Who's my father EP29

129 18 21
                                    


" តើលោកពូគឺជាបា៉របស់ខ្ញុំមែនទេ?" ជុងរា៉ន់សួរទៅកាន់ណាមជូនដោយប្រើក្រសែរភ្នែកអង្វរក ទាមទារយកចម្លើយចេញពីមាត់នាយ

" ក្មួយចង់មានន័យថា.. មនុស្សដែលនៅជាមួយមា៉ក់ក្មួយក្នុងថ្ងៃនោះ ជាបា៉របស់ក្មួយមែនទេ?" ណាមជូនគ្រាន់តែឮសំណួរជុងរា៉ន់នាយចង់ទន់ជង្គង់

" ចា៎! តើជាពូមែនទេ ក្នុងថ្ងៃនោះ?" ជុងរា៉ន់

" ហ្ហឹម!!! មិនមែនជាពូនោះទេ ថ្ងៃនោះ គឺ.ជា យ៉ុនហ្គី" ណាមជូនដកដង្ហើមធំ មួយដង្ហើមរួចក៏តបទៅជុងរា៉ន់ ធ្វើអោយនាងឈរស្ងៀមទ្រឹង គាំងតែម្ដង

" ពូ.. ពូចង់និយាយថា ជាលោកពូ មីន យ៉ុនហ្គីមែនទេ?" ជុងរា៉ន់

" ត្រូវហើយ! គឺគេ តែជុងរា៉ន់ ពូសុំឯងមួយបានទេ? កុំទាន់និយាយរឿងនេះប្រាប់នរណាអោយសោះ សូមក្មួយរក្សាវាទុកពីរនាក់ពូបានហើយ រឿងនេះទុកអោយពូដោះស្រាយ" ណាមជូនចាប់ស្មាជុងរា៉ន់ហើយក៏និយាយ

" ....." ជុងរា៉ន់នាងមិនបានតបឡើយ នាងបានត្រឹមងក់ក្បាល ព្រមជាមួយទឹកភ្នែកស្រក់ចុះមកតក់ៗ  ប៉ុណ្ណឹងនាងអស់ចិត្តហើយ ព្រោះនាងបានដឹងថាបា៉នាងជានរណា ហើយក៏លែងឆ្ងល់ដែល ហេតុអ្វីថេហ្គូស្អប់នាង

" តោះ! ជូតទឹកភ្នែកក្មួយអោយស្អាត ហើយចូលទៅក្នុងទៅ កុំអោយពួកគេសង្ស័យ" ណាមជូននិយាយរួច ជុងរា៉ន់នាងក៏ធ្វើតាមហើយពួកគេទាំងពីរក៏ចូលក្នុងហាងនោះ

" ជីមីនមានកូនជាមួយអាយ៉ុនឬ?" ជុងហ្គុកដែលដើរមកចំពេល ជុងរា៉ន់និងណាមជូននិយាយគ្នា ធ្វើអោយនាយបានស្ដាប់ឮពាក្យពេចន៍គ្រប់មា៉ត់ទាំងអស់ ក្រោយមកនាយក៏ត្រឡប់ទៅវិញដោយមិនបានទៅជួបពួកគេឡើយ នាយត្រឡប់ទៅ ស្នងការប៉ូលីសដើម្បីជួប យ៉ុនហ្គី ( យ៉ុនហ្គី ជាមេបញ្ជាការក្នុងបុស្ដិ៍ ភាគច្រើននាយធ្វើការនៅផ្ទះ នាយមិនសូវនៅកន្លែងធ្វើការទេ ដោយសារនាយមានការងារគ្រប់គ្រងក្រុមហ៊ុនរបស់នាយផងដែរ ការងារដែលនាយធ្វើគឺជាអ្វីដែលនាយស្រឡាញ់ទើបនាយមិនជ្រើសយកការងារដែលបា៉នាយបន្សល់ទុក)

( បញ្ជាក់: Admin អត់សូវដឹងពីវិស័យនឹងទេ បើខុសត្រង់ណាសូមអធ្យាស្រ័យ)

Who's my father Where stories live. Discover now