who's my father EP15

158 22 8
                                    


"អេ៎! ឈប់សិន ហុឺយ!! វាធ្វើមើលតែយើងអ្នកបម្រើ" អ៊ុនវ៉ូ

" មានរឿងអីមែនទេ" ហ៊ូស៊ុក

" អរ៎! ជុងហ្គុកពឹងអោយបងជួយយកខោអាវអោយគេបន្ដិច ចឹងអូនរៀបចំខ្លួនទៅ បន្ទាប់ពីបងយកអោយគេរួចបងនឹងមកទទួលអូនទៅដើរលេង ok ទេ" អ៊ុនវ៉ូ

" Ok ! បើចឹងបងបើកឡានអោយស្រួលបួលផង" ហ៊ូស៊ុក

" អឹម! បងទៅហើយ" អ៊ុនវ៉ូនតបរួចក៏ចេញទៅបាត់ ចំណែកហ៊ូស៊ុកនាងក៏ឡើងទៅរៀបចំខ្លួនចាំមនុស្សដែលខ្លួនស្រឡាញ់នាំដើរលេង ត្រូវហើយ ហ៊ូស៊ុកនាងបានលួចស្រឡាញ់ អ៊ុនវ៉ូយូរណាស់មកហើយ តែនាង មិនហ៊ានសារភាពបានត្រឹមតែលាក់ទុកក្នុងចិត្ត បើទោះបីជាអ៊ុនវ៉ូតែងតែបង្ហាញការយកចិត្តនឹងខ្វល់ខ្វាយពីខ្លួនក៏ដោយតែនាងនៅតែគិតថាគាត់គ្រាន់តែមើលថែខ្លួនបែបបងប្អូន គ្មានលើសពីហ្នឹងឡើយ

           ចំណែកថេយ៉ុងក្រោយពេលស្វាងស្រវឹងនាងក៏ងើបងូតទឹក ស្លៀកពាក់បានរៀបរយហើយក៏ចុះមកក្រោមដើម្បីទទួលទានអាហារពេលព្រឹក

" មា៉ក់! ថ្ងៃហ្នឹងបានអ្វីញុាំខ្លះ?" ថេយ៉ុងចុះកាំជណ្ដើរដោយដៃញីរភ្នែក ហើយក៏ស្រែកសួរអ្នកជាម្ដាយដែលកំពុងរៀបចំអាហារនៅលើតុ

" មកហើយឬកូនក្បាលខូច! នេះក្មួយយ៉ុនចាំកូនយូរហើយណា៎មានដឹងឬអត់" អ្នកស្រីគីម

" ចាស៎!! នរណាមកមា៉ក់?" ថេយ៉ុងក្រោយពីទទួលដឹងថាម្ដាយខ្លួននិយាយអ្វីនាងក៏បើកភ្នែកធំៗ ហើយក៏រត់ចុះមកមើល ថាតើជាមនុស្សដែលខ្លួនឈ្លោះជាមួយរាល់ថ្ងៃឬ

" សួស្ដី! ថេយ៉ុង" យ៉ុនហ្គីដែលអង្គុយនៅក្នុងទុកអារហារដោយមានលោកវរសេនីយ៍ដែលជាបា៉ថេយ៉ុងអង្គុយនៅក្នុងតុមេគ្រួសារនោះ ក្រោយពេលឃើញនាងចូលមកក៏និយាយទៅកាន់នាងដោយស្នាមញញឹម

* គេមកធ្វើស្អី? ឆ្កួតបំផុតហើយ នៅនិយាយញញឹមញញែមដាក់យើងទៀត តិចលេបថ្នាំខុសទេដឹង * ថេយ៉ុងគិតក្នុងចិត្តរួចក៏ដើរទៅអង្គុយទល់មុខយ៉ុនហ្គីមុននឹងសួរទៅកាន់នាយ

"  មកទីនេះធ្វើស្អី" ថេយ៉ុងនិយាយដោយមិនមើលមុខយ៉ុនហ្គី

" ផាច់!! នរណាបង្រៀនអោយកូននិយាយបែបនេះទៅកាន់បង"លោកស្រីគីម ដោយឃើញកូនធ្វើបែបហ្នឹងគាត់ក៏ដើរទៅវាយស្មាថេយ៉ុងបន្ដិចរួចនិយាយ

Who's my father Where stories live. Discover now