Part 52 : ខ្ញុំនៅស្រឡាញ់ឯង

2.6K 191 4
                                    

ល្ងាចបន្តិច Hoseok ក៏បានមកទទួល Taehyung ព្រោះលោកតាបារម្ភខ្លាចថាគេទៅមិនដល់គោលដៅដោយសុវត្ថិភាព ក៏ពឹងពាក់ចៅប្រុសរបស់គាត់អោយជួយជូនទៅ ទើបគាត់ទុកចិត្ត ។

មកដល់ព្រលានយន្តហោះ បន្ទាប់ពី check in រួចក៏ត្រូវអង្គុយរង់ចាំជើងហោះហើរដែលនៅសល់កន្លះម៉ោងទៀត ។ Tae នៅមិនស្ងប់ ចេះតែងាកទៅមើលខាងក្រោយមិនឈប់ ជាហេតុអោយ Hoseok ចម្លែកចិត្តក៏បែរទៅតាមក្រែងលោមានអ្វី ប៉ុន្តែក៏ឃើញតែភាពទទេស្អាត ទើបនាយកាត់ន័យយល់តែម្ដង ។

«មិនដាច់ចិត្តហេស៎»មុខស្អុយបែបនេះប្រហែលជានៅអាឡោះអាល័យនឹងគ្រប់យ៉ាងនៅទីនេះហើយ ។ ពេលបបួលមកបែរជាមិនព្រម ដល់ពេលនេះបែរជាមិនចង់ទៅវិញ ។

«គឺអត់ទេ...នេះក៏ម៉ោង 5 ហើយដែរ hyung ត្រឡប់ទៅវិញចុះ ខ្ញុំអាចនៅម្នាក់ឯងបាន»មិនចង់រំខានពេលវេលា Hoseok ច្រើន ម្យ៉ាងនាយក៏មិនបានទំនេរ ដែលមកនេះក៏ព្រោះតែឆ្លៀតប៉ុណ្ណោះ ពុំដូច្នោះច្បាស់ជាទៅលេងអុីតាលីជាមួយគេដែរមិនខាន ។

«ទុកចោលមិនកើតទេ ប៉ះមានបញ្ហាអ្វី លោកតាច្បាស់ជាសម្លាប់បង ដែលមើលចៅសំណព្វគាត់មិនបានល្អ»Hoseok ស្រដីទាំងសើចតិចៗ ក៏ពិតមែនដែល ម៉ាក់ Tae ជាបងស្រីច្បងក្នុងគ្រួសារប៉ុន្តែក៏ជ្រើសរៀបការក្រោយគេ ពេលដែលមានគ្រួសារក៏អភ័ព្វស្លាប់ចោលកូនថែមទៀត ទើបគ្រប់គ្នាអាណិតស្រឡាញ់ ជួយជ្រោមជ្រែង Tae រហូតមក ។

«ខ្ញុំធំហើយមិនមែនក្នេងទេ ណាមួយសល់ប្រហែល 15 នាទីទៀតប៉ុណ្ណោះ hyung កុំបារម្ភអី ហើយ...ជួយមើលថែលោកតាជំនួសខ្ញុំផង»និយាយដល់រឿងនេះមុខគេក៏ប្រែជាស្រពោន ទម្លាក់សម្លេងចុះហាក់ដូចជាគ្មានកម្លាំងទាល់តែសោះ ។

«ហឹម? គិតចង់ទៅរហូត មិនមកទីនេះវិញទេឬ?»Hoseok

«ខ្ញុំ....ខ្ញុំមិនទាន់ច្បាស់នៅឡើយទេ យ៉ាងណាក៏ពឹង hyung ផង ខែក្រោយខ្ញុំអាចនឹងមកចូលរួមមង្គលការ Jimin ម្ដងទៀត»Tae

«អឹម...បើអញ្ជឹងថែខ្លួនផង ពេលទៅដល់អុីតាលីកុំភ្លេចខលប្រាប់បង»Hoseok ងក់ក្បាលទទួលដឹងពីប្អូន អង្អែលស្មាគេជាការលួងលោមកុំអោយគេតានតឹង ទើបប្រើពាក្យផ្ដែផ្ដាំប៉ុន្មានម៉ាត់ មុននឹងទៅវិញ ។

My wife , My omega (ចប់✓)Where stories live. Discover now