ភាគ27

351 9 0
                                    

សំឡេងស្រែករបស់នាងតូចម៉ូលីយ៉ាលាន់លឺ​ខ្ទរពេញក្នុងបន្ទប់មុននឹងម្ចាស់សំឡេងបើកភ្នែកឡើងសម្លឹងមើលទៅពិដានពណ៌សនៅចំពោះមុខនាង។​អ្វីដែលបានឃើញពេលនេះគឺពិដានសមួយផ្ទាំងដែលខុសប្លែកពីអ្វីដែលខ្លួនធ្លាប់ឃើញរាល់ដងឱ្យអារម្មណ៍ចាប់ដឹងបានថាពេលនេះខ្លួននៅកន្លែងផ្សេងមួយទៀតមិនមែនក្នុងបន្ទប់ឡើង។​

ក្រាក~​

សំឡេងបើកទ្វាបន្ទប់បន្លឺឡើងឱ្យនាងក្រមុំងាកសម្លឹងទៅតាមសំឡេងមើលឃើញម៉ូឈីកំពុងរត់ត្រហេបត្រហបពីខាងក្រៅមកជាមួយនឹងគ្រូពេទ្យ ពេលនេះនាងដឹងហើយថាខ្លួនឯងស្ថិតនៅកន្លែងណា។​

"ម៉ូដឹងខ្លួនហើយហេស​?​"ស្របនឹងគ្រូពេទ្យកំពុងចូលខ្លួនមកពិនិត្យឱ្យនាង ម៉ូឈីឯនេះក៏ចូលមកចាប់ក្រសោបដៃនាងដោយក្តីបារម្ភដូចគ្នា។​

"ម៉េចក៏ខ្ញុំនៅទីនេះ?​"

"អ្នកនាងម៉ូខ្វះជីវជាតិបណ្តាលឱ្យសម្ពាធឈាមធ្លាក់ចុះឈាមសឡើងខ្ពស់ទើបត្រូវបញ្ចូនមកមន្ទីរពេទ្យបញ្ចូលឈាម"ស្តាប់សំដីម៉ូឈីនិយាយចប់នាងក្រមុំក៏បានត្រឹមបើកភ្នែកម៉ក់ៗសម្លឹងមើលពិដានព្យាយាមរកនឹកមើលថាមានរឿងអ្វីឱ្យប្រាកដ។​
...........

"រងា...រងាខ្លាំងណាស់"

"ទ្រាំបន្តិចទៅ ខ្ញុំមិនឱ្យនាងមានរឿងទេ"

រូបភាពដែលជីមីនអោបនាងយ៉ាងណែនក្នុងរង្វង់ដៃជាមួយនិងសំដីដ៏ស្រទន់របស់គេលេចឡើងពេញខួរក្បាលនាងដែលមិនច្បាស់នោះទេថាវាជាការស្រមើស្រមៃឬក៏ជាយល់សប្តិត្បិតគ្រប់យ៉ាងហាក់មិនច្បាស់លាស់ឱ្យនាងមិនអាចបែងចែកដាច់រវាងការពិតនិងការគិតរបស់ខ្លួន។​

"ជីមីន..."

"តើអ្នកណាជាអ្នកជូនខ្ញុំមក?​"គ្រប់យ៉ាងលោតឡើងពេញខួរក្បាលនាងបង្កើតឡើងជាចម្ងល់ឱ្យនាងអត់មិនបាននឹងងាកទៅសួរម៉ូឈីឱ្យច្បាស់ថាតើនរណាគេជូននាងមកមន្ទីរពេទ្យឱ្យប្រាកដ តើដូចអ្វីដែលមានក្នុងការចងចាំរបស់នាងរបស់នាងឬក៏អត់? អ្នកដែលជូននាងមកជាជីមីនពិតមែនទេ?​

"គឺ...មាននរណាទៀតក្រៅពីខ្ញុំ?​"សំដីដូបូងហាក់ស្ទាក់ស្ទើរតែពាក្យបន្ទាប់នាយក៏និយាយយ៉ាងច្បាស់ថាខ្លួនជាអ្នកជូននាងមកគ្មាននរណាផ្សេងនោះទេ។​

ម៉ាក់ចុងជាទីស្រលាញ់Unde poveștirile trăiesc. Descoperă acum