ភាគ19

368 15 0
                                    


ភូមិគ្រឹះ​ផាក_

វេលាយប់ឈានចូលមកដល់ព្រះអាទិត្យចាប់លិចអស់រស្មីម្តងបន្តិចៗបញ្ជាក់ពីភាពអស់រិទ្ធនៃព្រះសូរិយាដោយបន្ទាប់មកទៀតដួងចន្ទ័នឹងជាអ្នកបង្ហាញខ្លួនបំពេញការងារវិញម្តង។​

កាលពីព្រឹកក្រោយលោកផាករៀបរាប់ផ្តែផ្តាំគ្រប់គ្នារួចរាល់ហើយគាត់ក៏ចាប់ចេញទៅភ្លាមៗទាំងបង្ខំដោយទុកតួរនាទីមើលការខុសត្រូវក្នុងក្រុមហ៊ុនឱ្យទៅម៉ូឈីចំណែកឯតួរនាទីជាអ្នកថែរក្សាសម្បត្តិទ្រព្យក្នុងផ្ទះឱ្យទៅម៉ូលីយ៉ាជាអ្នកមើលថែរក្សាជំនួស។​

"នេះម៉ោងជិតប្រាំបួនយប់ទៅហើយអ្នកប្រុសនៅមិនទាន់មកវិញទៀត អ្នកនាងម៉ូគិតថាគាត់អាចមានរឿងអីឬក៏អត់?"សារ៉ាអង្គុយនៅតុរបាយជាមួយស្រីតូចចាំកំលោះមីនតាំងពីមេឃនៅមានពន្លឺរហូតដល់ងងឹត ចាំតាំងពីល្ងាចរហូតដល់ស្មើនេះតែនៅមិនទាន់ឃើញវត្តមានគេបង្ហាញខ្លួនទើបនាងក្រមុំពោលឡើងដោយក្តីបារម្ភខ្លាចក្រែងថាគេនឹងមានរឿងអ្វីទៅ ព្រោះព្រឹកមិញមុននឹងចេញទៅធ្វើការនាងសង្កេតឃើញគេដូចជា​មួម៉ៅ​សម្បើមណាស់ឯពេលនេះយប់កាន់តែជ្រៅហើយនៅមិនទាន់មកទៀតមិនបារម្ភមិនបាននោះទេ។​

"មនុស្សដូចជាគេនេះទៅមានរឿងអ្វីបានទៅ?​"លឺសំដីសារ៉ានិយាយបែបនេះក្នុងខ្លួននាងក៏កើតចិត្តបារម្ភឡើងមកមិនតិចដែរតែក៏ព្យាយាមនិយាយបន្លប់ធ្វើធម្មតាដូចជាមិនបានខ្វល់ខ្វាយអ្វីទាំងដែរកែវភ្នែកងាកសម្លឹងមើលនាឡិកាជាប់ជញ្ជាំងឆ្លាស់ជាមួយនឹងមាត់ទ្វាជាប់។​

"អត់ទេ! អ្នកនាងឃើញគាត់មើលទៅកាចហើយរឹងមាំបែបនេះតែធាតុពិតខ្ញុំដឹងថាបេះដូងគាត់ទន់ជ្រាយខ្លាំងណាស់"

"ពីដើមមកទោះបីជាអ្នកប្រុសខិលខូចរឹងរូសពិតមែនតែក៏មិនដែលទៅណាដោយគ្មានដំណឹងសូម្បីមួយម៉ាត់ដែរលើកលែងតែ..."

"មានអ្វីមែនទេ?​"

"ពេលដែលអ្នកប្រុសមិនសប្បាយចិត្តម្តងៗ គាត់បាត់ទៅតាំងពីព្រឹករហូតដល់ពាក់កណ្តាលយប់ ហើយក៏ត្រឡប់មកវិញជាមួយនឹងស្នាមរបួសជាច្រើនកន្លែងមិនដឹងទេថាទៅមានរឿងអ្វីមក"

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now