who's my father Ep44

143 16 15
                                    

* បច្ចុប្បន្ន*

" មា៉ក់! ពេលនោះតើមា៉ក់ស្រឡាញ់លោកបា៉ទេ??" ជុងរា៉ន់

" ហ្ហឹម! ពេលនោះមា៉ក់មិនទាន់ច្បាស់ពីអារម្មណ៍ខ្លួនឯងទេ ប៉ុន្ដែគ្រាន់តែឮបា៉កូន និយាយថាគាត់ស្រឡាញ់មនុស្សម្នាក់ បេះដូងរបស់មា៉ក់ក៏ចាប់ផ្ដើមលោតខ្លាំងៗតែម្ដង" ជីមីនតបទៅដោយស្នាមញញឹម ព្រោះនាងដឹងខ្លួនថា ពេលនោះគឺនាងប្រច័ណ្ឌជុងហ្គុក

" ហាស៎ហា! មា៉ក់ស្រឡាញ់បា៉ដោយមិនបានដឹងខ្លួន" ជុងរា៉ន់និយាយដោយសើចខ្លាំងៗ ចំណែកជុងរីមបានត្រឹមតែអង្គុយមើលដោយស្នាមញញឹមដូចគ្នា

" ត្រូវហើយ! ពេលនោះគឺមា៉ក់បានលង់ស្រឡាញ់បា៉កូនច្បាស់ណាស់ គ្រាន់តែថា មា៉ក់មិនទួលស្គាល់តែប៉ុណ្ណឹង" ជីមីន

" ចា៎! និយាយតទៀតមកមា៉ក់ កូនអន្ទះសាដល់ហើយ" ជុងរា៉ន់

" ហឹសៗ! Ok.. ក្រោយពេលដែលមា៉ក់ បានមកដល់សេអ៊ូលវិញ បន្ទាប់ពីរៀបចំខ្លួន ងូតទឹកញុាំអាហារពេលល្ងាចរួច មា៉ក់និងជុងហ្គុក ក៏នាំគ្នាគេងដូចសព្វដង រហូតដល់ភ្លឺ ហើយជុងហ្គុកគាត់បាននាំមា៉ក់ដើរលេង ទិញរបស់ប្រើប្រាស់ថ្លៃៗ សឹងតែគ្រប់ប្រភេទ រហូតដល់ល្ងាចពួកយើងក៏បានទៅអង្គុយលេងនៅមាត់ទន្លេហាន បានមួយសន្ទុះធំ រួចក៏ដើរលេងនៅម្ដុំៗនោះ"

*អតីតកាល

" ជីមីន! ខ្ញុំមានរបស់មួយចង់អោយនាង" ជុងហ្គុកនិយាយរួចនាយក៏បានដកប្រអប់ជញ្ជៀនដែលអ៊ុនវ៉ូបានប្រគល់អោយនាយ តាំងពីព្រឹក តែជីមីនមិនបានដឹង

" ជាអ្វីទៅ??" ជីមីននិយាយដោយសម្លឹងមើលជញ្ជៀនរួចក៏ងៀកមើលជុងហ្គុក

" អឹម! វាជាជញ្ជៀនដែលខ្ញុំឌីសាញវាជាពិសេសសម្រាប់ពាក់ជាមួយនាង" ជុងហ្គុកបើកប្រអប់ជញ្ជៀនរួចនិយាយ

" Wow! ស្អាតណាស់ " ជីមីន

" ហុចដៃមក"

"អោយវាមកខ្ញុំមែនទេ??"

" អឹម!! វាជារបស់នាងហើយនិងខ្ញុំ"

".... " ជីមីនមិនតបប៉ុន្ដែនាងក៏ហុចដៃអោយជុងហ្គុកពាក់វាអោយនាងដោយទឹកភ្នែករលីងរលោង

Who's my father Where stories live. Discover now