who's my father EP11

152 21 6
                                    


"ខ្ញុំគ្មានប្រពន្ធផង" ជុងហ្គុក

" ហាស៎!!!! លោកនិយាយស្អីហ្នឹង" ជីមីនបន្ទាប់ពីឮចម្លើយជុងហ្គុកនាងក៏ស្រែកឡើងយា៉ងខ្លាំង

"និយាយអី" ជុងហ្គុក

" លោកនិយាយថាលោកគ្មានប្រពន្ធ! វាមានន័យយា៉ងមិច" ជីមីនសួរជុងហ្គុកដោយបង្ហាញទឹកមុខឆ្ងល់ពេញទំហឹង នេះគេមានកូនហើយក៏មានប្រពន្ធ ចុះបើគេលែងលះគ្នាមែនហេតុអ្វីគ្មាននរណាដឹង សូម្បីតែពួកសារព័ត៌មានក៏មិនឃើញផុសដែរ

" គ្មានស្អីទេ" ជុងហ្គុកឆ្លើយតបប៉ុន្ដែភ្នែកគឺផ្ដោតទៅលើដងវិថីដូចដើម

" គ្មានស្អីយា៉ងមិច! ឆាប់ឆ្លើយមក" ជីមីននៅតែព្យាយាមសួរជុងហ្គុកទោះបីជាពេលនេះនាងឃើញមុខជុងហ្គុកចាប់ផ្ដើមផ្លាស់ប្ដូរមកជាកាច មាំក៏ដោយ

" នាងចង់ដឹងរឿងរបស់ខ្ញុំធ្វើអី! នាងនឹងខ្ញុំពាក់ព័ន្ធស្អីហ្នឹងគ្នា? " ជុងហ្គុកនិយាយដោយស្រែកទៅកាន់ជីមីនខ្លាំងគួរសម ព្រោះគេមានអារម្មណ៍មិនល្អទេពេលនឹកឃើញដល់ពាក្យថាប្រពន្ធ

" ហឹស! ត្រូវហើយលោកនិងខ្ញុំមិនត្រូវជាអ្វីហ្នឹងគ្នាឡើយ សូមទោសរំខានលោកពេកហើយ " ជីមីនងាកមុខចេញពីជុងហ្គុកហើយក៏និយាយឡើងដោយសម្លេងខ្យោយៗ មិនប្រាប់ក៏ដឹងថាអន់ចិត្តនឹងជុងហ្គុកតិចតួចដែរ បន្ទាប់ពីនោះក៏លែងឮសម្លេងជជែកគ្នាទៀត ក្នុងឡានមានតែភាពស្ងប់ស្ងាត់និងសម្លេងដកដង្ហើមរបស់អ្នកទាំងពីរ រីឯជុងហ្គុកនាយក៏មានអារម្មណ៍ខុសដែរ ហើយនាយតែងតែក្រឡែកមើលជីមីដែលគិតតែសម្លឹងមើលផ្លូវតាមកញ្ចក់ឡាន

ចំណែកអ្នកដែលនៅសាលារៀនឯណេះវិញបន្ទាប់ពីណែនាំឈ្មោះរួចជុងរា៉ន់នាងក៏ចូលអង្គុយក្នុងតុដែលគ្រូបានប្រាប់តែអ្វីដែលនាងនឹកស្មានមិនដល់នោះគឺនាងអង្គុយជិតគូរសត្រូវដែលឈ្លោះគ្នានៅមាត់សមុទ្រ តែនាងធ្វើជាមិនដឹងហើយអង្គុយរៀនតាមធម្មតា បន្ទាប់ពីដល់ម៉ោងចេញលេងអ្នកគ្រូក៏ចេញ ហើយភ្លាមនោះជុងអាក៏ដើរមករកនាង

" ស្មានតែអ្នកណា! ការពិតស្រីឆ្កួតដែលជួបកាលពីលើកមុនសោះ" ជុងអាងើបចេញពីកៅអីរបស់ខ្លួនហើយក៏ឈរឱបដៃនិយាយដោយញញឹមឌឺជុងរា៉ន់តែ
ជុងរា៉ន់បែរជាដកសៀវភៅមកអានធ្វើមិនដឹង

Who's my father Where stories live. Discover now