Who's my father EP6

126 10 0
                                    

"ហុឺយ! ប្រុសចង្រៃ" ជីមីន

ឌឹប*

" អួយ ! នាងកើតឆ្កួតស្អីហ្នឹង អូយ" ជុងហ្គុកបន្ទាប់ពីនិយាយឌឺដងជីមីនរួច ក៏ទទួលបានបាតជើងរន្ទះពីជីមីន ចំកណ្ដាលដើមទ្រូង ដួលទៅនឹងដី គេក៏លើកដៃអង្អែលទ្រូងរបស់គេ ព្រោះវាឈឺខ្លាំងណាស់

" ហាសហា៎ ! សមមុខ អាប្រុសឆ្កួត លោកឯងដឹងទេថាខ្ញុំស្អប់អីជាងគេ គឺស្អប់នរណាថាខ្ញុំ កន្ដឿយល់ទេ លើកក្រោយបើសិនជាលោកហ៊ានទៀត ដឹងតែត្រូវធ្ងន់ជាងនេះ លើកនេះទុកថាជាលើកដំបូង ខ្ញុំលេងស្រាលដៃសិនចុះ តែបើមានលើកក្រោយដឹងតែ....." ជីមីននិយាយបណ្ដើរចង្អុលជុងហ្គុកបណ្ដើរ ហើយពេលដល់ប្រយោគចុងក្រោយ ក៏លើកដៃធ្វើជាសញ្ញាអារក ថែមទាំងលេងទឹកមុខយ៉ាងសាហាវទៀតផង

"Bye bye! see you ពេលក្រោយប្រុសឆ្កួត អាក៎! " បន្ទាប់ពីនិយាយរួច និងលាតអណ្ដាតឌឺជុងហ្គុករួចជីមីនក៏ដើរធ្វើព្រងើយ មិនខ្វល់នឹងអ្នកកំពុងដួល ដែលហួសចិត្តនឹងជីមីនមិនស្ទើរទេ ធាក់គេហើយ និយាយឌឺគេ នៅលានអណ្ដាតទៀត ពិតជាមិនធម្មតាមែន គេរកតែពាក្យតបមិនទាន់ ចាំមើលថ្ងៃស្អែកត្រូវមិនខានទេ នាងក្មេងជើងល្អ

បន្ទាប់ពីគិតពីទង្វើជីមីនមកលើខ្លួនបានបន្ដិចគេក៏ឡើងឡាន ដោយស្នាមញញឹម មើលក៏ដឹងថានៅតែហួសចិត្តដែលគេចាញ់ជីមីន គួរអោយអាមា៉ស់ណាស់ តែថា គេមានអារម្មណ៍ដូចជាចូលចិត្តជីមីនពេលដែលនាងធ្វើកាយវិការគួរអោយស្រឡាញ់បែបនេះ

Admin be like: គួរអោយស្រឡាញ់ស្អីប្រូ មួយជើងសឹងតែជ្រុះសួតហើយ

ពេលមកដល់ផ្ទះជុងហ្គុកបានដើរសម្ដៅទៅបន្ទប់របស់គេដូចរាល់ដង តែក៏ត្រូវអាក់ដោយសារសម្ដីរបស់ម្ដាយរបស់គេ បានហៅខ្លួន

" ជុងកូន! មកនេះ មានភ្ញៀវមកលេង" អ្នកស្រី ណាមរា៉ ម្ដាយរបស់ជុងហ្គុក

" បាទ" ជុងហ្គុកក៏ចុះពីជណ្ដើរដែលខ្លួនឡើងទើបតែបាន បី បួនកាំ សម្ដៅទៅបន្ទប់ទទួលភ្ញៀវ

" ជុងហ្គុក! ជម្រាបសួរលោកពូឆយ ទៅកូន" បន្ទាប់ពីឃើញកូនមកដល់ ម៉ាក់របស់ជុងហ្គុកក៏និយាយឡើងទាំងញញឹម ដោយអោយជុងហ្គុករាក់ទាក់ទៅកាន់ភ្ញៀវពិសេសរបស់ខ្លួន

Who's my father Where stories live. Discover now