who's my father EP22

124 15 13
                                    


" ជុងរា៉ន់! តោះឡានមកដល់ហើយ" ជុងអាក្រោយពេលឃើញឡានដែលតែងតែមកយកខ្លួនមកដល់នាងក៏និយាយទៅកាន់ជុងរា៉ន់ព្រោះពួកគេទាំងពីរមានគម្រោងទៅផ្ទះរបស់ណាមជីន

" អឹម!" ជុងរា៉ន់តប

" ឯងនៅមិនសប្បាយចិត្តរឿងនោះទៀតមែនទេ? ចាំយើងប្រាប់គេអោយមកសុំទោសឯងម្ដងទៀតក៏បាន" ជុងអាដោយឃើញទឹកមុខរបស់ជុងរា៉ន់មិនស្រស់បស់នាងក៏អាចទាយដឹងថាដោយសារមូលហេតុអ្វីដែរ

" មិនមែនចឹងទេ! តោះឡើងឡានទៅ" ជុងរា៉ន់មាត់និយាយថាមិនអីតែក្នុងចិត្តនៅគិតរឿងដែលថេហ្គូថាអោយនាងមិនឈប់ តើម្ដាយនាងទៅធ្វើស្អីគេពីពេលណាមក? សំណួរដែលគ្មានចម្លើយផុសឡើងក្នុងខួរក្បាលរបស់ជុងរា៉ន់គ្មានពេលឈប់ តែនាងក៏មិនភ្លេចផ្ញើសារទៅម្ដាយដែរថានាងរវល់ធ្វើលំហាត់ជាមួយមិត្ត

តឺត!

< អាឡូលោកបា៉!! >JA

<មានការអីជុងអា>Jk

<ថ្ងៃហ្នឹងកូនទៅលេងផ្ទះពូជូន! ទើបកូនចង់ប្រាប់បា៉អោយដឹងហ្នឹងណា៎>jA

<អឹម! បា៉ដឹងហើយ>Jk

<ចឹងបានហើយបា៉!!បាយៗ>JA

តឺត!!

" ឯងប្រាប់មា៉ក់ឬនៅ?" ជុងអា

" រួចរាល់ហើយ" ជុងរា៉ន់

" អឹម" ជុងអា

ទឹង!!

" កូនទៅកុំយូរពេក! ហើយបើមានបញ្ហាអ្វីខលមកមា៉ក់ឮទេ"ជុងរា៉ន់អានសារដែរជីមីនផ្ញើមក

" ចា៎មា៉ក់! កូនដឹងហើយ" ជុងរា៉ន់តបដោយញញឹម ទោះបីជាមានអារម្មណ៌មិនល្អយា៉ងណា តែក្រោយពេលបានឃើញសាររបស់មា៉ក់ធ្វើអោយនាងសប្បាយចិត្តតែម្ដង

*បើមានមា៉ក់ដូចជាជុងរា៉ន់មិនដឹងល្អយា៉ងណាទេ?* ជុងអាដែលអង្គុយជិតជុងរា៉ន់ក្រោយពេលបានឃើញសារនោះនាងក៏ញញឹមតាមថែមទាំងមានអារម្មណ៍តូចចិត្តដែលម្ដាយខ្លួនមិនសូវយកចិត្តទុក្ខដាក់ជាមួយខ្លួនសោះ

" ធ្វើម្ហូបលឿនម្លេះ! ហើយដៃលែងឈឺហើយមែនទេ?" ជុងហ្គុកបន្ទាប់ពីលុបមុខលុបមាត់រួចនាយក៏ដើរមកសួរជីមីនដែលកំពុងឈររៀបចំហ្នឹងធ្វើម្ហូប

Who's my father Where stories live. Discover now