ភាគ14

410 11 0
                                    

"ខ្ញុំពិតជាមិនដូចអ្វីដែលលោកគិត"សំដីស្រទន់បូករួមនិងកែវភ្នែកមានពន្លឺងាកតម្រង់មករកកែវភ្នែករាងក្រាស់បង្ហាញឱ្យឃើញថានាងមិនបាននិយាយកុហក គ្រប់យ៉ាងវាចេញពីក្នុងចិត្ត នាងចង់ឱ្យគេដឹង ចង់ឱ្យគេយល់ពីនាងសម្លឹងមើលនាងក្នុងផ្លូវល្អខ្លះ។​

កែវភ្នែកទាំងគូសម្លឹងតម្រង់រកគ្នាឱ្យពេលវេលាហាក់ឈប់ស្ងៀម​ត្រឹងត្រឹមនេះ ក្រសែភ្នែកនាយកំលោះបាញ់មកកាន់នាងឥតដាក់ហាក់មើលមិនចេះធុញ ហេតុអីគេមានអារម្មណ៍ថាជាប់គាំងមិនអាចងាកចេញពីនាង? ផ្ទៃមុខតូចស្រស់ថ្លាមួយនេះមានវេទមន្តអីដែលដាក់ចងចិត្តគេជាប់ឱ្យចង់តែសម្លឹង។​

"លោក?"ឃើញជីមីនសម្លឹងភ្លឹកជាប់មិនកម្រើកអ្វីទើប​ម៉ូលីយ៉ាយកដៃក្រវីទៅមកពីមុខគេទាំងងឿយឆ្ងល់។​

តើគេភ្លឹកបែបនេះយូរប៉ុណ្ណាហើយ?​ពាក្យដែលនាងនិយាយមានចូលត្រចៀកគេខ្លះឬក៏អត់?​

"បើដូចអ្វីដែលនាងនិយាយមែននោះ ពិសោធន៍​ឱ្យខ្ញុំឃើញទៅ"សំឡេងដង្ហោយហៅរបស់នាងតូចដាស់អារម្មណ៍គេឱ្យត្រឡប់មកមូលក្នុងខ្លួនវិញរួចហើយប្រយោគបន្ទាប់ដែលត្រូវនិយាយក៏ចាប់លេចចេញមក។​ពាក្យសំដីគេពេលនេះមិនបានគំរោះគំរើយត្រជាក់ល្អូកពិបាកស្តាប់ដូចពេលមុនៗឡើយតែវាបែជាទន់ភ្លន់ផ្អែមល្ហែមរកអ្នកម្ខាងទៀតទាយមិនដឹងថាក្នុងចិត្តគេពេលនេះកំពុងគិតពីអ្វី ពាក្យដែលនិយាយចេញមកសំដៅទៅលើអ្វី។​

"..."មើលទៅក្នុងក្រសែភ្នែកនាងអ្នកម្ខាងទៀតដូចជាប្លែកខ្លាំងណាស់ហើយ រហូតដល់នាងត្រូវគាំងស្តុបមិនដឹងថាគួរនិយាយអី គួរធ្វើខ្លួនបែបណា។​

"ខ្ញុំនឹងរងចាំមើល"ស្នាមញញឹមត្រជាក់ល្អូកញោចឡើងបន្ទាប់ពីម្ចាស់វាងាកមុខចេញពីម៉ូលីយ៉ាដោយសម្លឹងទៅមើលទេសភាពនៅចំពោះមុខជំនួសវិញ។​

"ចង់ទៅណាទៀតទេ?​"សំណួរលេចឡើងស្របនឹងអ្នកដែលសួរនៅសម្លឹងមើលទៅខាងមុខនៅឡើយមិនគិតងាកមើលអ្នកដែលខ្លួនចង់សួរ។​

"កន្លែងផ្សេងដែលនាងចង់ទៅ"

"..."

ភូមិគ្រឹះ​ត្រកូល រីន

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now