Who's my father EP7

118 9 0
                                    

ថ្ងៃថ្មីបានចូលមកដល់ ជីមីនក៏បានជិះឡានក្រុងមករៀនដូចធម្មតា ហើយគេក៏បានជួបជុងហ្គុក ដែលអង្គុយលេងក្នុងសួនច្បារសាលា

" ជីមីន!!" នៅពេលឃើញជីមីនដើរកាត់ យ៉ុនហ្គីក៏បានស្រែកហៅ

" ចាស៎! មានការអីមែនទេ យ៉ុនហ្គី"ជីមីន បញ្ឈប់ដំណើររួចងាកឆ្លើយតបការហៅរបស់យ៉ុនហ្គី

" គឺអត់មានអីទេ! ខ្ញុំគ្រាន់តែហៅជីមីនលេងតាមធម្មតា" យ៉ុនដើរមកជិតជីមីន រួចនិយាយទាំងអៀនតិចៗ

" បើគ្មានទេ! ខ្ញុំទៅថ្នាក់មុនហើយ" ជីមីននិយាយចប់នាងបម្រុងនឹងដើរចេញតែក៏មានសម្លេងមួយនិយាយបង្អាក់ដំណើរនាង

" គេគ្មាន! តែខ្ញុំមាន" ជុងហ្គុកដើរបណ្ដើរនិយាយបណ្ដើរសម្ដៅមកជីមីននិងយ៉ុនហ្គី

" អាយ៉ុន! ឯងត្រឡប់ទៅវិញទៅ យើងមានរឿងនិយាយជាមួយនាង" ជុងហ្គុកនិយាយប្រាប់ទៅកាន់យ៉ុនហ្គីតែភ្នែកបែរជាសម្លឹងជីមីនមិនឈប់

" ឯងមានរឿងអ្វីជាមួយនាង! និយាយទីនេះក៏បាន" យ៉ុនហ្គីដោយឃើញទឹកមុខជុងហ្គុកមិនស្រួល គេក៏មិនហ៊ានបណ្ដោយអោយជីមីននៅតែ2នាក់ ជុងហ្គុកបានឡើយ

" បើឯងមិនចេញ! ចាំយើងជាអ្នកចេញ មកណេះ" ជុងហ្គុកតបរួច ក៏អូសដៃជីមីនចេញទៅធ្វើព្រងើយ

" នែ៎! នាំខ្ញុំទៅណាប្រុសឆ្កួតនេះ... យា៉! ឮខ្ញុំសួរទេមនុស្សចង្រៃ អួយ!" ជុងហ្គុកមិនបានតបនិងជីមីនឡើយ បន្ទាប់ពីអូសជីមីនមកក្រោយអគារ ដែលគ្មានមនុស្សហើយក៏រុញជីមីនផ្អិបនឹងជញ្ជាំង រួចក៏យកដៃឃាំង

" ឆាប់លេងខ្ញុំភ្លាម ចន ជុងហ្គុក" ជីមីនបន្ទាប់ពីយកដៃឈ្លីស្មារបស់ខ្លួនរួចក៏និយាយឡើង

" ខ្ញុំមានរឿងនិយាយជាមួយនាងច្រើនណាស់ក្មេងតូច" ជុងហ្គុក និយាយដោយកែវភ្នែកព្រាន ថែមទាំងយកដៃទ្រចង្ការជីមីនទៀត

" មើស៎! ដកដៃលោកចេញ ខ្ញុំគ្មានរឿងនិយាយជាមួយលោកទេ" ជីមីន

" តែខ្ញុំមាន" ជុងហ្គុក

" តែខ្ញុំគ្មាន ឆាប់លេងទៅអាមនុស្សរោគចិត្តនេះ អឹម!!" ជីមីន ព្យាយាមរើរចេញពីការឃាំងរបស់ជុងហ្គុក នៅឆ្លៀតជេរទៀត ធ្វើអោយជុងហ្គុកទ្រាំមិនបានក៏ចាប់ថើបតែម្ដងទៅ បន្ទាប់ពីថើបមួយសន្ទុះ ជីមីនគ្មានប្រតិកម្មអ្វីទាំងអស់ ទើបជុងហ្គុកដកមាត់ចេញ ហើយក៏សម្លឹងអ្នកចំពោះមុខ

Who's my father Where stories live. Discover now