Who's my father EP36

132 19 13
                                    


" អូនដឹងមកពីណាថាគាត់ជាបា៉របស់យើង?"

" អូនបានអានសៀវភៅកំណត់ហេតុរបស់មា៉ក់ ទើបអូនបានដឹងរឿងនេះ" ចម្លើយជុងរា៉ន់កាន់តែធ្វើអោយជុងរីមនាយវិលវល់ខ្លាំងឡើងៗ មិនមែនជញ្ជៀននោះជារបស់ ចន ជុងហ្គុកទេឬ? ហេតុអ្វីក៏រឿងវារញ៉េរញ៉ៃបែបនេះ

" អូននិយាយអោយបងស្ដាប់ត្រួសៗមក បងចង់ដឹងកាន់តែច្បាស់ ថាពិតដូចអូននិយាយឬអត់" ជុងរីម

" ចា៎......" ជុងរា៉ន់តបរួចនាងក៏ចាប់ផ្ដើមរៀបរាប់រឿងរា៉វអោយជុងរីមស្ដាប់

Skip>>

" អាគាត់នោះប្រហែលជាស្រឡាញ់នាងលេខានោះហើយមើលទៅ! ហុឺយ!!.. នាងស្អាតត្រង់ណាទៅ មិនបានមួយចំនិតឯងទេ ផាក ជីមីន" ជីមីនក្រោយពេលចេញពីធ្វើការនាងក៏ដើរ សម្ដៅទៅចំណតឡានក្រុងដោយរអ៊ូរមិនឈប់

ទីតទីត!!

" ឡើងឡានមក!" ជុងហ្គុកឈប់ឡានពីមុខជីមីនរួចក៏បើកកញ្ចក់និយាយទៅកាន់ជីមីន ហើយនាងក៏ឡើងឡានដោយមិននិយាយអ្វីមួយមា៉ត់

ងឺត!!

      មួយសន្ទុះក្រោយ សម្លេងកង់ឡានកកិតនឹងទីធ្លាចំណតឡានបានបានបន្លឺឡើង ក្នុងភូមិគ្រឹះរបស់ចន ជុងហ្គុក បន្ទាប់មកក៏លេចវត្តមានរបស់ជីមីនចុះពីក្នុងឡានដើរសម្ដៅទៅក្នុងផ្ទះដោយទឹកមុខរាបស្មើ ហើយក៏មាន ជុងហ្គុកដើរតាមពីក្រោយដូចគ្នា

" មា៉ក់! មកដល់ហើយឬ? ញុាំបាយរួចឬក៏នៅ មា៉ក់??" ជុងរា៉ន់ក្រោយពេលឮសម្លេងឡាន នាងនិងបងប្រុសក៏ដើរចូលមកក្នុងផ្ទះ ហើយនាងក៏សួរអ្នកជាម្ដាយ

" ចា៎! មា៉ក់ញុាំរួចហើយ ហេតុអ្វីពួកកូនមិនទាន់គេងទៀត?" ជីមីនក្រោយពេលឮកូនសួរ ទឹកមុខនាងក៏ប្រែជាញញឹមភ្លាម ដោយមិនចង់អោយកូនដឹងថាខ្លួនមិនសប្បាយចិត្ត ហើយក៏តបថាញុាំទាំងដែលខ្លួនញុាំបាយមិនចូលសូម្បីបន្ដិច

" គឺកូនរវល់អានសៀវភៅ ទើបមិនបានចាប់អារម្មណ៍ថាយប់ជ្រៅ " ជុងរីម

" អឹម! ចឹងតោះទៅបន្ទប់របស់កូនៗទៅ នឹងអាលបានគេង" ជីមីននិយាយរួចក៏កៀកស្មាជុងរីមនិងកាន់ដៃជុងរា៉ន់ឡើងទៅបន្ទប់

Who's my father Where stories live. Discover now