Who's my father EP37

164 23 10
                                    


" បងស្រឡាញ់អូន ផាក ជីមីន! "
" ស្រឡាញ់អូន ស្រឡាញ់ជាងជីវិតបង បងមិនដែលភ្លេច អានុស្សាវរីយ៍ដែលយើងសាងជាមួយគ្នា បើទោះបីជា.. បើទោះបីជាពេលនោះវាគ្រាន់តែជាការសម្ដែងរបស់អូន ប៉ុន្ដែបង ពិតជាសប្បាយចិត្តដែលបានចំណាយពេលវេលានោះជាមួយអូន ទោះជារយះពេលខ្លីក៏ដោយ" ជុងហ្គុករៀបរាប់ដោយដៃអង្អែលថ្ពាល់ទាំងសងខាងរបស់ជីមីនដែលពេលនេះនាងកំពុងយំ យា៉ងខ្លាំងនៅចំពោះមុខគេ

" ជុង. ហុឹក ជុងហ្គុក ខ្ញុំ- " ជីមីនលើកដៃអ្អែលថ្ពាល់ជុងហ្គុកវិញ ហើយក៏ព្យាយាមនិយាយទាំងអន្ដឺតអន្ដក

" មិនបាច់និយាយអ្វីទាំងអស់! វាគ្រាន់តែជាពាក្យដែលខ្ញុំចង់និយាយក្រោយពេលដែលពួកយើងបែកគ្នា ក្នុងឆ្នាំនោះ.....ហ្អឹម! គួរតែញុាំបាយអោយអស់ទៅ នឹងអាលចូលគេង ហ្គូតណាយ! ខ្ញុំសុំទៅគេងមុនហើយ " ជុងហ្គុកដោយគិតថាជីមីននឹងបដិសេដ នាយក៏និយាយបង្អាក់ហើយក៏ឡើងទៅលើបាត់

" ខ្ញុំមិនទាន់បាននិយាយផង! ហុឹក! ខ្ញុំចង់ប្រាប់ថា ខ្ញុំក៏ស្រឡាញ់លោកដូចគ្នា ហេតុអ្វីមិនអោយខ្ញុំនិយាយចប់សិនចាំទៅ ហើយលោកនិយាយថា ជាពាក្យចុងក្រោយដែលលោកចង់និយាយហ្នឹង មានន័យយា៉ងមិច? ហុឺយ! ខ្ញុំឆ្កួតមិនខានទេ ខំតែរំភើបស្មានតែគេនៅស្រឡាញ់  ចុងក្រោយជាពាក្យកាលពីមុន " ជីមីនសម្លឹងមើលផែនខ្នងជុងហ្គុកដោយពោលតិចៗ អម្បាញ់មិញតាមពិតនាងរំភើបទៅវិញទេដែលជុងហ្គុកនិយាយបែបនេះ តែនាងមិនដឹងឡើយថាជុងហ្គុកគិតអ្វីទើប ចាកចេញទៅទាំងដែលនាងមិនទាន់បានតបតទៅកាន់គេ

* មិនអីទេ! បើសិនជាថ្ងៃណាមួយ ខ្ញុំមានអារម្មណ៍ថា គាត់ស្រឡាញ់ខ្ញុំ ខ្ញុំនឹងសារភាពទៅកាន់គាត់មុន * ជីមីនគិតរួចក៏ចាប់ផ្ដើមញុាំបាយបន្ដ

* មួយខែកន្លងផុតទៅ *

           មួយខែមកនេះ ជុងហ្គុកនិងជីមីនមិនសូវបានស្និតស្នាលនឹងគ្នាឡើយ ដោយជុងហ្គុកនាយរវល់រៀបចំឯកសារផ្ទេរសិទ្ធ គ្រប់គ្រងមន្ទីរពេទ្យ ហើយជីមីននាងក៏រវល់ការងារនៅមន្ទីរពេទ្យ និងការងារសាលាដូចគ្នាទើបទំនាក់ទំនងពួកគេកាន់តែឈ្លាតឆ្ងាយ ចំណែកជុងរីមនិងជុងអាវិញ ពួកគេគឺឧស្សាហ៍ឈ្លោះគ្នាខ្លាំងណាស់  ទោះបីជាជីមីនហាមឃាត់ក៏ដោយ 

Who's my father Where stories live. Discover now