ភាគ15

456 14 0
                                    

ពេលវេលាកន្លងទៅយ៉ាងរហ័សមួយនាទីៗហាក់ដើរទៅមុខយ៉ាងលឿនដូចដែលបានដឹងហើយថារាល់ពេលសប្បាយឈានជើងចូលមកដល់មនុស្សគ្រប់គ្នាតែងតែយល់ថាវាកន្លងផុតទៅត្រឹមមួយពព្រិចភ្នែក មិនខុសអ្វីពីពេលនេះទេម៉ូលីយ៉ាកំពុងតែគិតនឹកស្តាយស្រណោះមិនអស់​អាល័យ​ដែលទើបនឹងបានមកជួបគ្រួសារតែពេលនេះមេឃចាប់ល្ងាចព្រះអាទិត្យរៀបលិចចុះនាងក៏ត្រូវត្រឡប់ទៅវិញ។​

"នេះមិនអាចសុំអនុញ្ញាតពីលោកផាកឱ្យនាងនៅទីនេះបានមួយយប់ទេហេស?​"កូនស្រីរៀបនឹងចាកចេញទៅក្នុងចិត្តអ្នកស្រីផាកចាប់ចុកអួលប្រៀបដូចគេលូកច្របាច់ទាញយកបេះដូងគាត់ពីក្នុងទ្រូងទៅ ដៃស្រលូនរបស់ម្តាយចាប់កាន់ដៃសមដ្ឋខៃរបស់កូនស្រីជាប់ កែវភ្នែករលីងរលោងមិនដាច់ចិត្តពីកូនទើបងាកសួជីមីនលោមើលថាអាចទេបើឱ្យនាងនៅទីនេះបានមួយយប់។​

"មិនបានទេខ្ញុំនាំនាងមកលួចលាក់ពីប៉ាគាត់មិនដឹងនោះទេថានាងមកទីនេះ បើដឹងទៅខ្ញុំមិនដឹងថា​គាត់មាន​ប្រតិកម្ម​យ៉ាងណាឡើយ"ជីមីនឈរជ្រែងហោប៉ៅចាប់ទាញដៃម្ខាងរបស់ម៉ូលីយ៉ាជាប់ មិនមែនគេចិត្តអាក្រក់អីនោះទេតែគេដឹងពីម៉ូឈីមកថាប៉ាខ្លួននេះហាមម៉ូឈីដាច់ខាតមិនឱ្យជូនមូលីយ៉ាមកលេងគ្រួសាររីន​នោះទេទោះបីជានាងសុំអង្វរខ្លាំងយ៉ាងណាក៏ដោយ។​

ជីមីនគេមិនដឹងទេហេតុអីប៉ាខ្លួនហាមមិនឱ្យម៉ូលីយ៉ាមកជួបជុំគ្រួសារទាំងដែលគាត់ជាមនុស្សល្អចិត្តបុណ្យចិត្តព្រះមិនដែរនឹងគិតថាចង់បំបែកអ្នកណាតែពេលនេះបែរជាចេញបញ្ជា​ដាច់អហង្ការ​យ៉ាងណាមិនអាចឱ្យនាងមក។​ដែលនាងមកបាននេះគេប្រថុយគ្រោះថ្នាក់ធំណាស់ដើម្បីជូននាងមកហើយស្រមៃមិនចេញទេថាគ្រោះថ្នាក់វាធំកម្រិតណានៅពេលលោកប៉ា​សំណព្វចិត្ត​គេដឹង។​

"លោកជាកូនប្រុសតែម្នាក់របស់គាត់ លោកជួយនិយាយបន្តិចទៅណាសុំអង្វរ មនុស្សចាស់ដូចខ្ញុំនេះអង្វរលោកទៅចុះ"ជង្គង់ស្ត្រីចំណាស់ធ្លាក់ដល់ដីទាំងលោករីន ម៉ូលីយ៉ា និងជីមីនបើកភ្នែកសម្លឹងគាត់គ្រប់គ្នាៗ ទឹកចិត្តជាម្តាយមិនដឹងថានឹករលឹកកូនខ្លួនខ្លាំងកម្រិតណាទេទើបបានជាហ៊ានដល់ថ្នាក់លត់ជង្គង់បែបនេះ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now