ភាគ11

457 13 0
                                    

ជីមីនចងចិញ្ចើមលើកដៃស្តាំអង្អែលសក់ក្បាលតិចៗស្របជាមួយនឹងកែវភ្នែកនៅតែតាមសម្លឹងជំវិញរកមើលមនុស្សស្រីដែលគេត្រូវនាំត្រឡប់ទៅវិញដដែល។​

"បើបាត់នាងទៅប៉ាមិនសម្លាប់ខ្ញុំហើយទេហេស?"គិតដល់ត្រឹមនេះគេក៏បារម្ភមិនតិចដែរទើបលូកដៃចាប់យកទូរស័ព្ទចេញពីក្នុងហោប៉ៅអាវចុចទៅលេខរបស់អ្នកជាឪពុកមុននឹងយកទូរស័ព្ទទំនើបនោះមកដាក់ផ្អឹបជាប់ត្រចៀក។​

(លេខដែលកំពុងហៅមិនអាចទាក់ទង​បានទេសូមផ្ញើសារជាសំឡេង)

ទីត!

សំឡេងទីតលោតឡើងបញ្ជាក់ឱ្យកំលោះសង្ហាទុកសារជាសំឡេងឱ្យម្ចាស់លេខបានបើកស្តាប់នៅពេលក្រោយតែគេក៏មិនបានទុកសារសំឡេងមានតែចុចបិទហើយរហ័សទាក់ទងទៅម្តងទៀត។​

"ម៉េចក៏បិទទូរស័ព្ទ? ឬមួយជាប់ប្រជុំ"ជីមីនចងចិញ្ចើមស្មុគស្មាញឡើងមិនដឹងគួរធ្វើយ៉ាងណាត្បិតខ្លួនមិនច្បាស់ក្នុងចិត្តថាស្រីតូចបាត់ទៅណាហើយទាក់ទងទៅសួរឪពុកក៏គ្មានអ្នកទទួលទៀត ស្រីម្នាក់នេះពូកែនាំរឿងឱ្យគេខ្វល់ខ្វាយពិតមែន។​

"ឬមួយក៏...ត្រឡប់ទៅវិញខ្លួនឯង"គិតដល់ចំណុចនេះក៏ត្រូវដែរនាងនោះរឹងរូសនិយាយគ្នាមិនស្តាប់ថ្ងៃមិញនៅឈ្លោះប្រកែកជាមួយគេទាមទារមកក្រុមហ៊ុនដោយឯកឯងទៀតបែបនេះបើនាងត្រឡប់ទៅវិញដោយខ្លួនឯងក៏គ្មានអ្វីត្រូវចម្លែកចិត្ត។​

"អគុណដែលចូលខ្លួនជូនខ្ញុំមក"ក្រលែកមកមើលស្រីតូចម៉ូលីយ៉ានៅក្នុងឡានតាមផ្លូវឯនេះតាមពិតទៅនាងមិនបានបាត់ទៅណាហើយក៏មិនបានជិះតាក់សុីត្រឡប់មកវិញដោយខ្លួនឯងតែក៏ត្រូវ សុងហូ ជាអ្នកសុំជូនត្រឡប់មកវិញ។​

"ចាំបាច់អគុណគួរសមយ៉ាងនេះធ្វើអី កាលនៅវិទ្យាល័យពួកយើងក៏ស្និតស្នាលនឹងគ្នាខ្លះដែរ នាងធ្លាប់ជួយខ្ញុំៗជួយនាងវិញវាជារឿងធម្មតា"កំលោះសង្ហាដៃកាន់ចង្កូតងាកសម្លឹងមុខស្រីតូចម្តងម្កាលជាមួយនិងស្នាមញញឹមឯនាងតូចក្បែរដៃក៏ញញឹមតបវិញយ៉ាងស្រស់ស្អាត ហេតុអ្វីពេលនៅរៀនគេមិនចាប់ភ្លឹកសោះថាស្រីម្នាក់នេះស្អាតហើយគួរឱ្យស្រលាញ់ខ្លាំងថ្នាក់នេះ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now