Who's my father EP31

129 16 8
                                    


" ឯងចង់និយាយពីអ្វី គីម ថេយ៉ុង ឆាប់ប្រាប់យើងភ្លាមមក" ជីនក្រោយពេលឮពាក្យដែលថេយ៉ុងនិយាយនាងក៏ពោលឡើង ដោយទឹកមុខប្រាកដប្រជាទៅកាន់ថេយ៉ុង ធ្វើអោយនាងលេបទឹកមាត់ផ្សើមបំពង់ក សឹមឆ្លើយ

" អឺគឺ.. យើងមិនអាចប្រាប់ពួកឯងបានមែនណា៎ " ថេយ៉ុង

" ហុឺយ! ចាំសួរនាងខ្លួនឯងក៏បាន" ហ៊ូស៊ុក

" យើងគិតទៅវិញហើយ! ក្រុមហ៊ុនមានការសំខាន់" ថេយ៉ុង

" អឹម! បាយៗ" ជីន

" បាយៗ" ថេយ៉ុងពោលចប់ក៏ប្រញាប់ចេញទៅ ព្រោះខ្លាចថានៅបន្ដិចទៀត ប្រាកដជាធ្លោយមាត់ទៀតមិនខាន

" ហ្ហឹម! តើមានរឿងអ្វីអោយប្រាកដទៅ?" ហ៊ូស៊ុក

" អ្នកគ្រូពេទ្យៗ! មាននាក់ជម្ងឺត្រូវវះកាត់ជាបន្ទាន់" គិលានុបដ្ឋាយិកា

" ចា៎! ទៅត្រៀមឧបករណ៍ទៅ" ជីន

" ចា៎!" គិលានុបដ្ឋាយិកា

" តោះប្រញាប់ឡើង" ហ៊ូស៊ុក

" អឹម" ជីនតបរួចពួកគេក៏ប្រញាប់ទៅស្លៀកសម្លៀកបំពាក់សម្រាប់វះកាត់

*សាកលវិទ្យាល័យសេអ៊ូល*

" ជីមីន!" លោកគ្រូស៊ុងហ៊ូន

" ចា៎! មានការអ្វីមែនទេ លោកគ្រូ" ជីមីនទម្លាក់សៀវភៅដែលខ្លួនកំពុងអានរួចក៏តប

" គឺឃើញជីមីនអង្គុយម្នាក់ឯងទើបមកសួរនាំលេង " លោកគ្រូស៊ុងហ៊ូនដាក់ខ្លួនអង្គុយជិតជីមីនរួចនិយាយ

" អរ៎!"ជីមីនតបរួចនាងក៏អានសៀវភៅបន្ដ

" អឹម! គឺ. តើជីមីននិងលោកចន ត្រូវជាអ្វីនិងគ្នាដែរ? មើលទៅស្និតស្នាលណាស់" លោកគ្រូសុងហ៊ូន

" ពួកយើងទាំងពីរគ្មានទំនាក់ទំនងអ្វីឡើយ! គ្រាន់តែជាមិត្តរួមជំនាន់ប៉ុណ្ណោះ" ជីមីន

" បើចឹងល្អណាស់!!" លោកគ្រូសុងហ៊ូននិយាយធ្វើអោយជីមីនមិនឆ្ងល់មិនបាន

" តើហេតុអ្វីលោកគ្រូសួរខ្ញុំពីរឿងនេះ" ជីមីន

" គ្មានអីទេ! ចឹងខ្ញុំឈប់រំខានជីមីនហើយ អានសៀវភៅបន្ដចុះ" ដោយមិនចង់អោយគេដឹងថាខ្លួនលួចចាប់អារម្មណ៍គេ លោកគ្រូស៊ុងហ៊ូនក៏ប្រញាប់ចាកចេញទៅវិញតែម្ដង

Who's my father Where stories live. Discover now