Who's my father EP27

131 14 10
                                    


" តើនរណាអ្នកបញ្ជាឯង?"

" គឺខ្ញុំមិនដឹងទេ! ខ្ញុំមិនស្គាល់អ្នកនាងម្នាក់ហ្នឹងឡើយ" ក្មេងស្ទាវនោះឆ្លើយទាំងពិបាកព្រោះមាត់របស់គេបែកឈាមហូរមកឥតឈប់ ចំណែកមិត្តគេពីរនាក់ទៀតសន្លប់ស្ដូកបាត់ទៅហើយ ព្រោះលោកប្រុសទាំងបួនវាយមិនសំចៃដៃឡើយ

" ជាមនុស្សស្រីមែនទេ? ជីមីននាងគ្មានសត្រូវមកពីណាទេ ហេតុអ្វីស្រីម្នាក់នោះបញ្ជាអោយឯងវាយនាង??" ជុងហ្គូកសួរដោយចាប់បោចសក់ក្មេងស្ទាវនោះកាន់តែខ្លាំង

" ខ្ញុំបានឃើញពួកគេទាំងពីរនិយាយគ្នា បន្ទាប់មកអ្នកនាងម្នាក់នោះក៏មកបញ្ជារខ្ញុំតែម្ដង ខ្ញុំដឹងបានតែបុណ្ណឹងទេ ដោះលែងខ្ញុំទៅ" ក្មេងស្ទាវនោះនិយាយដោយលើកដៃសំពះជុងហ្គុកទាមទារជីវិត

" ហឹស! ដឹប អូយ!!" ជុងហ្គុកសើចដើមកបន្តិចរួចក៏ដាល់ក្មេងស្ទាវនោះមួយដៃសន្លប់ស្អាត បន្ទាប់មកពួកគេទាំងបួនក៏ដើរចេញពីផ្ទះនោះដើម្បីពិភាក្សាគ្នាបន្ដ

" បើសិនជាចង់ដឹងថាជានរណា មានតែសួរជីមីនទេ ព្រោះពួកយើងមិនដឹងឡើយថានាងនិយាយជាមួយនរណានៅថ្ងៃនោះ" ក្រោយពេលចូលអង្គុយក្នុងឡានណាមជូនក៏និយាយឡើង ធ្វើអោយកម្លោះសង្ហារបីនាក់ទៀតងក់ក្បាលយល់ស្របតាមអ្វីដែលនាយនិយាយ

" អឹម! បើកត្រឡប់ទៅមន្ទីរពេទ្យវិញទៅ ហើយមើលខ្លួនប្រាណពួកឯងផង មានប្រលាក់ឈាមឬអត់ កុំអោយពួកគេសង្ស័យ" ជុងហ្គុក

" ដឹងហើយលោកប្រុសហ្គុក!! បញ្ជារនោះបញ្ជារ" អ៊ុនវ៉ូតបរួចនាយក៏បើកចេញទៅតែម្ដង

" អាយ៉ុន! ឯងទៅវិញគួរតែសុំទោសថេយ៉ុងហើយ ព្រោះមើលទៅនាងអន់ចិត្តនឹងឯងមែនទែន" ណាមជូន

" កុំទៅខ្វល់អី! រឿងហ្នឹងយើងចេះចាត់ចែងហើយ" យ៉ុនហ្គី

" អឺ! អោយតែប្រាកដ ខ្លាចតែឯងទៅដល់និយាយអ្វីអោយនាងខឹងលើសដើម" ណាមជូន

" ត្រូវហើយ! អាយ៉ុនវាចូលចិត្តតែញោះថេយ៉ុងរហូត ទាំងដែរវាស្រឡាញ់គេសោះហ្នឹងហា៎" អ៊ុនវ៉ូ

" ឈប់និយាយទៀតទៅ! វាចាប់ផ្ដើមរំខានប្រសាទយើងហើយ" យ៉ុនហ្គីពោលយប់សភាពឡាក៏ប្រែជាស្ងប់ស្ងាត់ម្ដងទៀត

Who's my father Where stories live. Discover now