who's my father EP19

134 22 8
                                    


" យើងគ្រាន់តែចង់ដឹងថាបា៉ឯង និងមា៉ក់យើងមានទំនាក់ទំនងអ្វី?" ជុងរា៉ន់

" រឿងនេះ យើងក៏ចង់សួរឯងដូចគ្នា" ជុងអា

" ហុឺយ! មានន័យថាឯងក៏មិនដឹងដែរត្រូវទេ?" ជុងរា៉ន់

" អឹម! យើងចង់ជួបឯងដោយសាររឿងហ្នឹង" ជុងអា

" បើចឹង! យើងចង់សួរឯងមួយទៀត មានស្គាល់ គីម ស៊ុកជីនឬអត់?" ជុងរា៉ន់

" ប្រាកដជាស្គាល់ហើយ ! នេះកុំថាឯងមិនស្គាល់គាត់ណា៎?" ជុងអា

" យើងមិនស្គាល់គាត់ពិតមែន! តែដូចប្រហែលៗដែរ" ជុងរា៉ន់

" គាត់គឺជា ប្រធានមន្ទីរពេទ្យ P. KM ហើយត្រូវជាប្រពន្ធរបស់លោកប្រធានាធិបតី គីម ណាមជូន ដែលត្រូវជាមិត្តរបស់បា៉យើង" ជុងអារៀបរាប់ប្រាប់ទៅកាន់ជុងរា៉ន់ដោយហួសចិត្ត នេះរស់នៅកូរ៉េយូរហើយ សូម្បីប្រពន្ធប្រធានាធិបតីខ្លួនឯងក៏មិនស្គាល់

" គីម ណាមជូនឬ? ណាមជូន.. ណាមជូន ជុងហ្គុក យ៉ុនហ្គី និង អ៊ុនវ៉ូ គឺជាមិត្តនឹងគ្នាត្រូវទេ?" ជុងរា៉ន់ ក្រោយពេលឮឈ្មោះរបស់ណាមជូននាងក៏ចាប់ផ្ដើមគិតដល់សៀវភៅកំណត់ហេតុមា៉ក់នាងទើបដឹងថា ណាមជូនដែរមា៉ក់នាងសរសេរនេះ គឺជាគីម ណាមជូន ត្រូវជាប្ដីមិត្តរបស់មា៉ក់នាង គីម ស៊ុកជីន

" ត្រូវហើយ! ហេតុអ្វីឯងស្គាល់ ពួកគាត់ដែរ?" ជុងអា

" គឺខ្ញុំបានលួចអានសៀវភៅកំណត់ហេតុមា៉ក់របស់ខ្ញុំ ដោយសារចង់ដឹងថានរណាគឺជាបា៉របស់ខ្ញុំ ព្រោះតាំងពីរតូចដល់ធំមា៉ក់ខ្ញុំមិនដែរនិយាយពីគាត់ឡើយ...សង្ឃឹមថាឯងលាក់វាទុកជារឿងសម្ងាត់ផងចុះ"ជុងរា៉ន់ រៀបរាប់ប្រាប់ជុងអាទាំងទឹកមុខស្រពោន ធ្វើអោយជុងអាចាប់ផ្ដើមអាណិតនាងខ្លាំងឡើងៗ

" មានន័យថាមា៉ក់ឯង ជាមិត្តរួមជំនាន់បា៉យើងត្រូវទេ"ជុងអា

" អឹម! ពេលនេះយើងមានតម្រុយខ្លះហើយ ហើយយើងក៏អាចស្មានដឹងថានរណាជាបា៉យើងដែរ" ជុងរា៉ន់

" នរណាទៅ?" ជុងអា

" គឺលោកគីម ណាមជូន" ជុងរា៉ន់ពោលឡើងធ្វើអោយជុងអាបើកភ្នែកធំៗ

Who's my father Where stories live. Discover now