Who's my father EP24

129 16 13
                                    


" នេះលុយ! លោក??" ជុងអាបម្រុងនិងប្រគល់លុយអោយហើយតែគ្រាន់តែឃើញមុខអ្នកគិតលុយនាងក៏ដកដៃវិញ

" ខ្ញុំយា៉ងមិច??" ជុងរីម

" ហេតុអ្វីលោកមកធ្វើការចឹង?" ជុងអា

" ខ្ញុំធ្វើមិនធ្វើជារឿងរបស់ខ្ញុំ! អោយលុយមក" ជុងរីមតបចប់ក៏កញ្ឆក់លុយពីដៃជុងអាមកហើយក៏ហុចឥវា៉ន់អោយនាងវិញ

" ខ្វះសីលធម៌ជាមួយអតិថិជនពេកហើយ! តិចខ្ញុំប្រាប់ម្ចាស់ហាងអោយដេញក្បាលលោកចេញទៅ" ជុងអានិយាយដោយចង្អុលមុខជុងរីម

" ប្រាប់ក៏ប្រាប់ទៅ!" ជុងរីមដាក់ខ្លួនអង្គុយរួចក៏តបទៅនាងដោយបម្រុងលើកសៀវភៅមកអានតតែជុងរា៉ន់ឱនច្រត់ដៃសង្កត់លើសៀវភៅនោះមុន

" នែ៎! បើលោកមិនបានឌឺខ្ញុំមួយថ្ងៃស្លាប់ឬ?" ជុងអានិយាយដោយសម្លឹងមុខជុងរីមដូចចង់សុីសាច់

" បើនាងមិននិយាយច្រើនមួយថ្ងៃ គេថានាងគរឬ? " ជុងរីមមិនអោយចាញ់នាយក៏តបទៅជុងអាវិញដោយសម្លឹងមុខនាងដូចគ្នា

" អាឆ្កួត! អួយ!!!" ជុងរីមជេរនាយរួចនាងក៏បម្រុងងើបខ្លួនតែដោយសារសៀវភៅរអិលធ្វើអោយនាងកញ្ជ្រោលទៅមុខ ទើបជុងរីមប្រញាប់ចាប់ស្មានាងជាប់ ប៉ុន្ដែមាត់របស់ពួកគេទាំងពីរខ្វះតែបន្តិចប៉ុណ្ណោះនឹងប៉ះគ្នាតែម្ដង

" ហើយអ្នកនាងគាត់ធ្វើអ្វីហ្នឹង! ថើបគ្នាមែនទេ ?" ខាយដែលអង្គុយមើលពីក្នុងឡានក៏បានឃើញជុងអានិងជុងរីមកំពុងតែសម្លឹងមុខគ្នាមិនព្រមទៅណាសោះ ទើបពោលឡើង ហើយបម្រុងនឹងចុះតែក៏ឃើញជុងអាច្រានជុងរីមចេញ

" នែ៎! លេងទៅ ឆឹស!! ផ្ញើទុកសិនចុះ" ជុងអាពោលចប់ក៏កាន់ថង់នំរត់ទៅឡាបាត់ធ្វើអោយកម្លោះសង្ហារដែលមិនងាយញញឹមសើចឡើងដោយហួសចិត្ត

" គួរអោយស្រឡាញ់ណាស់!!" ជុងរីមពោលចប់នាយក៏កាន់សៀវភៅមកអានបន្ដចំណែកជុងអាវិញជិះឡាបណ្ដើរគិតបណ្ដើរដោយយកដៃស្ទាបបេះដូងរបស់ខ្លួនដែលកំពុងលោតខ្លាំងៗដោយគ្មានការគ្រប់គ្រង

JungA POV

* ឆ្កួតៗ ! ឆ្កួតបំផុតហើយ ហេតុអ្វីបេះដូងខ្ញុំលោតយា៉ងនេះ អួយ! មុខរលោងគួរអោយចង់ប៉ះ ខ្ញុំមិនដែលចាប់អារម្មណ៍សោះថាគេសង្ហារយា៉ងនេះ ហេតុអ្វីគ្រាន់តែមុខរបស់ពួកយើងជិតគ្នា អាចធ្វើអោយខ្ញុំរំជើបរំជួលបាន ស្លាប់មិនខាន!! ខ្ញុំមិចនឹងអាចស្រឡាញ់គេ *

Who's my father Where stories live. Discover now