Who's my father EP35

109 18 8
                                    


" មានរឿងអី? ហេតុអ្វីស្រែកឮៗម្លេះ?" ជុងហ្គុកដោយបានឮសម្លេងស្រែករបស់ស៊ុនមី នាយក៏ដើរចេញពីofficeដើម្បីសួរនាំ

" គឺនាងក្មេងនេះ ចង់ជួបចៅហ្វាយទើបខ្ញុំហាម តែនាងបែរជាមកដៀលខ្ញុំកប់ៗមាត់" ស៊ុនមីដើរទៅជិតជុងហ្គុករួចនិយាយដោយធ្វើទឹកមុខកម្សត់

" នាងមកធ្វើស្អី?" ជុងហ្គុក

" គ្រាន់តែយកបាយមកអោយលោក" ជីមីន

" ហេតុអ្វីមកដៀលលេខាខ្ញុំបែបនេះ? អត់សណ្ដាប់ធ្នាប់មែន" ជុងហ្គុក

* ការពារគ្នាណាស់ន៎! ឆឹស គួរអោយស្អប់ណាស់ចនជុងហ្គុក*

" មិនបានដៀល! នាងទេដែលមកដៀលខ្ញុំមុននោះ" ជីមីន

" ស៊ុនមី! នាងទៅoffice នាងវិញចុះ ចំណែកនាង មកនេះ" ជុងហ្គុកពោលចប់ក៏អូសដៃជីមីនទៅofficeជាមួយ ធ្វើអោយស៊ុនមីមុខឡើងក្រហមព្រោះខឹងនឹងនាយ ចំណែកជីមីនមុនចូលខាងក្នុង នាងក៏ឆ្លៀតងាកមុខញញឹមឌឺទៅកាន់ស៊ុនមីផងដែរ ដែលនាងពេលនេះឈរក្ដាប់ដៃសឹងបាក់ម្រាម

" ហា៊នណាស់ដែលមកបង្កររឿងក្នុងក្រុមហ៊ុនខ្ញុំ" ចូលមកដល់មិនទាន់បានអង្គុយស្រួលបួលផង ជុងហ្គុកក៏ស្ដីអោយជីមីនបាត់ទៅហើយ

" ស្អី! បើប្រាប់ហើយថានាងជាអ្នករករឿងខ្ញុំមុន ឬក៏លោកមិនយល់អ្វីខ្ញុំនិយាយ" ជីមីន

" ហឹស! ស៊ុនមីមិនមែនជាមនុស្សចូលចិត្តបង្កររឿងនោះទេ" ជុងហ្គុកចាប់ដៃជីមីនរួចក៏តបដោយទឹកមុខមាំ

" បើមិនជឿក៏ហីទៅ! មើសលែងដៃ" ជីមីនតបទៅទាំងទឹកមុខអន់ចិត្ត នេះជឿនាងលេខា សំពត់ខើចនេះដល់ថ្នាក់ស្ដីអោយនាងខ្លាំងៗផងឬ

" តុក!តុក *ចៅហ្វាយ!!" ខាយគោះទ្វាររួចនាយក៏ចូលមកដល់ខាងក្នុងហើយនិយាយដោយមិនបានចាប់អារម្មណ៍នឹងសកម្មភាពជុងហ្គុកនិងជីមីនឡើយ

" បងមកដល់ល្អណាស់! នេះយកបាយទៅញុាំទៅ ខ្ញុំមិនចង់បោះចោលព្រោះស្ដាយ" ជីមីនក្រវាសដៃជុងហ្គុករួចក៏និយាយដោយហុចបាយទៅកាន់ខាយ

" ស្អី! ក្រែងយកមកអោយខ្ញុំញុាំហី ហេតុអ្វីក៏ហុចអោយគេ??" ជុងហ្គុក

Who's my father Where stories live. Discover now