Who's my father EP2

148 12 4
                                    

* ខ្ញុំផាក ជីមីន សៀវភៅកំណត់ហេតុនេះខ្ញុំសរសេរវាឡើងពេលខ្ញុំអាយុ 18 ឆ្នាំ ហើយ ខ្ញុំហ្នឹងសរសេររៀបរាប់ពីការរស់នៅប្រចាំថ្ងៃ របស់ខ្ញុំ ទៅកាន់ឯងទាំងអស់ណាសៀវភៅតូច*
*ខ្ញុំ គឺជាក្មេងកំព្រា ដែលខ្ញុំបានរៀនសព្វថ្ងៃនេះគឺ ដោយសារអាហារូបករណ៍ប៉ុណ្ណោះ * ជុងរ៉ាន់ អានបណ្ដើរ អាណិតម៉ាក់ខ្លួនឯងបណ្ដើរ

" មា៉ក់ ប្រកដជាឯការហើយ " ជុងរ៉ាន់ពោលតិចៗ គ្រាន់តែអានទំព័រដំបូងធ្វើអោយគេអារម្មណ៍មិនល្អទៅហើយទម្រាំតែអានអោយដល់ចប់នោះ

អតីតកាល
ថ្ងៃ14 ខែ12 ឆ្នាំ 2008

" សុំផ្លូវមួយ សុំផ្លូវមួយ " សម្លេងតូចស្រួយស្រឹបចេញពី ក្មេងស្រី អាយុ18ឆ្នាំ ដើម្បីសុំចូលទៅមើលឈ្មោះរបស់ខ្លួន ដែលបិទលើជញ្ជាំងផ្ដល់ ព័ត៌មាន នៅសាលា

" យេ!យើងជាប់ហើយ ហាស៎ហារ និទ្ទេសល្អទៀត ពិតជាពិសេសមែន " ពេលបានឃើញលទ្ធផលរបស់ខ្លួនហើយ ផាក ជីមីន ដែលជាសិស្សពូកែប្រចាំសាលា ក៏បានស្រែកហូរឡើង លេងខ្មាស់នាក់ណាទៀត

" ជ្រេញណាស់ មីក្មេងអត់ម៉ែឪនេះ ធ្វើមើលតែបានរង្វាន់ធំប្រចាំឆ្នាំចឹង " គីរា៉ កូននាក់មានក្នុងប្រទេស បាននិយាយមើលងាយទៅកាន់រាងតូច ជីមីនដោយមិនក្រែងចិត្តគេសូម្បីបន្ដិច

" មែនហើយ វាមិនសមរៀនពូកែជាងពួកយើងសោះ មើលចុះបិះៗ តែនឹងធ្លាក់ទៅហើយ " កាយា៉ ជាមិត្តរបស់គីរា៉ ហើយក៏ជាកូនអ្នកមានដូចគ្នា

" ហឹស! ចាំមើលយើងធ្វើអីឯងបានខ្លះ " គីរ៉ា សើចដើមកហើយក៏ដើរទៅរក ជីមីនដែលកំពុងតែសប្បាយត្រេកអរដែលខ្លួនប្រឡងជាប់ហើយបាននិទ្ទេសAទៀត
ជាមួយនឹងកាយ៉ា

" មិននឹកស្មានសោះ!ប៉ុណ្ណេះបានរៀនសកលហ្រីហើយ ហាស៎ហា អួយ!!!" ជីមីន មិនទាន់សើចឆ្អែតផងក៏ត្រូវនរណាម្នាក់ច្រានដែលធ្វើអោយគេដួលមួយទំហឹង

" សប្បាយណាស់ហេស មីក្មេងគ្មានម៉ែឪ" គីរា៉និងកាយ៉ាបាននិយាយមើលងាយទៅកាន់ជីមីនដែលដួលនឹងដី

" យើងត្រូវតែសប្បាយចឹងហើយ យា៉ងមិច " ជីមីនក៏មិនទុកចាំស្អែក ងើបឡើងបោសដីចេញពីសម្លៀក បំពាក់ហើយក៏ស្រែកតបទៅវិញ ទាំងមិនញញើត

Who's my father Where stories live. Discover now