ភាគ32

365 10 0
                                    


សង្រ្គាមស្នេហ៍ដ៏ក្តៅរោលរាលនៅតែបន្តទៅមុខរហូតដល់ជុំទីបីទើបបញ្ចប់ដោយម្នាក់ៗបែកញើសជោគខ្លួនគេងអោបគ្នាយ៉ាងស្អិតរមួតក្នុងភួយតែមួយ។​

ម៉ោងពីររំលងអាធ្រាត_

រាងកាយតូចក្នុងរង្វង់ដៃមាំក្រាស់របស់នាយកំលោះសន្សឹមបើកភ្នែកឡើងតិចៗក្រោយភ្ញាក់ដឹងខ្លួនពីសន្លប់។​កែវភ្នែកតូចបើកឡើងសម្លឹងទៅមុខមិនឃើញអ្វីក្រៅពីភាពងងឹតស្លប់នៃបន្ទប់ឱ្យនាងរាងខ្លាចបន្តិចដែលត្បិតពេលនេះមេឃក៏ងងឹតឯទីនេះនៅដាច់ស្រយាលជាប់មាត់សមុទ្រទៀតនោះចិត្តនិងអារម្មណ៍នាងមិនអាចនៅស្ងៀមបានឡើយ។​

"អឹម?​"កំពុងតែស្ងប់ស្ងាត់ផងសុខៗសំឡេងគ្រហឹមចេញពីបំពង់ករបស់នាយកំលោះនៅខាងក្រោយខ្នងបន្លឺឡើងឱ្យស្រីតូចដែលកំពុងភិតភ័យឯនេះត្រូវខ្ជឹបភ្នែកបេះដូងលោតឌឹបៗប្រឹងសសៀខ្លួនកាន់តែកៀកនឹងដើមទ្រូងអ្នកកំលោះ។​

"ចង់ឱ្យខ្ញុំធ្លាក់ស្លាប់ឬយ៉ាងម៉េច?​"ជីមីនដែលស្ងាត់មកជាយូរនាងក្រមុំគិតស្មានថាគេគេងទៅហើយតែតាមពិតគេគ្រាន់តែសង្ងំប៉ុណ្ណោះពេលនាងកម្រើកគេក៏ដឹងខ្លួនភ្លាម ហើយក៏លួចឆ្ងល់ខ្លះដែលថានាងកើតអ្វីឱ្យប្រកដឃើញខិតៗមកក្រោយរហូតគេជិតធ្លាក់ទៅហើយទើបដាច់ជិតសួរ។​

តែសំណួរដែលសួរទៅបែរជាគ្មានប្រយោជន៍គ្រប់យ៉ាងនៅស្ងប់ស្ងាត់ដដែលគ្មានចម្លើយមកវិញសោះឱ្យនាយឯនេះគ្រឺតខ្នាញ់នឹងនាងសម្បើមណាស់ដែលហ៊ានទុកឱ្យគេនៅនិយាយតែឯងទើបរហ័សបង្វែរខ្លួនឡើងមកទ្រោបពីលើនាងដោយដៃទាំគូច្រត់ទៅលើពូកសងខាងឃាំងខ្លួននាងជាប់។​

"រីន ម៉ូលីយ៉ា​! ឮខ្ញុំសួរទេ?​"

"សុំ...សុំទោស"មិនឆ្លើយអ្វីតែក៏បានត្រឹមនិយាយពាក្យសុំទោសចេញមករួចសន្សឹមឱនមុខចុះក្រោមមិនហ៊ាននៅសម្លឹងមុខគេតទៅទៀតព្រោះខ្លួនកំពុងរអៀសចិត្តនឹងគិតថានាងជាដើមហេតុធ្វើឱ្យគេត្រូវភ្ញាក់។​

"សុំទោស? ខ្ញុំត្រូវការចម្លើយហេតុអីក៏និយាយសុំទោស?​"ជីមីនចងចិញ្ចើមជាប់សម្លឹងមុខតូចច្រមិចរបស់អ្នកខាងក្រោមទាំងគ្រឺតខ្នាញ់តែនាងគិតតែពីឱនចុះមិនមើលមុខគេហើយក៏មិននិយាយអ្វី​ឱ្យគេកាន់តែឆ្ងល់ទៀតថានាងកំពុងគិតអ្វីនឹង?​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now