ភាគ7

517 13 0
                                    


សម្លេងស្រួយស្រេះស្រែកចាចដោយម្ចាស់សម្លេងភ្ញាក់ខ្លួនក្រោកឈរឡើងភ្លាមៗទាំងទទឹកជោគព្រោះស្នាដៃជីមីន​នៅសុខៗគេស្រាប់តែយកទឹកកកត្រជាក់ស្រេបមួយថូយកមកចាក់ស្រោចពីលើក្បាលនាងឱ្យទឹកវាហៀហូសព្វរាងកាយ។​

"អ្នកប្រុស?​"សារ៉ា ឈរក្បែនោះមើលឃើញហើយលើកដៃខ្ទប់មាត់ស្ទុះយកកូនកន្សែងមកផ្តិតជូតទឹកលើផ្ទៃមុខតូចៗរបស់ ម៉ូលីយ៉ា។​

"អ្នកនាងប្រញាប់ឡើងទៅផ្លាស់សម្លៀកបំពាក់ទៅចៀសវាងផ្តាសាយ"

"ទៅណាមិនទាន់បានទេ"សម្លេងរឹងកំព្រឹសរបស់ ជីមីន បន្លឺឡើងកែវភ្នែកមុតស្រួចសម្លឹងសម្លក់ស្រីតូចជាប់មិនខុសពីនាងដែលកំពុងតែសម្លក់គេដូចគ្នា។​

"នាងត្រូវនៅជូតឥដ្ឋទីនេះឱ្យស្អាតនៅមានតុទៀត"អ្នកដែលមានបំណងបង្កររឿងប្រើសំដីបញ្ជាស្រីតូចឱ្យជូតសម្អាតទឹកដែលហូហៀនៅទីនេះទាំងដែលខ្លួនគេជាអ្នកធ្វើតែបែជាចង់ឱ្យនាងសម្អាតព្រោះនៅខឹងចិត្តនឹងរឿងដែលខ្លួនត្រូវទៅធ្វើជាអ្នកសម្អាតដើម្បីឈ្នះសំដីនាង។​

តែគិតថាមនុស្សដូច ម៉ូលីយ៉ា នេះព្រមនៅស្ងៀមៗឱ្យគេបញ្ជាក្បាលបែបណាក៏បានមែនទេ? សុំទោសបើគិតបែបនោះគឺខុសទាំងស្រុងហើយនាងមិនមែនជាមនុស្សស្មឿកៗស្លូតៗឱ្យនរណាមកធ្វើបាបបាននោះទេ។​

"ហេតុអីខ្ញុំត្រូវជូតទឹកអស់ទាំងនេះ? លោកជាអ្នកធ្វើមិនចឹង?"ស្រីតូចលើកចិញ្ចើមឡើងសម្លឹង ជីមីន ចំៗគ្មានខ្លាចរអានឹងប្រុសមាឌធំម្នាក់នេះសូម្បីបន្តិច​។​

"ខ្ញុំចង់ឱ្យអ្នកណាជូតអ្នកនោះក៏ត្រូវតែជូត! ហាមតវ៉ាជាដាច់ខាត"

"រឿងអីឱ្យអ្នកដទៃមកលាងសម្អាតកំហុសឱ្យលោក! ឬមួយគ្រប់ពេលលោកធ្វើខុសតែងតែឱ្យអ្នកអ្នកដទៃមកដោះស្រាយឱ្យលោកបែបនេះ?​!​"

"ខ្ញុំមិនដឹងថាលោកផាកពិបាកទ្រាំប៉ុណ្ណាទេដែលមានកូនប្រុសដូចជាលោក!​"សំដីមួយម៉ាត់ៗចាក់ចំចិត្តអ្នកកំលោះឱ្យគេនៅស្ងៀមទៀតមិនបានរត់ស្ទុះមកចាប់ស្មាតូចទាំងត្រសងរុញនាងទៅបុកនឹងជញ្ជាំងមួយទំហឹងដោយដៃខ្លួននៅសង្កត់កាយតូចជាប់។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now