who's my father EP39

162 19 27
                                    


" មា៉ក់!! "

" មា៉ក់ស្មានតែកូនភ្លេចមា៉ក់ហើយទេតើ! " លោកស្រីចនតបទៅកូនដោយសម្លឹងមើលខាងក្នុង
" ក្មេងនោះយា៉ងមិចហើយ! អាចដល់ស្លាប់ឬអត់" លោកស្រីចន និយាយដោយសង្កត់សម្លេងទៅកាន់ជុងហ្គុក នៅពេលនាយឃើញដូច្នេះ នាយក៏ប្រញាប់បិទទ្វារនិងអូសដៃលោកស្រីចន ទៅនិយាយគ្នាមុខរបងផ្ទះ ព្រោះមិនចង់អោយជីមីនឮ

" មា៉ក់មកទីនេះមានការអ្វី?"

" ហឹស! គ្រាន់តែចង់ដឹងថាក្មេងនោះ ស្លាប់ឬអត់? ព្រោះមើលទៅកូនដូចជាបារម្ភពីនាងដល់ហើយ" លោកស្រីចន សើចដើមកបន្ដិចរួចក៏តប

" បើមា៉ក់មកដើម្បីនិយាយរឿងអត់បានការបែបនេះ មិនបាច់ល្អជាង" ជុងហ្គុកពោលចប់នាយក៏បែរខ្នងបម្រុងដើរចូលមកវិញ ប៉ុន្ដែលោកស្រីចនក៏តប ធ្វើអោយនាយបង្អាក់ដំណើរ

" មោ៉ង3រសៀលនេះ! ទៅជួបមា៉ក់នៅហាងកាហ្វេ មា៉ក់មានរឿងចង់និយាយជាមួយឯង " លោកស្រីចន និយាយរួចគាត់ក៏ឡើងឡានត្រឡប់ទៅវិញ ចំណែកជុងហ្គុកនាយឈរមើល រហូតដល់ឡានមា៉ក់នាយផុតពីកន្ទុយភ្នែកទើបត្រឡប់ចូលទៅក្នុងផ្ទះ

ក្រាក!!ក្រឹប

" នរណាមករកអីមែនទេ ជុងហ្គុក?"

" គ្មានទេ.... អឹប! ចង់គេងបែបនេះ" ជុងហ្គុកតបរួចនាយក៏គេងដាក់ក្បាលលើទ្រូងជីមីន

" អេ៎! ធ្ងន់ណាស់ " ជីមីននិយាយដោយព្យាយាមរុញក្បាលជុងហ្គុកចេញ

" ខ្ញុំមានអារម្មណ៍មិនល្អទេ សុំគេងឱបបន្ដិច"

" ហ្ហឹម! អម្បាញ់មិញលោកជួបនរណា ទើបមើលទៅមិនសប្បាយចិត្តសោះ" ជីមីនពោលឡើង ដោយអង្អែលក្បាលជុងហ្គុក

" នាងមិនដឹង ប្រហែលជាល្អ" ជុងហ្គុកតបរួច ក៏បន្តឹងការឱបជីមីនរឹតតែខ្លាំង ព្រោះបន្ទាប់ពីជួបមា៉ក់នាយ ជុងហ្គុកគេមានអារម្មណ៍ថា ជិតឃ្លាតឆ្ងាយពីជីមីន ទើបនាយមកគេងឱបជីមីនបែបនេះ

" អឹម! បើមានបញ្ហាអ្វី អាចប្រាប់ខ្ញុំបាន ខ្ញុំចាំស្ដាប់"

" អរគុណ! អរគុណនាងដែលចូលមកក្នុងជីវិត និង បេះដូងខ្ញុំ"

" អឹម! *អរគុណលោកដូចគ្នា ដែលចូលមកក្នុងជីវិត និងបេះដូងខ្ញុំ*" ជីមីនតបរួចក៏ពោលក្នុងចិត្តដោយសម្លឹងមើលអ្នកដែលគេងឱបខ្លួន

Who's my father Donde viven las historias. Descúbrelo ahora