ភាគ30

413 15 3
                                    


កាយតូចចងចិញ្ចើមជាប់ទាំងទឹកមុខមិនសូវជាល្អប៉ុន្មាន ក្នុងចិត្តនាងពេលនេះច្របូកច្របល់ចូលគ្នាត្បិតខ្លួនឯងមិនអាចបែងចែកបានថាគ្រប់យ៉ាងដែលដឹងមកនេះវាជាការពិតឬក៏អត់ ខួរក្បាលនាងចងចាំបានថាថ្ងៃនោះអ្នកដែលបារម្ភពីនាងហើយយកនាងមកមន្ទីរពេទ្យគឺជីមីនតែការពិតគ្រប់យ៉ាងបង្ហាញយ៉ាងច្បាស់ថាមិនមែននោះទេ។​

បើពិតដូចសំដីម៉ូឈីនិយាយមែន ជីមីនពិតជាលែងមានចិត្តអ្វីលើនាងមែននោះចឹងកន្លងមករយៈពេលមួយខែនេះគឺនាងគិតច្រើនតែខ្លួនឯងមិនព្រមទទួលយកការពិត។​នឹកគិតដល់រឿងនេះហើយទើបដឹងថាខ្លួនឯងល្ងងខ្លៅពិតមែន កាយតូចចាប់ទម្លាក់ទឹកមុខចុះរៀបនឹងត្រឡប់ទៅវិញទៅហើយតែយូហ្វីជាមិត្តឯនេះមើលឃើញហើយមិនអស់ចិត្តទើបងាកមកសួរគ្រូពេទ្យបន្ត។​

"អ្នកដែលបញ្ជូនម៉ូលីយ៉ាមកមន្ទីរពេទ្យពិតជាឈ្មោះនេះមែនហេស?​"

"មែនហើយ"

"មិនច្រលំទេមែនទេ?​"

"បានហើយយូហ្វី"ដោយឃើញអ្នកជាមិត្តនៅតែសួរបញ្ជាក់ដដែលៗទៅបុគ្គលិកពេទ្យបែបនេះនាងក៏ចូលខ្លួនមកឃាត់ទាញនាងឱ្យត្រឡប់ទៅវិញខ្លាចថានឹងរំខានគេច្រើនតែពេលលឺសំដីបន្ទាប់របស់បុគ្គលិកនាងក៏ស្រាប់តែឈប់ស្ងៀមធ្មឹងនៅនឹងកន្លែង។​

"មិនមានអ្វីត្រូវច្រលំនោះទេ ឈ្មោះដែលផ្លាស់អ្នកនាងពីមន្ទីរពេទ្យផ្សេងមកទីនេះគឺ គូ ម៉ូឈី"

"ផ្លាស់ពីមន្ទីរពេទ្យផ្សេងមក? មន្ទីរពេទ្យ​នេះមិនមែនជាអ្នកព្យាបាលខ្ញុំទេហេស?"លឺសំដីបុគ្គលិកហើយម៉ូលីយ៉ាក៏រហ័សដើរមកសួរនាំនាងម្តងទៀត។​

មុននេះគ្រូពេទ្យថាម៉ូឈីជួយផ្លាស់នាងពីមន្ទីរពេទ្យផ្សេងមក ហេតុអីគេត្រូវធ្វើបែបនេះ? បើពិតជាផ្លាស់នាងមកមែននោះនៅទីនោះច្បាស់ណាស់ថាមានឯកសារអ្នកដែលបញ្ជូននាងទៅ ហើយម្នាក់នោះអាចជាជីមីនក៏ថាបាន។​

"មិនមែនទេ ពេលអ្នកនាងត្រូវបញ្ចូនមកទីនេះនោះសភាពអ្នកនាងគឺគ្រាន់បើវិញហើយ"

"ខាងមន្ទីរពេទ្យយើងគ្រាន់តែទទួលពិនិត្យតាមដានសុខភាពឱ្យអ្នកនាងនិងផ្តល់កន្លែងសម្រាកតែប៉ុណ្ណោះ"បុគ្គលិករៀបរាប់សព្វគ្រប់បែបយ៉ាងទាំងអស់ទៅតាមឯកសារចុះឈ្មោះនឹងរបាយការណ៍ពិនិត្យ។​ចម្លើយដែលគ្រូពេទ្យនិយាយចេញមកហាក់កំពុងហុចផលដល់បេះដូងស្រីតូចឱ្យមានសង្ឃឹមឡើងសារជាថ្មី។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now