Who's my father EP5

115 13 0
                                    

"នេះមែនទេគឺជាប្ដីថ្មីរបស់នាង! សុីមិនរើសមុខ មិនលើកលេងសូម្បីតែក្មេង" ជុងហ្គុកបាននិយាយឡើងពីក្រោយខ្នងជីមីន ធ្វើអោយកូនជីមីននិងកូនរបស់គេឆ្ងល់យ៉ាងខ្លាំង

" បា៉ស្គាល់គាត់ហ៎ " ជុងអា ដើរចេញពីទឹកមកឈរទន្ទឹមបា៉របស់គេ ហើយក៏សួរ

" បា៉ស្គាល់ហើយក៏ស្គាល់ច្បាស់ទៀតផង"ជុងហ្គុកតប តែភ្នែកនៅសម្លឹងមុខជីមីនដូចដើម

" មា៉ក់! ម៉ាក់ស្គាល់គាត់ឬអត់ " ជុងរ៉ាន់ សួរតែជីមីនមិនបានតបឡើយត្រឹមងក់ក្បាលជាសញ្ញាបញ្ជាក់ថានាងស្គាល់

" លោកពូមានសិទ្ធស្អី មកថាអោយម៉ាក់របស់ខ្ញុំបែបនេះ" ជុងរ៉ាន់បន្ទាប់ពីបានចម្លើយពីម៉ាក់រួច ក៏ងាកទៅស្រែកដាក់ជុងហ្គុក

" នែ៎! ឯងហ៊ានស្រែកដាក់បា៉យើងផងហេស៎ នាងស្រីឆ្កួត" ជុងអា

" នាងឯងហ្នឹងឆ្កួត! ទាំងឪទាំងកូនចរឹកមិនខុសគ្នាសោះ" ជុងរា៉ន់

" ឯង-"ជុងអា បម្រុងនឹងតបតែក៏ត្រូវជុងហ្គុកនិយាយ
កាត់

" ហឹស! ឯងក៏មិនខុសអីពីម្ដាយឯងដែរ មើលទៅធំឡើងប្រហែលសុីប្រុសមិនរើសមុខដូចគ្នាចឹង មើលតែពេលនេះទៅដឹងហើយ យកប្រុសក្មេងមកធ្វើជាប្ដី"ជុងហ្គុក សើចដើមក រួចក៏និយាយឡើងដែលធ្វើអោយជីមីនចង់ស្រក់ទឹកភ្នែកតែក៏ប្រឹងទប់ ព្រោះមិនចង់បង្ហាញភាពទន់ខ្សោយអោយនរណាឃើញ ហើយដែលជុងហ្គុកគិតថា ជុងរីមគឺជាប្ដីជីមីននោះ គឺដោយសារជុងរីម មានកម្ពស់ខ្ពស់ គេក៏ដោះអាវលេងទឹក បង្ហាញសាច់ដុំពោះកង់ៗ ថែមទាំងសក់របស់គេធ្លាក់បាំងមុខទៀតដែលធ្វើអោយជុងហ្គុកអាចមើលដឹងថាគេក្មេង តែមិនដឹងទេថាគេអាយុត្រឹម17

" យ៉ាងមិច! បើមា៉ក់ខ្ញុំយកប្រុសក្មេងធ្វើប្ដីទើសស្អីលោកពូដែរ? មែនទេបា៉ "ជុងរា៉ន់និយាយតបទៅវិញមិនអោយចាញ់ ថែមទាំងដើរទៅជិតជុងរីម រួចកៀកដៃដើរទៅជិតជុងហ្គុក

" ត្រូវហើយ! លើកក្រោយកុំមកចេះដឹងរឿងគ្រួសារគេទៀត ត្រូវចាំទុក បើមិនចឹងទេ កុំថាខ្ញុំមិនបានប្រាប់" 
ជុងរីមនិយាយទាំងទឹកមុខមាំ ហើយកែវភ្នែករឹងកម្ព្រឹស
ថែមទាំងសង្កត់សម្លេងដែលមើលទៅ កាន់តែគួរអោយខ្លាច

Who's my father Wo Geschichten leben. Entdecke jetzt