Who's my father EP30

123 18 12
                                    


" កាលពីមុនមា៉ក់និងគាត់ជាសង្សារនិងគ្នាត្រូវឬអត់? ហេតុអ្វីបែកគ្នា? ហើយតើគាត់ជាបា៉របស់កូនមែនទេ??" សំណួរដែលជុងរីមចង់ដឹងបានលេចឡើង ធ្វើអោយជីមីនគាំងបន្ដិចរួចក៏ឆ្លើយ

" ហ្ហឹម..! ត្រូវហើយ គេជាសង្សារមា៉ក់ ហើយក៏ជាបា៉កូនដូចគ្នា ចំណែករឿងទំនាក់ទំនងរបស់មា៉ក់និងគាត់ គឺវែងឆ្ងាយណាស់ ណ្ហើយ! យប់ជ្រៅហើយ កូនគួរតែចូលសម្រាក" ជីមីនដកដង្ហើមធំរួចក៏តប តែក៏រាងចម្លែកចិត្តដែរ ព្រោះនេះជាលើកទីមួយដែលជុងរីមសួរនាំពីបា៉គេ

" បាទ! ប៉ុន្ដែមា៉ក់ រឿងទៅរស់នៅផ្ទះរបស់ លោកចន ខ្ញុំគិតថាពួកយើងគួរតែយល់ស្របតាមជុងរា៉ន់ទៅ វាក៏ល្អ កុំអោយពិបាកបង់លុយថ្លៃជួលនិងទឹកភ្លើង" ជុងរីម មុនដំបូងសំណើររបស់ជុងរា៉ន់នាយក៏ចង់បដិសេដដែរ តែក្រោយពេលឮចម្លើយរបស់ជីមីនហើយ នាយគ្មានពាក្យអ្វីក្រៅពីយល់ស្របនោះទេ

" កូនគិតបែបហ្នឹងឬ? ហុឺយ..! ក៏បាន បុ៉ន្ដែកូនត្រូវឈប់ធ្វើការក្រៅម៉ោងទៀត ទើបមា៉ក់យល់ព្រម" ជីមីនដោយគ្មានជម្រើសនាងក៏យល់ព្រម ព្រោះនាងដឹងថា ជុងរា៉ន់នាងចូលចិត្តអ្វីៗដែលថ្មីៗណាស់ ហើយនាងក៏ស្រឡាញ់ការសិក្សារៀនសូត្រដែរ ចំណែកជុងរីមត្បិតតែមិនសូវមាត់ក តែចំពោះរឿងរៀនវិញ គឺពិន្ទុមិនដែលខ្សោយឡើយ

" បាទ! កូនយល់ព្រម ចឹងកូនទៅគេងហើយ ហ្គូតណាយមា៉ក់ ជុប៎" ជុងរីមពោលចប់ក៏ថើបថ្ពាល់មា៉ក់ខ្លួនបន្ដិចរួចក៏ទៅបន្ទប់នាយបាត់ រីឯជីមីននាងចូលទៅក្នុងបន្ទប់ជុងរា៉ន់

" មា៉ក់សុំទោសដែលស្រែកដាក់កូន! មើលចុះយំឡើងសើមខ្នើយកូននេះ ខឹងមា៉ក់ខ្លាំងឬ?.. សឺត!! សុបិន្ដល្អណា៎កូនស្រីមា៉ក់" ជីមីននិយាយដោយអង្អែលក្បាលជុងរា៉ន់ ហើយក៏ថើបថ្ងាស់នាងមួយដង្ហើមបន្ទាប់មកនាងក៏ចូលសម្រាក

*បន្ទប់ជុងរីម*

"ហ្ហឹម..! គាត់គឺជាបា៉របស់ខ្ញុំមែនឬ? មិនចង់ជឿសោះ បា៉គឺនៅគៀក ជិតបង្កើយ មិនឆ្ងល់ទេ ហេតុអ្វីមុខខ្ញុំស្រដៀងគាត់ សំណាងហើយដែលគាត់មិនសូវចាប់អារម្មណ៍ដឹង ហុឺយ! ពេលផ្លាស់ទៅនៅជាមួយគាត់ ឯងប្រហែលត្រូវពាក់វេនតារហូតហើយ." តាមពិតទៅជិងរីមនាយមិនមែនមានបញ្ហាភ្នែកឡើយដោយសារថ្ងៃដែលជុងរា៉ន់និងជុងអាឈ្លោះគ្នានាយបានឃើញជុងហ្គុកកាន់តែច្បាស់ជាងពេលនៅមាត់សមុទ្រទើបដឹងថានាយមានមុខស្រដៀងគេ ទើបជុងរីម គេទិញវេនតាមកពាក់ ហើយក៏ទម្លាក់សក់ជិតបាំងភ្នែក ដើម្បីកុំអោយមាននរណាចាប់អារម្មណ៍ ហើយកាលមុននាយក៏រាងសង្ស័យដែរ ថាជុងហ្គុកជាបា៉បង្កើតនាយ គ្រាន់តែមិនច្បាស់ ប៉ុន្ដែពេលនេះគឺនាយប្រាកដចិត្ត100%ហើយ

Who's my father Where stories live. Discover now