Who's my father EP23

129 17 16
                                    


" សួរតាមត្រង់ទៅ! តើមា៉ក់ខ្ញុំគាត់បានធ្វើស្អីឯង?" ជុងរា៉ន់ដោយទ្រាំនឹងពាក្យឌឺដងរបស់ថេហ្គូបន្ដទៀតលេងបាននាងក៏សួរ

" អឹម! តើខ្ញុំគួរប្រាប់នាងឬអត់ន៎? ខ្ញុំគិតថាចាំពេលក្រោយចុះខ្ញុំនិងប្រាប់នាង ពេលនេះខ្ញុំមានការរវល់សុំលាសិនហើយ បាយៗអ្នកទាំងអស់គ្នា" ថេហ្គូពោលចប់នាយក៏ងើបចេញទៅដោយមិនភ្លេចសម្លឹងមើលជុងរា៉ន់ជាលើកចុងក្រោយ ដែលធ្វើអោយនាងហួសចិត្តជាខ្លាំង បើថាខឹងអីក៏និយាយមកចាំបាច់លាក់បាំងធ្វើអី

" កុំទៅខ្វល់ពីគេ! ពួកយើងនិយាយគ្នាលេងវិញ" ជុងអា

" អឹម" ជុងរា៉ន់តបរួច បន្ទាប់មកពួកគេក៏ចាប់ផ្ដើមការសន្ទនាពីនេះពីនោះ រហូតដល់ម៉ោងបាយ ណាមជូនក៏ចុះមកញុាំជាមួយពួកគេ ហើយជីននាងមិនបានចូលរួមទេដោយសារនាងចេញពីធ្វើការពេលយប់គួរសម ថ្ងៃខ្លះក៏ត្រូវគេងនៅមន្ទីរពេទ្យជាដើម

*ផ្ទះជីមីន*

" នាងទៅណា?" ជុងហ្គុកបន្ទាប់ពីឃើញជីមីនចេញទៅក្រៅពាក់ស្បែកជើងនាយក៏សួរ

" ខ្ញុំយកបាយទៅអោយជុងរីម" ជីមីន

" នរណាជុងរីម?" ជុងហ្គុកចេញមកចាប់ដៃនាងសួរដោយទឹកមុខមាំ( លោកប្រុសនឹងសង្ស័យគិតថាគេយកបាយអោយសង្សារទេដឹង)

" កូនខ្ញុំ!" ជីមីន

" ក្រែងកូននាងឈ្មោះជុងរា៉ន់ហី??"ជុងហ្គុក

" កូនខ្ញុំមានពីរនាក់! សួរចប់ឬនៅ? បើចប់ហើយលេងដៃ" ជីមីន

" ខ្ញុំទៅដែរ! តោះ!!" ជុងហ្គុកនិយាយរួចក៏ប្រញាប់ពាក់ស្បែកជើងហើយក៏កាន់ដៃជីមីនវិញ

" ស្អី! មិនចាំបាច់ទៅទេ " ជីមីន

" អត់! បើខ្ញុំមិនបានទៅ នាងក៏មិនបានទៅដូចគ្នា" ជុងហ្គុក

" ហុឺយ! ឆ្កួតសុទ្ធ" ជីមីនពោលឡើងដោយហួសចិត្តជាខ្លាំង

" ប្រញាប់ឡើង! គេពេលនេះនៅទីណា?" ជុងហ្គុក

" នៅមា៉ត" ជីមីនតបរួចពួកគេក៏ដើរទៅជាមួយគ្នា

*Mart*

" អស់ប៉ុន្មានដែរ?" Man

" អស់ 5500វ៉ុន!" ជុងរីម

" នេះ! អរគុណ"Man

Who's my father Where stories live. Discover now