Who's my father EP21

139 16 21
                                    


" ឆ្លើយសំណួរខ្ញុំមក! តើនាងនឹងមិនធ្វើវាទេត្រូវអត់?" ជុងហ្គុកសួរដោយទឹកមុខអង្វរកទៅកាន់ជីមីនដែលនាងពេលនេះកំពុងសម្លឹងមុខនាយដូចគ្នា

" ខ្ញុំ.ខ្ញុំ. ខ្ញុំអស់កម្លាំងហើយ ចង់សម្រាក" ជីមីននិយាយដោយបម្រុងងើបចេញពីសាឡុងតែត្រូវជុងហ្គុកឃាត់ទាន់

" បើចង់សម្រាក សម្រាកទីនេះជាមួយគ្នាទៅ" ជុងហ្គុកទោះបីជាខ្លួនចង់ដឹងចម្លើយកម្រិតណាក្ដីតែនាយក៏មិនអាចបង្ខំជីមីនបានដែរមានតែចាក់បណ្ដោយតាមនាងសិន

" គេងយា៉ងមិច កន្លែងឡើងតូច"ជីមីន

" គេងបែបនេះ! មិនបាច់រើទេ សម្រាកទៅ បើទោះបីជារើក៏រើមិនរួច" ជុងហ្គុកទាញជីមីនអោយគេងចូលរង្វង់ដៃខ្លួនរួចក៏ឱបនាងយា៉ងណែនដូចខ្លាចបាត់បង់នាងយា៉ងចឹង

*វិទ្យាល័យ សេអ៊ូល*

" បងជុងអា!! ធ្វើអីហ្នឹង" ជេវ៉ូបន្ទាប់ពីដល់ម៉ោងចេញលេងនាងក៏ដើរលេងតាមសួរច្បារហើយប្រទះឃើញជុងអានិងជុងរា៉ន់អង្គុយនៅទីនោះ

" បងអង្គុយលេងហ្នឹងណា៎! អង្គុយចុះមក" ជុងអា

" បងគឺ..." ជេវ៉ូបន្ទាប់ពីសម្លឹងឃើញជុងរា៉ន់នាងក៏សួរ

" ខ្ញុំ ផាក ជុងរា៉ន់ រីករាយដែលបានស្គាល់" ជុងរា៉ន់

" អរ៎! ខ្ញុំឈ្មោះ ឆា ជេវ៉ូ រីករាយដូចគ្នា តែថា មុខបងដូចប្រហែលៗណាស់" ជេវ៉ូ

" ប្រហែលស្អីទៅ! នាងទើបតែផ្លាស់មកនៅសេអ៊ូលនោះទេ" ជុងអា

" តែខ្ញុំមានអារម្មណ៍ថាធ្លាប់ឃើញគាត់! ប៉ុន្ដែមិនដឹងពេលណា" ជេវ៉ូ

" ឯងប្រហែលច្រឡំមនុស្សហើយ" ជុងរា៉ន់

" អេ៎! ស្មានតែទៅណា តាមពិតមករកបងស្រីឆ្នាស់ម្នាក់នេះសោះ" ណាមជីន ក្រោយពេលដើររកជេវ៉ូមួយសន្ទុះដើម្បីសងសឹកក៏ប្រទះឃើញនាងមកអង្គុយជាមួយជុងអា

" ស្អីឯងទៀតហើយ! ឈ្លោះគ្នាមែនទេ ជេវ៉ូ" ជុងអា

" គ្មានទេ! គេនេះរករឿងខ្ញុំដោយអត់មូលហេតុរហូតហ្នឹង" ជេវ៉ូងើបឈររួចក៏ចង្អុលទៅកាន់ណាមជីនជាមួយពាក្យប៉ុន្មានមា៉ត់

Who's my father Where stories live. Discover now