who's my father EP 1

887 13 0
                                    

ទិដ្ឋភាពវាលស្រែ យ៉ាងខៀវស្រងាត់ សម្លេងខ្យល់បក់ខ្លាំងៗ ដែលធ្វើអោយរុក្ខជាតិទាំងអស់ហាក់ រេរាំ តាមកម្លាំងនៃខ្យល់ ដែលអាចធ្វើអោយមនុស្សដែលបានឃើញហើយមានអារម្មណ៍ស្រស់ស្រាយមួយរំពេច

ក្រឡែកមកមើលផ្ទះដែលនៅដាច់ដោយឡែកពីនាក់ភូមិ សង់ឡើងពីឈើ មានរបងរុំព័ទ្ធជុំវិញ ហើយក៏មានផ្កាដាំលម្អរនៅខាងមុខ និងក្នុងបរិវេណផ្ទះ ដែលធ្វើអោយ សោភ័ណ្ឌភាពកាន់តែស្រស់ស្អាត ទំហំផ្ទះធំល្មម អាចរស់នៅសមាជិកបាន4ទៅ5នាក់ មានជាន់លើនិងក្រោម និងបន្ទប់បី ព្រោះគ្រួសារនេះមានសមាជិក3នាក់ ដោយមានការរៀបចំយ៉ាងមានផាសុខភាព ប៉ុន្ដែបែរជាមិនធ្វើ អោយម្ដាយកូនដែលរស់នៅ ក្នុងផ្ទះនេះមានអារម្មណ៍ធូរស្រាលឡើយ

" ម៉ាក់ប្រាប់ថាមិច!! កូនមានចាំទេឬ ជុងរា៉ន់? កុំសួរនាំពីបុរសម្នាក់ហ្នឹងទៀត ឮទេ? " នាក់ដែលមាននាមជាម៉ាក់បានស្រែកខ្លាំងៗ ទៅកាន់កូនស្រី របស់ខ្លួនដោយប្រើក្រសែរភ្នែកគួរអោយខ្លាច ប៉ុន្ដែមិនអាចអោយក្មេងស្រី ដែលមាននាមជាកូន អាយុ17ឆ្នាំនេះញញើតកោតខ្លាចឡើយ

" ម៉ាក់តែងតែបែបហ្នឹង! អោយតែសួរនាំពីប៉ា គឺម៉ាក់ចេញចរឹកមួយផ្សេងទៀត យ៉ាងមិចបា៉គាត់អាក្រក់ខ្លាំងដល់ថ្នាក់ម៉ាក់រត់ចេញពីគាត់មែនទេ ? " ជុងរ៉ាន់ បានតបទាំងកាន់នាក់ជាម្ដាយ ខ្លាំងៗ មិនអោយចាញ់ឡើយដែលធ្វើអោយ ជុងរីម ដែលមាននាមជាបងនេះចូលមកឃាត់

" ជុងរ៉ាន់! ឈប់ភ្លាមទៅ បើម៉ាក់ចង់ប្រាប់គាត់នឹងប្រាប់ហើយ គាត់ធ្វើនេះអាចនិងមានមូលហេតុរបស់គាត់ ឯងមិនបាច់ចង់ដឹងទេ" ជុងរីម ជាបងចូលមកណែនាំប្អូន ដោយសារឃើញប្អូននិយាយមិនសមរម្យទៅកាន់នាក់ជាម្ដាយ

" តែ..." ជុងរ៉ាន់

" នាំប្អូនចូលទៅក្នុងទៅកូន " ដោយមិនចង់អោយខ្លួននិងកូនមានជម្លោះកាន់តែខ្លាំង ក៏ឆាប់បង្វែរស្ថានការអោយកូនប្រុសច្បង នាំប្អូនចូលទៅបន្ទប់វិញ

" បាទម៉ាក់! តោះ រា៉ន់រា៉ន់ " ជុងរីម

បន្ទាប់ពីកូនៗ ត្រឡប់ទៅបន្ទប់វិញអស់នាក់ជាម្ដាយក៏សម្រូតខ្លួន អង្គុយលើសាឡុង យកដៃទាំងពីរបស់ខ្លួន ខ្ទប់មុខយំ ដើម្បីកុំអោយឮសម្លេងទៅកាន់កូនៗ ពេលយំឆ្អែត ក៏ដើរចូល បន្ទប់របស់ខ្លួនដើម្បីសម្រាក ព្រោះខ្លួនហត់នឹងការងារហើយ ពេលមកដល់ផ្ទះក៏មានជម្លោះជាមួយកូនៗទៀតពិតជាលំបាកណាស់

Who's my father Where stories live. Discover now