who's my father EP46

155 22 4
                                    


     បន្ទាប់ពីញុាំអាហារពេលថ្ងៃរួចមក ជុងហ្គុក ជីមីន សុីនអា ជុងអា ជុងរា៉ន់និងជុងរីម ក៏បាននាំគ្នាមកផ្សារទំនើបរបស់អ៊ុនវ៉ូដើម្បីទិញសម្លៀកបំពាក់ សម្រាប់ចូលរួមកម្មវិធីនៅថ្ងៃស្អែក

" អ្នកទាំងអស់គ្នាចង់បានអ្វីក៏រើសទៅ ចាំខ្ញុំជាអ្នកចេញលុយ" ជុងហ្គុកពោលចប់នាយក៏ដើរទៅអង្គុយនៅលើសាឡុងក្នុងហាង សម្លៀកបំពាក់ដែលជា ហាង brand name របស់ថេយ៉ុង ( TJ3 legend fashion)

" ខ្ញុំខ្ជិលទិញណាស់!! ចឹងខ្ញុំសុំអង្គុយចាំជាមួយលោកពូដូចគ្នា" ជុងរីម និយាយរួចនាយក៏ដាក់ខ្លួនអង្គុយជិតជុងហ្គុកដូចគ្នា

" បងមិនទិញអ្វីទេឬ? " សុីនអា ឆ្លើយតបទៅជុងហ្គុកដោយដើរទៅឈរជិតនាយ

" ខោអាវខ្ញុំមានច្រើនណាស់! នាងទៅទិញជាមួយកូនទៅ" ជុងហ្គុក សម្លឹងមុខជីមីនបន្ដិចរួចក៏តប ដែលពេលនេះជីមីនកំពុងសម្លឹងមើលនាយនិងសុីនអាដូចគ្នា

" តោះមា៉ក់! លោកពូបើកសិទ្ធអោយហើយ នៅចាំអីទៀត" ជុងរា៉ន់ដោយឃើញទឹកមុខមា៉ក់របស់នាងឈរសម្លឹងមើលទៅកាន់ជុងហ្គុកនិងសុីនអាយា៉ងស្រងូតស្រងាត់បែបនេះនាងក៏ឆាប់អូសមា៉ក់នាងទៅរើសសម្លៀកបំពាក់ រីឯជីមីនវិញបានត្រឹមញញឹមបន្លប់ចិត្តរបស់ខ្លួនហើយក៏ដើរទៅតាមកម្លាំងដែលកូនអូស

" អ្នកមា៉ក់! មកនេះ តោះទៅជួយរើសរ៉ូបអោយកូន" ជុងអាដើរទៅទាញដៃសុីនអាដើរទៅមើលរ៉ូប រកតែនាងនិយាយតបទៅជុងហ្គុកមិនទាន់

" ហេតុអ្វីមិនទៅរើសខោអាវជាមួយពួកគេដែរទៅ??" ជុងហ្គុក ក្រោយពេលពួកគេទៅអស់នាយក៏និយាយទៅកាន់ជុងរីមដែលពេលនេះ អង្គុយសម្លឹងមើលអ្នកមា៉ក់ខ្លួននិងប្អូនដើរមើលខោអាវយា៉ងសប្បាយចិត្ត

" បើសិនជាគេផ្ដល់ឱកាសអោយលោកពូ ត្រឡប់ពេលវេលាថយក្រោយ លោកពូនឹងទទួលយកវាទេ" ជុងរីមមិនឆ្លើយសំណួរដែលនាយសួរ បែរជាសួរបកទៅនាយវិញ ដោយសម្លឹងមុខនាយ

" ហ្ហឹម!! យើងប្រាកដជាយកហើយ" ជុងហ្គុកតបដោយបែរមុខទៅមើលជីមីនវិញម្ដង ជុងរីមក៏ដូចគ្នា

" បើសិនជាយក ពូនិងជ្រើសរើសពេលវេលាមួយណា??"

" យើងនឹងរើសយក * មុនពេលដែលមា៉ក់របស់ឯងជាមួយនិងយ៉ុនហ្គី..* គ្មានអ្វីទេ ហេតុអ្វីសួរយើងបែបនេះ"

Who's my father Where stories live. Discover now