Who's my father EP14

141 20 4
                                    

"អ្នកណា៎ថា?" ថេយ៉ុងទោះបីជាស្រវឹងស្ទើសន្លប់ម្ដងៗតែនាងក៏នៅតែអាចស្លាប់ឮពាក្យរបស់យ៉ុនហ្គីនិយាយ

" គឺអូននឹងហើយ ! អូននិយាយច្បាស់ៗថាមិនភ្ជាប់ពាក្យជាមួយបង នៅស្រែកយំខ្លាំងៗ បដិសេដដាច់អហង្ការថា មិនចង់ៗ យ៉ាងមិច? ត្រូវឬខុស គីមថេយ៉ុង" យ៉ុនហ្គីនិយាយដោយទឹកមុខអន់ចិត្ត ត្រូវហើយកាលណោះនាយខំសង្ឃឹមថាថេយ៉ុងនឹងព្រមភ្ជាប់ពាក្យ ហើយក៏គិតថានាងស្រឡាញ់គេវិញដូចគ្នា តែមានឯណា គ្រាន់តែនិយាយរឿងភ្ជាប់ពាក្យនាងក៏យំហើយក៏ស្រែកខ្លាំងៗ ថាមិនយល់ព្រម

" ហុឹក! ពេលនោះពួកយើងនៅក្មេង ទើបអូនមិនទាន់ចង់ភ្ជាប់ពាក្យ អូនខ្លាចវាគ្រាន់តែជាអារម្មណ៍មួយឆាវរបស់បង ហុឹកៗ" ថេយ៉ុងពោលចប់ក៏គេងលក់បាត់ ដោយសារស្រវឹងខ្លាំង ហើយណាមួយនាងយំច្រើនទៀតធ្វើអោយនាងអស់កម្លាំងរួចក៏គេងលើស្មាយ៉ុនហ្គីតែម្ដង

" ពិតឬអត់! កូនស្វារបុិលរប៉ូចរបស់បង " យ៉ុងហ្គីពោលចប់នាយក៏ដាក់ថេយ៉ុងគេងអោយស្រួលបួលហើយក៏បើកឡានបន្ដជូននាងត្រឡប់ទៅផ្ទះ

     ចំណែកជីមីននិងជុងហ្គុកក្រោយពេលនាយឈប់ឡានរួចនាយបម្រុងប្រាប់ជីមីនអោយចុះតែដោយសារឃើញនាងគេងលក់នាយក៏សុខចិត្តអង្គុយមើលនាងគេងដោយមិនភ្លេចយកអាវខ្លួនគ្របអោយនាងខ្លាចរងារ រហូតដល់នាយគេងលក់ម្ដងទើបជីមីននាងភ្ញាក់

*ហ្អឹម! អេ៎ ខ្ញុំនៅលើឡានជុងហ្គុកទេតើ អួយស្លាប់ហើយនេះគេងលក់លើឡានគេឬ?*ជីមីនបន្ទាប់ពីគិតរួចក៏ក្រឡែកមើលជុងហ្គុកដែលនាយពេលនេះគេងលក់យា៉ងស្កប់ស្កល់

" ចប់បាត់! ហេតុអ្វីមិនដាស់ខ្ញុំ លោកទន្សាយសាច់ដុំ សុខចិត្តចាំទាល់តែគេងខ្លួនឯង" ជីមីនពោលឡើងតិចៗដោយមិនភ្លេចសម្លឹងមើលមុខជុងហ្គុកព្រោះខ្លាចនាយភ្ញាក់

" សម្ដីអាក្រក់! តែទង្វើធ្វើម្ដងៗ ជិតធ្វើអោយខ្ញុំលង់ហើយ" ជីមីននិយាយឡើងដោយស្នាមញញឹម គិតសព្វៗទៅមិនយូរទេ នាងប្រហែលជាលង់ស្រឡាញ់ជុងហ្គុកហើយ ព្រោះពេលនាងនៅក្បែរគេ ពិតជាធ្វើអោយនាងកក់ក្ដៅណាស់

" មើលចុះផ្ទៃមុខរលោងជាងខ្ញុំទៀត" ជីមីននិយាយដោយដៃកំពុងតែចុចថ្ពាល់ជុងហ្គុកលេង

Who's my father Where stories live. Discover now