who's my father EP18

210 23 10
                                    


" អូនសង្ឃឹមចឹងចុះ" ជីនពោលឡើងទាំងនៅបារម្ភ អាចថានាងមិនច្បាស់ក្នុងចិត្តក៏ថាបាន ព្រោះនាងខ្លាច ខ្លាចថាបើសិនជីមីនមកបង្កររឿងដូចកាលពីមុន តើនរណាជាអ្នកខូចចិត្តម្ដងទៅ កាលពីមុនថេយ៉ុង ចុះបើលើកនេះជានាងនោះ

" មា៉ក់ បា៉!!!" ណាមជីនបន្ទាប់ពីតែងខ្លួនរួចក៏ប្រញាប់ចុះមក

" អឹម! ឆាប់ញុាំបាយទៅ នឹងអាលទៅរៀន" ណាមជូន

" បាទ!" បន្ទាប់ពីណាមជីនតបរួចគ្រួសារពួកគេក៏ចាប់ផ្ដើមញុាំអាហារយា៉ងស្ងៀមស្ងាត់ ក្រោយពេលញុាំរួច ជីនក៏ជូនកូនខ្លួនទៅសាលា ចំណែកណាមជូនគឺនាយឡើងទៅបន្ទប់ធ្វើការរបស់នាយ

ងឺត!!

" កុំលួចដើរលេងអោយសោះ" ជីន

" បាទ! កូនដឹងហើយ កុំបារម្ភ" ណាមជីន

" ឆឹស! បានសម្ដីណាស់អាកូនក្បាលខូច បា៉ឯងនឹងមា៉ក់ដូចមិនខូចដូចជាឯងទេ មា៉ក់ទៅហើយ" ជីនពោលចប់ក៏បើកឡានទៅចំណែកណាមជីននាយក៏ដើរចូលសាលាតាមធម្មតាដោយមិនភ្លេចគិតពីពាក្យសម្ដីម្ដាយ

* ខ្ញុំច្បាស់ណាស់ថាបើបា៉មា៉ក់មិនខូច ហេតុអ្វីខ្ញុំខូចនោះ បើខ្ញុំជាកូនគាត់* ណាមជីន គិតសុខៗក៏មានអ្នកមកកេះស្មា

" ហេ៎! ដើរគិតស្អីហ្នឹង" មីន ថេហ្គូ អាយុ 14ឆ្នាំ ជាកូនរបស់ គីមថេយ៉ុងនិង មីន យ៉ុនហ្គី ហើយក៏ជាមិត្តរបស់ គីម ណាមជីនដូចគ្នា

" គ្មានស្អីទេ! ហើយឯងចេញមកពីណា៎ អម្បាញ់មិញយើងមិនឃើញឯងសោះ" ណាមជីន

" យី! បើយើងទើបតែមកដល់អម្បាញ់មិញហ្នឹង" ថេហ្គូ

" អើ! ចឹងក៏ចឹង តោះទៅថ្នាក់" ណាមជីន ពោលចប់ពួកគេទាំងពីរក៏ដើរសម្ដៅទៅថ្នាក់ជាមួយគ្នា

" អួយ! អាឆ្កួតនេះ ដើរមិនចេះមើល" ជេវ៉ូ ពោលឡើងពេលត្រូវណាមជីនដើរបុកនាងមួយទំហឹង ពួកគេទាំងពីរស្គាល់គ្នាតាំងពីតូច ព្រោះបា៉មា៉ក់ពួកគេជាមិត្តនឹងគ្នា ហើយទម្លាប់ពួកគេ បើជួបគ្នាគឺត្រូវតែឈ្លោះ ដូច្នេះហើយនៅពេលណាមជីននាយដើរបម្រុងចូលថ្នាក់តែក៏ឃើញ ជេវ៉ូដើរចេញមក ទើបគេដើរបំបុកស្មានាងតែម្ដង
( ឆា ជេវ៉ូ អាយុ 14ឆ្នាំ ជាកូនស្រី របស់ អ៊ុនវ៉ូ និង ជេហូប នាងក៏មានប្អូនប្រុសម្នាក់ដែរ គេមានឈ្មោះថា ឆា ជុងអ៊ុន អាយុ12ឆ្នាំ )

Who's my father Where stories live. Discover now