Who's my father EP26

114 14 10
                                    


" សើចអី??" ជុងហ្គុក

" គ្មានអ្វីទេ! អឹម.លោកមិនញុាំដែរទៅ"ជីមីន តាមពិតទៅនាងសើចដោយសារ ពេលដែលជុងហ្គុកនាយផ្លុំបបរបញ្ចុកនាង ទឹកមាត់នាយខ្ទាតចូលក្នុងស្លាបព្រាបបរបន្ដិច តែនាយមិនបានដឹងទើបធ្វើអោយជីមីននាងអស់សំណើចយា៉ងខ្លាំង

" ខ្ញុំមិនដែលដឹងសោះថានាងចេះសើចឮៗបែបហ្នឹង! តែក៏ល្អ ដែលនាងសើច ហ្ហឹម.. សុំទោសបើមិនដោយសារខ្ញុំនាងក៏មិនមានរឿងបែបហ្នឹងកើតឡើង" ជុងហ្គុកពោលឡើងដោយឱនមុខចុះ

" មិនមែនជាកំហុសនរណាទាំងអស់ជុងហ្គុក! លោកមិនបានខុស កុំយកទុកក្នុងចិត្តអី ណាមួយពេលនេះខ្ញុំលេងអីហើយ" ជីមីនចាប់មុខជុងហ្គុកអោយសម្លឹងមើលខ្លួនរួចក៏និយាយដោយសម្លេងស្រទន់ជាមួយស្នាមញញឹមដ៏ផ្អែមល្ហែម ធ្វើអោយជុងហ្គុកញញឹមតាម

" អរគុណ! ដែលនាងមិនខឹងនឹងខ្ញុំ ជីមីន" ជុងហ្គុក

" អឹម! លោកត្រូវចាំថាលោកមិនបានខុស" ជីមីន

" បាទ! ចឹងឆាប់ញុាំទៅ បបរត្រជាក់អស់ឥឡូវហើយ" ជុងហ្គុកពោលចប់នាយក៏ចាប់ផ្ដើមបញ្ចុកបបរជីមីនបណ្ដើរញុមខ្លួនឯងបណ្ដើររហូតដល់អស់ហើយពួកគេក៏នាំគ្នាគេងព្រោះយប់ជ្រៅទៅហើយ

*ស្អែកឡើង !! ពេលថ្ងៃត្រង់*

តុក*តុក!!

" ចូលមក" ជុងហ្គុកដែលអង្គុយចិតផ្លែឈើអោយជីមីនញុាំបន្ទាប់ពីឮសម្លេងគោះទ្វារនាយក៏និយាយ

" ក្រាក!!" សួស្ដី! " ហ៊ូស៊ុក ដែលមកជាមួយមិត្តៗដទៃទៀតពោលឡើងក្រោយពេលបើកទ្វារចូលក្នុង

" អូរ៎! ពួកឯងទេឬ ស្មានថានរណា" ជីមីនដែលនៅលើគ្រែក្រោយពេលឃើញមិត្តៗនាងចូលមកក៏បន្ទរឡើងដោយស្នាមញញឹម

" អឹម! ឯងយា៉ងមិចហើយ មានមិនស្រួលត្រង់ណាទៀតឬអត់? យើងថាមកមើលឯងតាំងពីព្រឹកប៉ុន្ដែគិតថាឯងត្រូវសម្រាកទើបបានជាមកពេលថ្ងៃវិញ" ថេយ៉ុង

" មិនអីទេ! ពួកឯងមកមើលយើងពេលនេះទុកថាល្អណាស់ទៅហើយ" ជីមីន

" អ្នកទាំងបួននិយាយគ្នាចុះ! ពួកខ្ញុំសុំចេញក្រៅសិន តោះ!!!" ជុងហ្គុកប្រគល់ចានផ្លែឈើអោយជីនរួចនិយាយដោយអោយសញ្ញាទៅកាន់មិត្តៗរបស់នាយ

Who's my father Where stories live. Discover now