ភាគ23

376 17 1
                                    

ស្នាមថើបដ៏អន្លង់អន្លោចនិងផ្អែមល្ហែមបានបញ្ចប់ទៅជំនួសមកវិញដោយការថើបដ៏ក្តៅរោលរាលពុះកញ្ច្រោលចេញមកពីសេចក្តីប្រាថ្នាក្នុងចិត្តអ្នកកំលោះមកជាយូរដែលតែងនឹកគិតស្រម៉ៃមករហូតថានឹងបានគ្រប់គ្រងបបូរមាត់មួយនេះពេលនេះសេចក្តីប្រាថ្នាក៏បានដូចបំណង។​បាតដៃមាំក្រាស់របស់ជីមីនចាប់ប្តូផ្លាស់ពីត្រង់រង្វង់ភ័ក្រ្តម៉ូលីយ៉ាមកប្រថាប់ត្រង់ចំណុចកញ្ចឹងកសខ្ចីរបស់នាងវិញម្តង ការថើបដ៏សែនរោលរាលនៅតែបន្តទៅរហូតដល់នាងតូចចាប់មានអារម្មណ៍ថាពិបាកដកដង្ហើមទើបស្ទុះប្រើដៃខ្លួនរុញច្រាននាយកំលោះចេញមួយទំហឹង។​

ដោយកំលាំងដៃនាងតូចរាងក្រាស់ត្រូវឃ្លាតចេញពីខ្លួននាងមកអង្គុយត្រង់ចំណុចដើមរបស់ខ្លួនវិញសម្លឹងមើលទៅម៉ូលីយ៉ាដែលប្រឹងដកដង្ហើមញាប់ៗស្រូបយកខ្យល់​អាកាសមកបំពេញក្នុងប្រអប់សួតឱ្យចលនាផ្លូវដង្ហើមដើរបានស្រួលធម្មតាវិញ។​

"ម៉ូ..."ក្រោយដកដង្ហើមបានស្រួលហើយនៅសុខៗស្រីតូចស្រាប់តែរលីងរលោងទឹកភ្នែកឡើងមកឱ្យនាយកំលោះត្រូវទទួចហៅឈ្មោះនាងដោយកែវភ្នែកព្រួយបារម្ភ។​នេះខ្លួនធ្វើជ្រុលពេកមែនទេទើបនាងយំ?​

"ម៉ូមិនពេញចិត្តមែនទេ? ខ្ញុំសន្យាថាផុតពីយប់នេះទៅខ្ញុំនឹងទទួលខុសត្រូវលើនាង"នាយកំលោះនិយាយលួងលោមរួចព្យាយាមខិតខ្លួនចូលមកជិតម៉ូលីយ៉ាសារជាថ្មីតែវាមិនខុសពីមុនទេ ម៉ូលីយ៉ានៅតែរុញគេចេញដូចដើម ហើយនៅប្រើកំលាំងរុញខ្លាំងជាងមុននេះទៅទៀត។​

"ជីមីនកុំអី!​"

"មិនយល់ថាធ្វើបែបនេះវាខុសទេហេស?​!​"សម្រែកស្រែកឡើងទាំងទឹកភ្នែកហូរ​ជ្រាបចេញពីបេះដូង ចិត្តគំនិតនាងប្រាប់មកថានាងស្រលាញ់គេ នាងនៅមានចិត្តលើគេដូចមុនមិនផ្លាស់ប្តូហើយវាអាចកើនឡើងលើសមុនទៀត តែនាងបែរជាទទួលយកគេមិនបានគ្រប់យ៉ាងហាក់មានការរាំងស្ទះ ខួរក្បាលនាងបញ្ជាក់មកថានាងនិងគេមិនអាចនៅជាមួយគ្នាបានជាដាច់ខាត។​

"តើខុសត្រង់ណា?​"

"នាងនៅស្រលាញ់ខ្ញុំដែលទេ? ចិត្តដែលមានចំពោះខ្ញុំ...វានៅមានខ្លះទេ?"ជីមីនចងចិញ្ចើមជាប់សម្លឹងទៅនាងតូចទាំងមិនយល់ន័យ គេតាមមិនទាន់ចិត្តនាងពិតមែន គេមិនយល់ មិនដឹងនោះទេថាក្នុងបេះដូងនាងកំពុងគិតអ្វី ហើយអ្វីដែលនាងកំពុងធ្វើនេះវាបានន័យថាម៉េច?​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now