Who's my father EP13

137 20 0
                                    


" ហុឺយ! អារោគចិត្តនេះ" ថេយ៉ុងពោលចប់ក៏ដើរចេញទៅបន្ទប់ទឹក នាងទៅគ្មានធ្វើអ្វីក្រៅពីលាងមាត់របស់នាងឡើយ

" អាឆ្កួត អាឡប់ អារោគចិត្ត ហុឺយ! បេះដូងលោត ម្លេស" ថេយ៉ុងលាងមាត់បណ្ដើរជេរអ្នកដែលថើបនាងបណ្ដើរ

    ត្រឡប់មកអ្នកដែលអង្គុយញុាំអារហារជុំគ្នាឯណេះវិញ គឺពួកគេចាប់ផ្ដើមនិយាយពីនេះពីនោះសើចសប្បាយជុំគ្នា ចម្លែកអីអ្នកប្រុសជុងហ្គុករបស់យើង បែរជាអង្គុយលិតមាត់លិតក សម្លឹងមើលជីមីនមិនដាក់ភ្នែកធ្វើអោយនាងព្រឺសម្បុរយា៉ងខ្លាំង

" នោះថេយ៉ុងមកវិញហើយ!" ហ៊ូស៊ុក

" ទៅធ្វើស្អីយូរម្លេស" ស៊ុកជីន

" គឺទៅលាងមាត់! ព្រោះខ្លាចជាប់ចង្រៃហ្នឹងណា៎" ថេយ៉ុងដាក់ខ្លួនអង្គុយនឹងកៅអីរួចនិយាយ

" ចឹងក៏ចឹង! ឆាប់ញុាំទៅ មើលទៅឯងប្រាកដជាឃ្លានហើយ" ស៊ុកជីន

"អឹម!" ថេយ៉ុង

" អឹក! យើងសុំទៅបន្ទប់ទឹកបន្ដិច" ជីមីនបន្ទាប់ពីមានអារម្មណ៍មិនស្រួលកាន់តែខ្លាំងក្រោមការសម្លឹងរបស់ជុងហ្គុកនាងក៏និយាយ

" អឹម! ទៅចុះ " ថេយ៉ុងនិយាយរួចជីមីនក៏ដើរទៅបន្ទប់ទឹក

" ឯងចង់ទៅណា៎ជុងហ្គុក" អ៊ុនវ៉ូក្រោយពេលឃើញជុងហ្គុកងើបចេញពីកៅអីនាយក៏សួរ

" យើងចង់ទៅក្រៅបន្ដិច" ជុងហ្គុកតបរួចក៏ដើរចេញទៅតែនាយមិនបានទៅក្រៅនោះទេ គឺសម្ដៅទៅបន្ទប់ទឹកហ្នឹងហើយ

" អាបុិហ្គុកនេះសម្លឹងយើងមើលទៅដូចចង់សុីទាំងរស់" ជីមីនលាងដៃបណ្ដើរនិយាយបណ្ដើរតែនាងមិនបានចាប់អារម្មណ៍ទេថាអ្នកប្រុសជុងហ្គុក កំពុងសម្លឹងនាងពីមាត់ទ្វារ

" គឺពិតប្រាកដណាស់" ជុងហ្គុកពោលរួចក៏ទាញជីមីនចូលបន្ទប់ទឹករួចក៏បិទទ្វារដោយមិនអោយនាងនិយាយតបសូម្បីមួយមាត់ហើយក៏រុញនាងផ្អិបខ្នងនឹងទ្វារដោយលើកដៃនាងទាំងសងខាងឡើងលើ

" នែ៎! ធ្វើស្អីហ្នឹង" ជីមីន

" ថ្ងៃនេះនាងស្អាតណាស់មានដឹងខ្លួនទេ" ជុងហ្គុក

Who's my father Where stories live. Discover now