Who's my father EP12

157 19 0
                                    


" តើមា៉ក់និងលោកជុងហ្គុកត្រូវជាអ្វីហ្នឹងគ្នា?" ជុងរា៉ន់

" គឺ.គឺមា៉ក់និងគេគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះ ហេតុអ្វីកូនសួរមា៉ក់បែបនេះ?" ជីមីន

" អរ! គឺគ្មានអីទេ ដោយសារកូនមើលទៅគាត់ដូចជាស្គាល់មា៉ក់ច្បាស់ណាស់" ជុងរា៉ន់

" កូនកុំចេះតែគិតអ្វីផ្ដេសផ្ដាស់! តោះឆាប់ទៅ" ជីមីននិយាយចប់នាងក៏ដឹកដៃជុងរា៉ន់ដើម្បីធ្វើដំណើរទៅផ្ទះព្រោះជុងរា៉ន់ត្រូវរៀបចំខ្លួនអោយបានត្រឹមត្រូវសិន មុនត្រឡប់ទៅផ្សារ

Skip>>

" លោកបា៉! កូន..កូនសុំទោស" ជុងអាក្រោយពេលមកដល់ផ្ទះ ជុងហ្គុកមិននិយាយអ្វីទាំងអស់មកកាន់នាង នាយពេលនេះគឺកំពុងតែអានកាសែត ផឹកតែធ្វើដូចនាងគ្មានរូបរាងទាំងដែលនាងកំពុងអង្គុយជិតគេ

" ហុឹម! ជុងអាបា៉ផ្ដាំកូនម្ដងទៀត កូនកុំធ្វើអោយមានកំហុសបែបហ្នឹងឮទេ" ជុងហ្គុកទម្លាក់កាសែតចុះរួចនិយាយដោយសម្លេងស្រាលស្រទន់ទៅកាន់ជុងអា ធ្វើអោយនាងរាងចម្លែកចិត្តដែលបា៉នាងប្រែប្រួលបែបនេះ ហើយនាងក៏ឆ្ងល់ដែរថាបា៉នាងនិងជីមីនត្រូវជាអ្វីហ្នឹងគ្នា ទើបបា៉នាងព្រមស្ដាប់សម្ដីជីមីន ព្រោះនាងយល់ថាបា៉នាងក្លាយជាបែបនេះក៏ដោយសារជីមីនដូចគ្នា

" ចា៎បា៉! កូនហ្នឹងឈប់" ជុងអាឱបបា៉របស់នាងរួចក៏តប

" អឹម!" ជុងហ្គុកគ្រហឹមដើមកបន្តិចតែក៏មិនភ្លេចឱបកូនដែរ

*តើក្មេងនោះជានរណា? ប្រហែលគេនេះហើយដែលជាក្មេងប្រុសដែលជួបថ្ងៃមុននោះ(នៅសមុទ្រ)*ជុងហ្គុកទោះបីពេលនេះខ្លួនកំពុងឱបកូនស្រីតែក៏មិនភ្លេចគិតដល់ក្មេងម្នាក់ដែលឈរជិតជុងរា៉ន់ដែរ គឺគ្មាននរណាក្រៅពីជុងរីមនោះទេ ដោយសារនាយបានសម្លឹងមើលក្មេងនោះបានបន្ដិចទើបមិនសូវប្រាកដចិត្ត ព្រោះគេមានមុខស្រដៀងខ្លួនតិចៗដែរ

" ជុងរា៉ន់! ជុងរា៉ន់អា៎" ចំណែកជីមីនដោយដៃកំពុងធ្វើម្ហូបតែចិត្តមិនបាននៅហ្នឹងខ្លួនឡើយ ពេលនេះនាងកំពុងតែបារម្ភពីកូនប្រុសតែម្នាក់របស់នាង ថ្មើរនេះហើយ មិនទាន់ឃើញមកទៀត

Who's my father Where stories live. Discover now