ភាគ6

552 13 1
                                    


ក្រាក!​

"ប៉ា!​"ទ្វាររបើកឡើងមួយទំហឹងដោយដៃជីមីនស្ទុះសម្រុកចូលមកទាំងកំហឹងឆេះឆួលពេញក្នុងទ្រូងរកតែ​ម៉ូឈីជំនួយការផ្ទាល់ខ្លួនរបស់លោកផាកឃាត់ក៏ឃាត់មិនជាប់។​

"វាស្អីឯង?​! ស្រែកខ្លាំងៗបែបនេះខ្លាចយើងមិនបានគាំងបេះដូងស្លាប់មុនអាយុហ្អេស?​"លោកផាកខាំមាត់សម្លឹងកូនប្រុសស្ទើរជ្រុះគ្រាប់ភ្នែកស្របនិងដៃកំពុងអង្អែលទ្រូងដែលលោតញាប់ផឹបៗព្រោះតែជីមីនមុននេះ។​

"ប៉ាធ្វើនេះមានន័យថាម៉េច?​"

"យើងធ្វើស្អី?​!​"

"ប៉ាកុំមកធ្វើពើដាក់ខ្ញុំណា ហេតុអីឱ្យការងារបែបនោះមកខ្ញុំធ្វើ?​!​"កំលោះមីនឈាន​ជើងមកជិតតុធ្វើការរបស់ឪពុកដាក់ដៃទាំងពីច្រត់លើតុរពីមុខគាត់សួរទៅទាំងអារម្មណ៍​មួម៉ៅ។​

"ឯងមកភ្លាមៗបែបនេះ កន្លែងការងារពេញអស់ហើយឱ្យយើងយកឯងទៅញាត់កន្លែងណា?​"អ្នកជាឪពុកឆ្លើយតបបែបស្រួលៗហីៗ​គ្មានអ្វីត្រូវបកស្រាយបានព្រោះគាត់ធ្វើត្រូវគ្មានខុសទេ សុខៗគេចង់មកក៏មកបែបនេះគាត់រៀបចំម៉េចនឹងទាន់។​

"តែយ៉ាងណាប៉ាក៏មិនសមឱ្យខ្ញុំធ្វើការងារនេះដែរ!!"

"បើដាក់ឯងទៅផ្នែកផ្សេងលើសបុគ្គលិក គ្រប់គ្នាធ្វើការតិចជាងមុនតែប្រាក់ខែច្រើនបែបនេះខាតធនធានក្រុមហ៊ុន តែបើដាក់ឯងទៅផ្នែក​អនាម័យ​វិញមិនជាខាតប៉ុន្មានទេអ្នកសម្អាតច្រើនក្រុមហ៊ុនក៏កាន់តែស្អាតនិងមាន​អនាម័យ​ខ្ពស់"លោកផាកលើកហេតុផលយកមកនិយាយយ៉ាងសមគួរតែជីមីនស្តាប់មិនចូលសូម្បីមួយម៉ាត់នៅតែបន្តតវ៉ាឥតបាត់មាត់។​

"តែប៉ាឱ្យកូនប្រុសខ្លួនឯងទៅធ្វើអ្នកអនាម័យបានយ៉ាងម៉េច? មុខមាត់ដូចខ្ញុំនេះមិនសមនិងការងារនេះទេ"

"នែ៎! យើងឱ្យឯងធ្វើបណ្តោះអាសន្នសិនប៉ុណ្ណោះបើមានអ្នកឈប់យើងនឹងផ្លាស់ឯងមកភ្លាម"

"ចុះបើគ្មានអ្នកឈប់?​"

"ជូតឥដ្ឋក៏វាគ្មានទៅអាក្រក់អីដែរ"

"ប៉ា!​!​"

ពាក្យសំដីលោកផាកធ្វើឱ្យជីមីនមួម៉ៅក្តៅចិត្តខ្លាំងមែនទែនសឹងតែបោកក្បាលខ្លួនឯងនិងតុឱ្យធ្លាយខួរស្លាប់ទេតែពេលក្រលែកទៅឃើញម៉ូឈីកំពុងតែលួចសើចនិងសំដីលោកផាកញឹមៗធ្វើឱ្យគេប្តូរចិត្តចង់ទាញក្បាលម៉ូឈីមកបោកជំនួសវិញ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now