1.ផ្តើមរឿង

2.1K 40 0
                                    

ប្រាវ!

សំឡេងបែកឥវ៉ាន់ និងសំឡេងឈ្លោះប្រកែកលាន់លឺខ្លាំងៗខ្ទរពេញភូមិគ្រិះទាំងមូលធ្វើឱ្យអ្នកបម្រើទាំងអស់នៅក្នុងផ្ទះត្រូវនាំគ្នាលាក់ខ្លួនពួនអាត្មាមិនបង្ហាញខ្លួនសូម្បីតែម្នាក់។​ការឈ្លោះប្រកែកដ៏ខ្លាំងក្លានេះមិនមែនអ្នកក្នុងផ្ទះទៅឈ្លោះជាមួយសត្រូវឬក៏ឈ្លោះប្រកែកជាមួយអ្នកក្រៅមកពីណានោះទេតែជាជម្លោះរវាងឪពុកនិងកូនប្រុសតែម្នាក់គត់។​

ដៃគូជម្លោះឈ្លោះគ្នាដណ្តើមពានពិភពលោកមួយគូនេះគ្មានអ្នកណាក្រៅពីឪកូនត្រកូល ផាក នោះទេ ជួបគ្នាពេលណាឈ្លោះពេលនឹង ជាតិនេះជាឪពុកកូនសាច់ឈាមតែមួយតែជាតិមុនប្រហែលជាសត្រូវសុីសាច់ហុតឈាមឃើញគ្នាហក់ខាំត្របាក់ហើយមើលទៅទើបឈ្លោះគ្នាមិនចេះហត់បែបនេះ ខ្លាំងដៃទាំងឪពុកនិងកូនធ្វើឱ្យអ្នកបម្រើត្រូវរត់គេចខ្លួនរកកន្លែងពួនប្រៀបដូចសម័យសង្គ្រៀមលោកលើកទី២ចឹង។​

"ទោះឯងមិនពេញចិត្តតែក៏គ្មានហេតុផលអីដែលអាចហាមឃាត់សេចក្តីសុខយើងបានដែរ"មិនមែននិយាយតែមាត់ទេតែលោកផាកលេងសុទ្ធវ៉ៃចិញ្ចើមឌឺដងកូនប្រុសតែមួយគ្រាប់ទៀត បែបនេះហើយឱ្យជីមីននៅស្ងៀមៗមិនតបតបានយ៉ាងមិច? សុខចិត្តធ្វើកូន​អកតញ្ញូ​សិនហើយ។​

"ក៏សាកយកប្រពន្ធចុងលោមើលទៅ កុំថាខ្ញុំប្រហើនប្រពន្ធគេធ្លាប់សាកហើយនៅឡើយតែប្រពន្ធប៉ាខ្លួន​ឯង..."កូនប្រុសតែមួយគ្រាប់នេះក៏មិនណយដែរឌឺ​ដងវ៉ៃចិញ្ចើមមិនឱ្យចាញ់លោកផាកនោះទេ ចង់យកស្រីក្មេងអាយុប្អូនជីមីនមកធ្វើជាម្តាយចុងគេផងហ្អេស? ដាច់ខាតគេមិនព្រមទេ! ឱ្យហៅអ្នកអាយុប្អូនថាម៉ាក់ៗ ទោះមិត្តភក្តិមិនសើចស្លាប់ក៏ត្រូវខ្មាស់គេដល់ស្លាប់ដែរ។​

តាំងពីអ្នកស្រីផាកលាចាកលោកទៅមកដល់ពេលនេះគឺម្ភៃឆ្នាំទៅហើយ គាត់ស្លាប់តាំងពីជីមីនទើបតែមានអាយុប្រាំឆ្នាំម្ល៉េះ។​ម្ភៃឆ្នាំមកនេះលោកផាកតែងគោរពតួនាទីជាបុរសល្អ ឪពុកល្អ មករហូត ទោះបីប្រពន្ធស្លាប់ទៅហើយក្តីក៏មិនឃើញលោកទៅរវីរវល់ជាមួយស្រីណា។​លោកតែងតែយកពេលវេលាទៅខិតខំធ្វើការគ្រប់គ្រងក្រុមហ៊ុនខ្លួនឱ្យបានល្អចំណែកពេលវេលាដែលសេសសល់ក៏ផ្តល់ទៅឱ្យកូនប្រុសតែម្នាក់របស់លោកអស់។ តែដូចគេនិយាយមិនខុសសត្វលោកកើតមកមានញីមានឈ្មោលមិនថា មនុស្ស សត្វ ឬ រុក្ខជាតិ ធម្មជាតិបង្កើតមកសុទ្ធតែមានគូរបស់វា ដូច្នេះហើយទើបលោកផាកសម្រេចចិត្តថានឹងរៀបការប្រពន្ធចុងម្នាក់ទៀតដើម្បីមានអ្នកជួយមើលថែគាត់ពេលគាត់ឈានដល់វ័យជរា។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now