Who's my father EP3

131 11 0
                                    

បន្ទាប់ពីចូលដល់ក្នុងបន្ទប់ជុងរ៉ាន់ក៏ចាប់ផ្ដើមបើកសៀវភៅអានបន្ដដោយសារនាងពិតជាចង់ដឹងណាស់ថាមានរឿងអ្វីដែលកើតឡើងចំពោះម៉ាក់នាង

* ថ្ងៃទី15 ខែ 12 ឆ្នាំ2008 ខ្ញុំបានជួយរៀបចំអាហារសម្រាប់ក្មេងៗទាំងអស់នៅក្នុងមណ្ឌលដូចសព្វ ណាមួយខ្ញុំចូលរៀន សកលនៅខែក្រោយឯណោះ *
" ហុឺយ !ជីវិតម៉ាក់កម្សត់ណាស់ " ជុងរា៉ន់ អានខ្សែរជីវិតម៉ាក់របស់គេ ដែលធ្វើអោយគេមិនអាណិតមិនបាន

" ថ្ងៃទី16 ថ្ងៃទី17 18 គឺ ជាជីវិតធម្មតារបស់ម៉ាក់ទេតើ ចឹងអាននៅពេលដែលគាត់ចូលរៀនសកលតែម្ដងទៅ ប្រហែលជាអាចដឹងថាប៉ាជានរណា ហាស៎ហា ខ្ញុំពិតជាឆ្លាតមែន " ជុងរ៉ាន់

អតីតកាល
ថ្ងៃទី01 ខែ 01 ឆ្នាំ 2009

" ពេលនេះយើងរៀននៅក្នុងសកលវិទ្យាល័យ សេអ៊ូលដ៏ល្បីហើយ សង្ឃឹមថាមានតែរឿងល្អកើតឡើង" ក្រមុំតូច ជីមីន កាលបើធ្វើដំណើរដល់មុខសាលាហើយក៏បន្លឺប្រយោគឡើង ថែមទាំងបង្ហាញស្នាមញញឹម ដ៏គួរអោយស្រឡាញ់ ទាក់ទាញកំលោះសង្ហារកូននាក់មានម្នាក់ អោយភ្លឹកនឹងទឹកមុខរបស់នាង

" ស្អាតណាស់ " កម្លោះសង្ហារ យ៉ុងហ្គីបានបន្លឺឡើងនៅពេលដែលខ្លួនងាកមុខមកឃើញ រាងតូចរបស់យើង

បច្ចុប្បន្ន

" ប្រហែលប្រុសដែលឈ្មោះ យ៉ុនហ្គីនេះហើយជាបា៉របស់ខ្ញុំ" ជុងរា៉ន់បន្លឺឡើងទាំងញញឹម ហើយក៏អានបន្ដ

អតីតកាល

" ធម្មតា ធម្មតា " កម្លោះសង្ហារ ជុងហ្គុកបាននិយាយទាំងទឹកមុខមាំ ព្រោះគេចូលចិត្តធ្វើបែបនេះទោះបីនៅជាមួយគ្រួសារគេក៏ដោយ

" នែ៎ ! ឯងចូលចិត្តនិយាយបែបនេះរហូត តែស្រីស្អាតសឹងគ្រប់ទីកន្លែង ឯងធ្លាប់សុីទាំងអស់" ណាមជូន ដែលជាមិត្តជិតស្និតនិងពួកគេទាំងពីរនិយាយឡើងបន្ទាប់ពីឮប្រយោគដ៏ត្រជាក់ស្រេព របស់ជុងហ្គុក

" ឯងទៅប្រកាន់អាហ្គុកធ្វើអី! វាតែប៉ុណ្ណឹង " ម្ដងនេះគឺកម្លោះសង្ហា អ៊ុនវូ គេក៏ជាមិត្តរបស់ពួកគេទាំងបីដែល

" កុំចេះ ដឹងរឿងយើង! ពួកឯងមិនចូលរៀនទេឬ ?អត់ប្រយោជន៍ " ជុងហ្គុក ត្បិតថាគេជាមនុស្សដែលស្រីច្រើនមែនតែ គេក៏រៀនពូកែមិនធម្មតាដែរ ព្រោះគេក៏ជាទាយាទស្នងត្រកូលគ្រួសារធំមួយផងដែរ

Who's my father Where stories live. Discover now