Who's my father EP43

141 20 6
                                    


* Resort*

          ទេសភាពដែលមានពន្លឺព្រាលៗចាំងពី ព្រះចន្ទ បានបង្ហាញអោយឃើញ កម្លោះសង្ហារ ចន ជុងហ្គុកកំពុងអង្គុយ លម្ហែអារម្មណ៍ចាំផ្លូវកញ្ញា ផាក ជីមីនចេញមកនឹងបានអង្គុយលេងជាមួយគ្នា ប៉ុន្ដែភ្លាមនោះទូរស័ព្ទនាយក៏បានរោទ៍

រីងរីង!!

< អាឡូ >

< អាឡូ ! អាហ្គុក ថេយ៉ុងផ្ញើជញ្ជៀនរបស់ឯងដែលបានកុម្មង់នោះនៅនឹងយើង >

< អឹម! ទុកអោយស្រួលបួលផង ស្អែកយើងត្រឡប់ទៅសេអ៊ូលវិញហើយ>

< អឺ! ប៉ុណ្ណឹងបានហើយ លា!>

< អឹម តឺត!!>បន្ទាប់ពីជុងហ្គុកបិទទូរស័ព្ទ អ៊ុនវ៉ូក៏ឡើងគេងលើពូ សម្លឹងមើលប្រអប់ជញ្ជៀននោះទៅវិញទៅមក

" គួរតែបើកមើលឬអត់ហ្ន៎? គួរតែបើក! វាមិចហ្នឹងអាចដឹងទៅ" អ៊ុនវ៉ូពោលចប់នាយក៏បើកប្រអប់ជញ្ជៀននោះមើល
" Wow! ជញ្ជៀននេះត្បិតតែមើលទៅធម្មតា ប៉ុន្ដែក៏គួរអោយចង់គួយគន់ មិនសាំញ៉ាំ អាហ្គុកវាចេះរកនឹកឃើញ អូរ៎! មានអក្សរទៀត JJ មានន័យយា៉ងមិច  ចន ជុងហ្គុកមែនទេ ប៉ុន្ដែជញ្ជៀននេះទំហំនិងរូបរាងគឺគ្រាន់តែស្រដៀងគ្នា វាធ្វើពាក់ជាមួយនរណា ឬមួយក៏ជាជីមីន ត្រូវហើយ  JJ ជុងហ្គុក ជីមីន ហ្ហឹម!! សម្ដីរឹងៗ ប៉ុន្ដែទង្វើវាវិញ ចង់ខ្លាំងជាងយើងទៀត.. សង្ឃឹមថាពួកគេទាំងពីរអាចរួមរស់ជាមួយគ្នាដល់ចាស់ចុះ" អ៊ុនវ៉ូ រអ៊ូចប់ នាយក៏ខលទៅហ៊ូស៊ុក និយាយគ្នាពីនេះពីនោះរួចក៏បិទទូរស័ព្ទគេងតែម្ដង

" នរណាខលមក??" ជីមីនក្រោយពេលដើរមកឃើញជុងហ្គុកកំពុងរវល់នាងក៏ចូលមកអង្គុយជិតនាយយា៉ងស្ងៀមស្ងាត់ ប៉ុន្ដែបន្ទាប់ពីឃើញជុងហ្គុកបិទទូរស័ព្ទនាងក៏សួរ

" អ៊ុនវ៉ូ!!"

" អឹម! មានការអ្វីមែនទេ??"

" គ្រាន់តែខលមកប្រាប់ថា របស់ដែលខ្ញុំអោយគេធ្វើ រួចរាល់ហើយ "

" អូរ៎!!"

" ជីមីន! ស្អែកពួកយើងត្រឡប់ទៅវិញ ចាំបន្ដិចទៀតពួកយើងរៀបចំឥវា៉ន់"

" Ok!! " ជីមីនតបរួច នាងក៏អង្គុយសម្លឹងមើលព្រះចន្ទយា៉ងស្ងប់ស្ងាត់ចំណែកជុងហ្គុកវិញ នាយគ្មានមើលអ្វីក្រៅពីទឹកមុខញញឹមយ៉ាងស្រស់ស្អាតរបស់ជីមីនឡើយ

Who's my father Where stories live. Discover now