោះ»Tae ក្រវីក្បាលញាប់ស្អេក ។ គាត់ធ្វើបង្អែមចំអាបអោយគេញុាំមិនទំនេរមាត់ទេ មើលចុះមានអារម្មណ៍ថាខ្លួនកំពុងតែឡើងសាច់បណ្ដើរៗហើយ បែបនេះមិនកើតទេ មនុស្សគេកំពុងតែស្រឡាញ់រាងផង បើធាតុកំប៉េងកំប៉ោងគេយំស្លាប់មិនខាន ។

«លោកតានៅក្នុងបន្ទប់សៀវភៅ គាត់ប្រាប់អោយខ្ញុំនៅចាំមើលថែអ្នកប្រុសតូច បើត្រូវការអ្វីអាចប្រាប់ខ្ញុំបាន»ម៉ែដោះ

«មិនអីទេ ខ្ញុំអាចមើលថែខ្លួនឯងបាន កុំអោយពិបាកដល់ម៉ែដោះអី»Tae ញញឹមស្រាលតបទៅគាត់ ។ គេធំហើយ មិនមែនក្មេងនោះទេ គាត់ធ្វើបែបនេះ នាំអោយគេគិតថាខ្លួនជាបន្ទុករបស់គ្រប់គ្នា ដែលត្រូវមានអ្នកតាមផ្គាប់ចិត្ត ។

My wife , My omega (ចប់✓)Where stories live. Discover now