ភាគ4

607 19 0
                                    


"ឈ្មោះម៉ូលីយ៉ាមែនទេ?​"ស្នាមញញឹមខូចខិលលេច​ឡើងលើផ្ទៃមុខស្រស់សង្ហាបបួលឱ្យបេះដូងស្រីតូចលោតបុកផឹបៗត្បិតពេលនេះផ្ទៃមុខទាំងពីរនៅជិតកៀកកិតគ្នា ថ្ពាល់រលោងស្រិលរបស់នាងតូចស្ទើរតែប៉ះជាមួយនិងបបូរមាត់សុិចសុីរបស់អ្នកកំលោះទៅហើយ។​

"ចា...ចា....ចា៎?​"សម្លេងស្រទន់ស្រដីចេញទៅញ័រតតាត់ស្ទើរស្តាប់មិនបា​ន កែវភ្នែកមូលក្លុំសម្លឹងមើលអ្នកកំលោះព្រិចៗដោយក្នុងចិត្តគិតឆ្ងល់ថាប្រុសម្នាក់នេះជាអ្នកណាហើយហេតុអីគេស្គាល់ឈ្មោះរបស់នាង?​

(ឬមួយម្នាក់នេះជាលោកផាក? ទេ! ទេមិនអាចទេ)ក្នុង​ចិត្តនៅតែមានចម្ងល់ទើបខួរក្បាលបង្កើតចម្លើយមិនសមស្របចេញមកតែនាងក៏ប្រញ៉ាប់បោសវាសចម្លើយឆ្កួតឡប់អស់នេះចេញ​ព្រោះវាមិនសមសោះហើយម៉ាក់នាងប្រាប់មកថាលោកផាកជាមនុស្សចាស់វ័យហាសិបផ្លាយតែមើលមកកំលោះម្នាក់នេះយ៉ាងណាក៏មិនសមនឹងវ័យជាងហាសិបដែរបើជាលោកផាកមែនលុះត្រាតែគាត់ជាបិសាចជញ្ជក់ឈាមនៅក្មេងរហូតមិនចេះចាស់។​

"ក្មេងស្អាតខ្លាំងណាស់..."សំដីសរសើរហាក់ធ្វើឱ្យនាងក្រមុំមិនស្រណុកក្នុងចិត្តរកធ្វើខ្លួនមិនត្រូវ នេះគេសរសើរនា​ងតែហេតុអីស្នាមញញឹមនិងកែវភ្នែកគេកាចសាហាវគួរឱ្យខ្លាចបែបនេះ។​

"សម្លឹងខ្ញុំយូម្ល៉េះ? ចាប់ចិត្តលើខ្ញុំដែរមែនទេ?"

"បើបែបនោះមែនក៏មកធ្វើជាស្រីកម្ចាយអារម្មណ៍ខ្ញុំម្នាក់ទៀតទៅនិងបានលុយពីរចំណែកមិនល្អទេហ្អេស?"បញ្ចប់សំដីទៅអ្នកកំលោះក៏កញ្ឆក់យកកាយតូចមកកាន់តែជិត​ឯដៃក៏ច្របាច់កដៃតូចកាន់តែខ្លាំងឡើងដូចមានគំនុំជាមួយនាងតាំងពីជាតិណាធ្វើឱ្យអ្នកដែលទទួលរងកម្លាំងចាប់មានអារម្មណ៍ឈឺផ្សាឡើងមក។​

"ឈឺ...ឈឺណាលែងទៅ!​"កាលបើមើលឃើញពីភាពគួរឱ្យខ្លាចរបស់ប្រុសម្នាក់នេះហើយស្រីតូចម៉ូលីយ៉ាក៏មិននៅទ្រាំយូររហ័សរើបម្រាស់ទាញដៃខ្លួនឯងចេញពីគេតែកម្លាំងតូចស្តួចស្តើងបែជាមិនអាចធ្វើអ្វីបាន រឹតតែប្រឹងរើនាងរឹតតែឈឺចាប់លើសដើម។​

"អ្នកប្រុស..."សារ៉ាដែលឈរស្ងាត់មាត់មកជាយូទីបំផុតក៏ដាច់ចិត្តហើបមាត់ឡើងចង់ជួយស្រីតូចព្រោះមើលទៅនាងដូចជាទ្រាំលែងបានទៅហើយទឹកមុខស្រស់បោះប្រែមកជាក្រហមរលីងរលោងទឹកភ្នែកមើលឃើញហើយមិនដាច់ចិត្តទុកឱ្យជីមីនធ្វើបាបនោះទេ តែនាងត្រឹមជាស្រីបម្រើនៅតែធ្វើអីមិនបានគ្រាន់តែជីមីនលើកដៃឃាត់ភ្លាមនាងក៏ខ្ជឹបមាត់វិញបាត់ទៅហើយ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now